ខេត្តបាត់ដំបង ៖ អ្នកទោសឧក្រិដ្ឋម្នាក់ ក្នុងចំណោមបក្សពួកចំនួន៥នាក់ ដែលហែកគុករត់ចេញកាលពីអំឡុងខែមេសា ២០១២ កន្លងទៅនៅក្នុងខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចស្រុកគាស់ក្រឡ ចាប់ខ្លួនបានជាថ្មីកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៣ កញ្ញានេះ គ្រាដែលកំពុងជិះម៉ូតូតាមផ្លូវ នៅចំណុចភូមិកុយវែង ឃុំព្រះផុស ស្រុគាស់ក្រឡ។
ឧក្រិដ្ឋជនរូបនេះឈ្មោះនូ ប៉ូលីន អាយុ៣៣ឆ្នាំ ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនពេលឆ្មក់ចូលទៅមើលដីធ្លីនៅស្រុកគាស់ក្រឡ។ ជននេះនិងបក្សពួក៤នាក់ទៀតដែលសុទ្ធតែអ្នកទោសឧក្រិដ្ឋដូចគ្នា បានហែកគុកនៅខេត្តបាត់ដំបងរត់ចេញដោយសុវត្ថិភាព កាលពីអំឡុងខែមេសា ២០១២កន្លងទៅ ដោយសារតែការធ្វេសប្រហែសរបស់ក្រុមអនុរក្សពន្ធនាគា។ តុលាការក៏បានប្រកាសអាសន្នចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចតាមចាប់ខ្លួនក្រុមឧក្រិដ្ឋជនទាំង៥នាក់នេះភ្លាមៗដែរនាពេលនោះ។ ឧក្រិដ្ឋឈ្មោះនូ ប៉ូលីននេះត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១០ឆ្នាំពីបទ«ប្លន់»។
បច្ចុប្បន្នកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់កំពុងសួរនាំ មុនពេលបញ្ជូនទៅប្រគល់ឲ្យមន្ត្រីពន្ធនាគាឃុំខ្លួនជាថ្មី៕
ចែករំលែកព័តមាននេះ