ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ពេល​វីរុស​កូ​វី​ដ​-១៩រាតត្បាត ​នេះ​ជា​គន្លឹះ​កាត់​បន្ថយ​ភាព​ស្មុគ​រឿង​ចាយ​លុយ

4 ឆ្នាំ មុន

មនុស្ស​ជា​ច្រើន​មិន​ទាន់​បាន​គិតគូរ​នៅឡើយ​ទេពី​ឥទ្ធិពល​របស់​វីរុស​កូ​វី​ដ​-១៩ ទៅ​លើ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស ខណៈ​ដែល​ប្រទេស​កាន់តែ​ច្រើន​ចាប់ផ្តើម​ធ្វើការ​បិទ​ច្រក​ចេញចូល ដើម្បី​ការពារ​មិន​ឲ្យ​វីរុស​ខាងលើ​រាតត្បាត​កាន់តែ​លឿន​ឡើង ។ កត្តា​មួយ​ដែល​វីរុស​ថ្មី​ខាងលើ​អាច​ប៉ះពាល់​លើ គឺ​ការ​ចាយវាយ​លុយ​របស់​មនុស្ស ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ត្រូវ​ធ្វើការ​នៅផ្ទះ​ក្នុង​កំឡុង​ពេល​មួយ​រយៈ​ថ្មី​នេះ​សិន ។ ដូច្នេះ…

មនុស្ស​ជា​ច្រើន​មិន​ទាន់​បាន​គិតគូរ​នៅឡើយ​ទេពី​ឥទ្ធិពល​របស់​វីរុស​កូ​វី​ដ​-១៩ ទៅ​លើ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស ខណៈ​ដែល​ប្រទេស​កាន់តែ​ច្រើន​ចាប់ផ្តើម​ធ្វើការ​បិទ​ច្រក​ចេញចូល ដើម្បី​ការពារ​មិន​ឲ្យ​វីរុស​ខាងលើ​រាតត្បាត​កាន់តែ​លឿន​ឡើង ។

កត្តា​មួយ​ដែល​វីរុស​ថ្មី​ខាងលើ​អាច​ប៉ះពាល់​លើ គឺ​ការ​ចាយវាយ​លុយ​របស់​មនុស្ស ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ត្រូវ​ធ្វើការ​នៅផ្ទះ​ក្នុង​កំឡុង​ពេល​មួយ​រយៈ​ថ្មី​នេះ​សិន ។ ដូច្នេះ តើ​មាន​កត្តា​អ្វី​ដែល​ជួយ​កាត់​បន្ថយ​ភាព​ស្មុគស្មាញ ​ខណៈ​ដែល​មានការ​រាតត្បាត​នៃ​ជំងឺ​ខាងលើ​នេះ?

១-ប្រើ​កម្មវិធី​ចាយ​លុយ​លើ​ទូរស័ព្ទ
ក្រដាស​លុយ​ប្រៀប​បានជា​របស់​មួយ​ដែល​ផ្ទុកមេរោគ​ច្រើន​ជាងគេ​ដែល​អ្នក​តែងតែ​ប៉ះ​ជា​រៀងរាល់ថ្ងៃ និង​ថែម​ទាំង​អាច​បង្កើន​ភាគរយ​នៃ​ការ​ឆ្លង​វីរុស​ខាងលើ​ផង​ដែរ ។ ដូច្នេះ កម្មវិធី​ចាយវាយ​លើ​ទូរស័ព្ទ​ដៃ​ជា​ច្រើន​អាច​ជួយ​កាត់​បន្ថយ​ភាគរយ​នេះ​បាន និង​ការពារ​អ្នក​ពី​វីរុស​កូ​វី​ដ​-១៩ ។

២-ប្រើ​កម្មវិធី​ក​ម្ម៉​ង់​ទំនិញ​តាម​ទូរស័ព្ទ
ជាក់ស្តែង អាជីវកម្ម​សំខាន់​ៗ​ដូច​ជា​ហាង​លក់ទំនិញ និង​ឱសថស្ថាន​នឹង​បន្ត​បើក​ដំណើរការ​ដើម្បី​ផ្គត់ផ្គង់​សម្ភារៈ​ដល់​ប្រជាជន ប៉ុន្តែ​បើ​អ្នក​មិន​ចង់​ចេញ​ក្រៅ​ផ្ទះ និង​ប្រឈម​មុខ​នឹង​មនុស្ស​ដទៃ​ទេ​នោះ អ្នក​អាច​ប្រើ​កម្មវិធី​ទិញ​ទំនិញ​តាម​ទូរស័ព្ទ​ដៃ​ជា​ច្រើន​ដែល​អាច​ទិញ​ម្ហូបអាហារ និង​ទំនិញប្រើប្រាស់​ប្រចាំ​ថ្ងៃ ព្រមទាំង​ដឹក​ជញ្ជូន​ដល់​ផ្ទះ​អ្នក​ថែម​ទៀត ។

៣-វិនិយោគ​លើ​ខ្លួនឯង
ពេល​ដែល​អ្នកមាន​សមត្ថភាព​ផ្នែក​ហិរញ្ញវត្ថុ​គ្រប់គ្រាន់ វា​មិន​ពិបាក​ទេ​ក្នុង​ការ​រក​អ្នកលក់ ឬ​អ្នក​ផ្តល់​សេវាកម្ម​ផ្សេង​ៗ​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​របស់​អ្នក​បាន ប៉ុន្តែ​ក្នុង​ករណី​ដែល​អ្នក​ចង់​ទុក​លុយ​សន្សំ
និង​អ្នកមាន​ពេលទំនេរ​ច្រើន​នៅផ្ទះ អ្នក​អាច​រៀន​ធ្វើ​សម្ភារៈ​សំខាន់​ៗ​ដូច​ជា​ទឹក​លាងដៃ​ដោយ​ខ្លួនឯង​បាន​ដោយ​ងាយ ៕

អត្ថបទសរសេរ ដោយ