ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រៅពី​ប្រឆាំង​ជំងឺមហារីក ប្រូ​ខូ​លី​អាច​ដោះស្រាយ​បញ្ហា​ជាច្រើន​ក​ស្មាន​មិន​ដល់

4 ឆ្នាំ មុន

ប្រូ​ខូ​លី​ជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន និង​ជាតិ​រ៉ែ​។ វា​ក៏​សម្បូរ​ជាតិ​សរសៃ និង​អង់​ទី​អុក​ស៊ី​ដង់ និង​មាន​កាឡូរី​ទាប​ផង​ដែរ​។ ការ​ពិត​នោះ​គឺថា ប្រូ​ខូ​លី​សម្បូរ​ទៅ​ដោយ​ជាតិ​ទឹក និង​មិន​មាន​ជាតិ​ខ្លាញ់​ទេ​។ ខាងក្រោម​នេះ​គឺជា​អ្វី​ដែល​អ្នក​ត្រូវ​ដឹង​អំពី​ប្រយោជន៍​ចំពោះ​សុខភាព​នៃ​ការ​ទទួលទាន​ប្រូ​ខូ​លី​៖ ១-ប្រឆាំង​មហារីក…

ប្រូ​ខូ​លី​ជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន និង​ជាតិ​រ៉ែ​។ វា​ក៏​សម្បូរ​ជាតិ​សរសៃ និង​អង់​ទី​អុក​ស៊ី​ដង់ និង​មាន​កាឡូរី​ទាប​ផង​ដែរ​។ ការ​ពិត​នោះ​គឺថា ប្រូ​ខូ​លី​សម្បូរ​ទៅ​ដោយ​ជាតិ​ទឹក និង​មិន​មាន​ជាតិ​ខ្លាញ់​ទេ​។ ខាងក្រោម​នេះ​គឺជា​អ្វី​ដែល​អ្នក​ត្រូវ​ដឹង​អំពី​ប្រយោជន៍​ចំពោះ​សុខភាព​នៃ​ការ​ទទួលទាន​ប្រូ​ខូ​លី​៖

១-ប្រឆាំង​មហារីក ៖ ប្រូ​ខូ​លី​ដើរតួ​នាទី​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការ​បង្ការ​ជំងឺមហារីក​សុដន់ និង​ស្បូន​។ វា​អាច​ការពារ​កោសិកា​មហារីក​កុំ​ឲ្យ​លូតលាស់ និង​រាលដាល ព្រោះ​ផ្ទុក​ទៅ​ដោយសារ​ធាតុ​ដែល​អាច​ជួយ​បង្ការ​មហារីក​បាន​។

២-បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល ៖ ប្រូ​ខូ​លី​ជួយ​ធ្វើ​ឲ្យ​ការ​បញ្ចេញ​កូ​ឡេ​ស្តេ​រ៉ុល​ចេញពី​រា​កាយ​កាន់តែ​ស្រ​យល​ដោយសារ​តែ​វា​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​រលាយ​ជា​ច្រើន​។

៣-ពង្រឹង​ដល់​សុខភាព​បេះដូង ៖ ប្រូ​ខូ​លី​អាច​ដើរតួ​នាទី​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ការ​ពង្រឹង​ដល់​សុខភាព​បេះដូង​ដោយសារ​តែ​វា​អាច​ថែរក្សា​សរសៃឈាម​ឲ្យ​នឹង​រឹង​មាំ​បាន​។ ការ​ញ៉ាំ​ប្រូ​ខូ​លី​ក៏​អាច​ពង្រឹង​ដល់​សមត្ថភាព​ច្របាច់​ឈាម​របស់​បេះដូង​ដែ​ឬ​។ អ្នក​ដែល​ញ៉ាំ​ប្រូ​ខូ​លី​ទំនងជា​មិន​ងាយ​កើត​ជំងឺ​សរសៃឈាម​បេះដូង​ឡើយ​។ ការ​ញ៉ាំ​ប្រូ​ខូ​លី​ស្រុះ​ជា​ទៀងទាត់​អា​ចប​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃឈាម​បាន​។

៤-បន្ថយ​ការ​រលាក ៖ ប្រូ​ខូ​លី​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី ដែល​ល្អ​សម្រាប់​ប្រឆាំង​ការ​រលាក​។ វា​ក៏​ផ្ទុក​ទៅ​ដោយសារ​ធាតុ​ជីវ​សកម្ម ដែល​អាច​បន្ថយ​ការ​រលាក​បាន​។

៥-ជួយ​ច្រោះ​ជាតិពុល ៖ ប្រូ​ខូ​លី​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ថា មាន​សមត្ថភាព​បន្សាប និង​បញ្ចេញ​សារធាតុ​គីមី​ដែល​រាង​កាយ​មិន​ត្រូវការ​បាន​។ ដោយសារ​តែ​វា​សម្បូរ​ជាតិ​សរសៃ ដូច្នេះ​វា​អាច​ជួយ​រាង​កាយ​បង្ការ​ភ្នែក​កុំ​ឲ្យ​កើត​ជំងឺភ្នែកឡើងបាយ និង​កាំរស្មី​គ្រោះថ្នាក់​ផង​ដែរ​។

៦-សុខភាព​ឆ្អឹង ៖ ដោយសារ​តែ​សម្បូរ​ជាតិ​កាលស្យូម និង​វីតាមីន K ការ​ញ៉ាំ​ប្រូ​ខូ​លី​អាច​ជួយ​បង្ការ​ជំងឺ​ពុក​ឆ្អឹង និង​ជំនួយ​ដល់​សុខភាព​ឆ្អឹង​បាន

៧-ពង្រឹង​ដល់​ការ​រំលាយ​អាហារ និង​សុខភាព​ថ្លើម ៖ ប្រូ​ខូ​លី​ជួយ​ពង្រឹង​ដល់​សុខភាព​ពោះវៀន​ទាំងមូល​ដោយសារ​តែ​វា​អាច​បន្ថយ​ការ​រលាក​ក្នុង​ពោះវៀន និង​បង្ការ​ជំងឺមហារីក​ពោះវៀនធំ​បាន​។ វា​ក៏​ពង្រឹង​ដល់​សុខភាព​ថ្លើម​បាន​ទៀត​តាម​រយៈ​បង្ការ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ