ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពន្យា​សង​ប្រាក់​ត្រឡប់​សម្រាប់​កម្មករ​កំពុង​ដំណើរការ​តែ​ការ​ស្នើ​សុំ​មិន​យកការប្រាក់​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ មួ​យស​ប្តា​ហ៍​ក្រោយ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អំពាវនាវ​កាលពី​ថ្ងៃ​ទី​៩ ខែមីនា ទៅ​ដល់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ក៏​ដូច​ជា​ម្ចាស់​បូ​រី​នានា​ពាក់ព័ន្ធ​ការពន្យា​ពេល​សង​ប្រាក់​ត្រឡប់ ឬ​មិន​យកការប្រាក់​សម្រាប់​កម្មករ​ដែល​ត្រូវ​បាន​ព្យួរការងារ​ពេល​រោងចក្រ​ផ្អាក​ព្រោះ​មិន​មាន​វត្ថុធាតុដើម​គ្រប់គ្រាន់​សម្រាប់​សង្វា​ក់​ផលិតកម្ម​នោះ គឺ​មក​ដល់​ពេល​នេះ​ដំណើរការ​នៃ​ការ​សង​ប្រាក់​ត្រឡប់​របស់​កម្មករ​មក​ខាង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កំពុង​ដំណើរការ​ឈាន​ទៅ​រក​ការ​កំណត់​អត្តសញ្ញាណ​កម្មករ​ពិត​ដែល​កំពុង​ពើបប្រទះ​នឹង​បញ្ហា​។ ប៉ុន្តែ​គោលការណ៍​នៃ​ការ​មិន​យកការប្រាក់ ទៅ​លើ​កម្មករ​នូវ​មិន​ទាន់​មាន​ច្បាស់លាស់​នៅឡើយ​នោះ​ទេ​។ ​លោក…

​រាជធានី​ភ្នំពេញ ៖ មួ​យស​ប្តា​ហ៍​ក្រោយ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អំពាវនាវ​កាលពី​ថ្ងៃ​ទី​៩ ខែមីនា ទៅ​ដល់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ក៏​ដូច​ជា​ម្ចាស់​បូ​រី​នានា​ពាក់ព័ន្ធ​ការពន្យា​ពេល​សង​ប្រាក់​ត្រឡប់ ឬ​មិន​យកការប្រាក់​សម្រាប់​កម្មករ​ដែល​ត្រូវ​បាន​ព្យួរការងារ​ពេល​រោងចក្រ​ផ្អាក​ព្រោះ​មិន​មាន​វត្ថុធាតុដើម​គ្រប់គ្រាន់​សម្រាប់​សង្វា​ក់​ផលិតកម្ម​នោះ គឺ​មក​ដល់​ពេល​នេះ​ដំណើរការ​នៃ​ការ​សង​ប្រាក់​ត្រឡប់​របស់​កម្មករ​មក​ខាង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កំពុង​ដំណើរការ​ឈាន​ទៅ​រក​ការ​កំណត់​អត្តសញ្ញាណ​កម្មករ​ពិត​ដែល​កំពុង​ពើបប្រទះ​នឹង​បញ្ហា​។ ប៉ុន្តែ​គោលការណ៍​នៃ​ការ​មិន​យកការប្រាក់ ទៅ​លើ​កម្មករ​នូវ​មិន​ទាន់​មាន​ច្បាស់លាស់​នៅឡើយ​នោះ​ទេ​។

​លោក ផល វ៉ា​ន់​ឌី នាយក​ប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​មាន​ប្រសាសន៍​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៥ មីនា​ថា គិត​មក​ដល់​ថ្ងៃ​ទី ១៥ មីនា​នេះ​ខាង​សមាគម​បាន​ប្រជុំ​ពិភាក្សា​ជាមួយ​នាយក​ប្រតិបត្តិ​នានា​និង​បាន​ឯកភាព​ជា​រួម​ថា «​ត្រូវ​សម្រួល​ដល់​ការ​សង​ប្រាក់​ត្រឡប់​វិញ​ដោយ​ពិនិត្យ​លទ្ធភាព​ចំពោះ​កម្មករ​ដែល​បាន​ព្យួរការងារ ផ្អែក​ទៅ​តាម​ទិន្នន័យ​ដែល​ទទួល​បាន​ពី​ក្រសួង​ការងារ​នេះ​នឹង​ចាប់ផ្តើម​ធ្វើ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ​» ។ ​លោក​បាន​បន្ត​ថា ពេល​នេះ​យើង​កំពុង​រង​ចាំ​ទិន្នន័យ​កម្មករ​ដែល​ត្រូវ​បាន​ព្យួរការងារ​ពី​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ហើយ​នៅ​ក្នុង​ស​ប្តា​ហ៍​ក្រោយ​នេះ​យើង​នឹង​បន្ត​សម្របសម្រួល​ធ្វើការ​ជាមួយ​ក្រសួង​ការងារ​ដើម្បី​យក​ទិន្នន័យ​នេះ​ចែករំលែក​ទៅ​ដល់​ទាំង​សមាជិកសមាគម​មីក្រូហិរញ្ញវត្ថុ​និង​សមាគម​ធនាគារ ឱ្យ​ប្រើប្រាស់​ទិន្នន័យ​ដែល​បាន​មក​ពី​ក្រសួង​ការងារ​ជា​គោល​។

ទន្ទឹម​នឹង​សមាជិកសមាគម​មីក្រូហិរញ្ញវត្ថុ​ឯកភាព​លើ​ការ​ពន្យា​ការ​សង​ប្រាក់​ត្រឡប់​របស់​អ្នក​ខ្ចីប្រាក់ ក៏​ប៉ុន្តែ​គោលការណ៍​មិន​យកការប្រាក់​ក្នុង​ពេល​កម្មករ​ព្យួរការងារ​នេះ​គឺ​នៅ​មិន​មាន​ភាព​ច្បាស់លាស់​ពី​សមាជិក​របស់​ខ្លួន​នៅឡើយ​នោះ​ទេ​។

លោក ផល វ៉ា​ន់​ឌី មាន​ប្រសាសន៍​ថា «​យើង​និយាយ​ថា តើ​គ្រឹះស្ថាន​នីមួយ​ៗ​អាច​ធ្វើ​ទៅ​រួច ឬទេ​ក្នុង​ការ​មិន​យកការប្រាក់​ពី​អតិថិជន​។ ព្រោះ​សម្តេច​តេ​ជោ បាន​ជូន​យោបល់​ពីរ​គឺ​អាច​ពន្យា​ពេល​សងការ​ប្រាក់​ត្រឡប់ ឬ​មិន​យកការប្រាក់​បាន​ទេ? នៅ​ចំណុច​នេះ​គាត់​(​សមាជិក​) សុំ​រក្សា​សិទ្ធិ​អត់​ឆ្លើយ​តប​សិន​។ គាត់​សុំ​ពិនិត្យ​លទ្ធភាព ព្រោះ​គាត់​មាន​លំបាក​ខ្លះ​ដែរ ព្រោះ​កិច្ចការ​នេះ​ត្រូវ​ជជែក​គ្នា​ជាមួយ​ម្ចាស់​ភាគហ៊ុន ព្រោះ​ប្រាក់​នេះ​គាត់​ត្រូវ​ខ្ចី​មក​ពី​ខាងក្រៅ​ប្រទេស ។ បើ​គាត់​អនុវត្ត​ចំណុច​នេះ​ប្រហែល​គាត់​ជួប​ការ​លំបាក​ខ្លាំង តែ​គាត់​ក៏​សុំ​លទ្ធភាព​មួយ​សម្រួល​ដល់​ការ​សង​ប្រាក់​ត្រឡប់​របស់​អតិថិជន​។ មាន​ន័យ​ថា​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ត្រូវធ្វើ​តារាង​សង​ប្រាក់​ឡើង​វិញ ហើយ​កិច្ចការ​នេះ​ជា​ទូទៅ​គេ​ពុំដែល​ធ្វើ​នោះ​ទេ​» ។

សូម​រម្លឹក​ថាស​ម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី ០៩ មីនា បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ផ្លូវជាតិ​លេខ​៥៥ នៅ​ខេត្តពោធិសាត៍ សូម​ឲ្យ​មីក្រូហិរញ្ញវត្ថុ ឬ​ធានា​គារ លើកលែង​ការ​ប្រាក់ សម្រាប់​កម្មករ ដែល​ត្រូវ​បាន​ព្យួរការងារ (​ពន្យារ​ការ​សង ឬ​មិន​យកការប្រាក់​) ក្នុង​រយៈពេល​ត្រូវ​ព្យួរការងារ​នេះ ហើយ​សម្តេច​ក៏​បាន​សុំ​ឲ្យ​ម្ចាស់​បុរី ឬ​ម្ចាស់ផ្ទះ​ដែល​លក់​ផ្ទះ​ឲ្យ​កម្មករ ឬ​អ្នកធ្វើការ​នៅ​តាម​សណ្ឋាគារ ហើយ​ត្រូវ​បាន​ព្យួរ ការងារ​នេះ​ពន្យា​ការ​បង់ប្រាក់ ។ កុំ​ផ្តាច់​ការ​ប្រាក់​ក្នុង​ពេល​ហ្នឹង ព្រោះ​នៅ​ពេល​មិន​បង់ការ​ប្រាក់​នោះ​គេ​នឹង​ដេញ​ចេញពីផ្ទះ អីចឹង​ទេ សុំ​ឲ្យ​មានការ យោគយល់​ចំពោះ​បញ្ហា​នេះ ។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អះអាង​ថា​កម្មករ​ដែល​នឹង​ត្រូវ​ព្យួរការងារ​នោះ​មិន​ដល់​២​ម៉ឺ​នាក់​នោះ​ទេ ដែល​ក្នុង​ចំណោម​អ្នក​ទាំងនេះ​គឺ​អាច​មាន​ប្រមាណ ៥០% ជាប់បំណុល​ធនាគារ ដោយសារ​ខ្ចី​ថវិកា​ធ្វើ​ផ្ទះ និង​ធ្វើ​អ្វី​ផ្សេង​ៗ​ទៀត​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ