ទីផ្សារភាគហ៊ុន និងប្រេងជុំវិញពិភពលោកមើលឃើញតម្លៃធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានការប្រកាសអាសន្នពីបណ្តាប្រទេសជាច្រើនទាក់ទិននឹងការរាតត្បាតនៃវីរុសកូវីដ១៩ ក្នុងដើមឆ្នាំនេះ ។ សម្រាប់ប្រទេសកម្ពុជា អាជីវកម្មជាច្រើនដែលពឹងផ្អែកលើវិស័យទេសចរណ៍កំពុងតែជួបរងបញ្ហាយ៉ាងខ្លាំងផងដែរ ។

ប៉ុន្តែអ្វី ដែលសំខាន់ គឺប្រជាជនត្រូវដឹងថា នេះមិនមែនជាករណីដំបូងដែលពិភពលោកជួបប្រទះនឹងស្ថានការដូច្នេះទេ ។ លើសពីនេះទៅទៀតវាជាពេលមួយដែលអ្នកជំនាញប្រាប់មកថា មនុស្សត្រូវតែរៀនសូត្រនិងត្រួតពិនិត្យពីការគ្រប់គ្រងលុយឡើងវិញ ។ អ្នកជំនាញប្រាប់ថា ពេលដែលរកឱកាសរកលុយ ខណៈដែលមានភាពមិនប្រាកដប្រជានេះ អ្នកកាន់លុយគួរតែប្រើយុទ្ធសាស្ត្រវិនិយោគបន្តិចម្តង និងវិនិយោគលើអ្វីផ្សេងៗគ្នា និងផ្តល់យោបល់ឲ្យអនុវត្តតាមគោលការណ៍ខាងក្រោមនេះ ៖
១. វិនិយោគសម្រាប់អត្ថប្រយោជន៍រយៈពេលវែង
ជាដំបូងអ្នកត្រូវធានាសិនថាអ្នកមានប្រាក់សន្សំគ្រប់គ្រាន់សម្រាប់ការចាយវាយប្រមាណពី៣ទៅ៦ខែរួចសិនព្រោះលុយដែលអ្នកវិនិយោគអាចនឹងរកប្រាក់ចំណេញមកឲ្យអ្នកវិញក្នុងកំឡុងពេលវែងទៅខាងមុខ។
២. វិនិយោគបន្តិចម្តងៗ
អ្នកគួរវិនិយោគក្នុងចំនួនណាមួយជាកំណត់លើអ្វីមួយក្នុងរយៈពេលយូរ ដូចជាការបង់រំលស់ជាដើម ។ ការធ្វើដូច្នេះអនុញ្ញាតឲ្យអ្នកនៅសល់ថវិកាសម្រាប់ការវិនិយោគលើអ្វីផ្សេង ឬថវិកាសម្រាប់គ្រាមានអាសន្នជាដើម។
៣. កុំពឹងផ្អែកតែលើការវិនិយោគមួយ
ការវិនិយោគរបស់អ្នកគួរតែមានភាពចម្រុះ និងជៀសវាងការពឹងផ្អែកលើប្រាក់ចំណេញពីការវិនិយោគតែមួយឬពីរព្រោះក្នុងស្ថានការដែលមិនមានភាពប្រាដកប្រជានេះអាចធ្វើឲ្យអ្នកខាតបង់ថវិកាច្រើន ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ