ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ ៖ ក្រសួង​ចុះបញ្ជី​ដីធ្លី​ជូន​ពលរដ្ឋ​បាន​ជាង​៥​លាន​ក្បាលដី ខណៈ​ជំរុញ​បញ្ចប់​នៅ​ឆ្នាំ​២០២១

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម និង​សំណង់​បាន​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ ក្រសួង​បាន​ចុះបញ្ជី​ក្បាលដី​ជូន​ប្រជាពលរដ្ឋ​បាន​ជាង​៥​លាន​ក្បាលដី ក្នុង​ចំណោម​ក្បាលដី​នៅ​ទូ​ទាំង​ប្រទេស​មាន​ជាង​៧​លាន​ក្បាលដី…

រាជធានី​ភ្នំពេញ ៖ លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម និង​សំណង់​បាន​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ ក្រសួង​បាន​ចុះបញ្ជី​ក្បាលដី​ជូន​ប្រជាពលរដ្ឋ​បាន​ជាង​៥​លាន​ក្បាលដី ក្នុង​ចំណោម​ក្បាលដី​នៅ​ទូ​ទាំង​ប្រទេស​មាន​ជាង​៧​លាន​ក្បាលដី ហើយនឹង​ជំរុញ​បញ្ចប់​នៅ​ឆ្នាំ​២០២១ ។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែមីនា​នេះ ។

លោក សេង ឡូត បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន ចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ជាង​៥​លាន​៦​សែន​ក្បាលដី ស្មើ​៨១​ភាគរយ​ធៀប​នឹង​ចំនួន​ក្បាលដី ដែល​ត្រូវ​ចុះបញ្ជី​នៅ​ទូ​ទាំង​ប្រទេស​មាន​ប្រមាណ​ជាង​៧​លាន​ក្បាលដី ។

អ្នកនាំពាក្យ​បាន​ឲ្យ​ដឹង​ថា ការ​ចុះបញ្ជី​ក្បាលដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ( ការ​ចុះ​ទាំង​ភូមិ ឃុំ សង្កាត់ តែ​ម្តង​) នឹង​ការ​ចុះបញ្ជី​ដី​ដាច់​ដោយឡែក ។ ជាង​នេះ​ក៏​មានការ​ចុះបញ្ជី​ដី​សហគមន៍​ដល់​ជនជាតិភាគតិច​ផង​ដែរ ។ លោក​បញ្ជាក់​ថា ៖«​រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ឲ្យ​មានការ​ចុះបញ្ជី​ដី​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគី​តិច ដើម្បី​ផ្តល់​កម្មសិទ្ធិ​ដល់​ជនជាតិ​ដើម​ភាគតិច ក្នុង​ការ​គ្រប់គ្រង​ថែរក្សា​ដី​ក៏​ដូច​ជា ការ​ថែរក្សា​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​» ។ ក្នុង​ស​ន្និ​ទ​សារព័ត៌មាន​នោះ​ដែរ អ្នកនាំពាក្យ​បាន​អះអាង​ទៀត​ថា ការ​ចុះបញ្ជី​ដីធ្លី​នេះ​មិន​មានការ​កៀបសង្កត់ ឬ​បង្ខិតបង្ខំ​ប្រជាពលរដ្ឋ​ណាមួយ​នោះ​ទេ ។ ការ​ចុះបញ្ជី​ដី​នេះ​ដែរ មាន​នីតិវិធី​ជា​ដំណាក់កាល​ៗ ដែល​បាន​ធ្វើការ​ផ្សព្វផ្សាយ​ច្រើន ។

អ្នកនាំពាក្យ​បាន​គូសបញ្ជាក់​ទៀត​ថា ៖«​មក​ដល់​ពេល​នេះ​យើង​បាន​ចុះបញ្ជី​ដីធ្លី​ជូន​ជនជាតិ ដើម្បី​ភាគី​តិច​បាន​៣០​សហគមន៍ ហើយ​បើ​និយាយ​នៅ​ទ្វីបអាស៊ី​កម្ពុជា​បាន​ចុះបញ្ជី​ដីធ្លី​ជនជាតិ​ដើម​ភាគី​តិច​ឈានមុខ​គេ »​។ ថ្លែង​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ជា​ច្រើន​ស្ថាប័ន​នោះ​ដែរ​លោក សេង ឡូត​បា​នះ​អាង ថា​ក្រសួង​ក៏​បាន​ចុះបញ្ជី​ដីធ្លី​របស់​រដ្ឋ​ផង​ដែរ​ក្នុង​គោលបំណង​ការពារ​ដី​រដ្ឋ ដោយ​មាន​ទាំង ការ​ចុះបញ្ជី ដើម្បី​មាន​ឯកសារ និយាម​ការ​ច្បាស់លាស់ ចៀសវាង​ការ​រំលោភ​យក​ដី​រដ្ឋ​ពី​ជន​ខិត​ខូច​មួយ​ចំនួន ។

លោក​បន្ថែម​ថា​ការ​ចុះបញ្ជី​ដី​រដ្ឋ​នេះ ដើម្បី​ទុកជា​ប្រយោជន៍​សាធារណៈ​សម្រាប់​បម្រើ​ការ​អភិវឌ្ឍ​ជាតិ​ក៏​ដូច​ជា​តម្រូវការ​ក្នុង​ក្រប​ខណ្ឌ​សាធារណៈ ។ តាំងពី​រាជរដ្ឋាភិបាល​ចេញ​បទបញ្ជា​០១ ឆ្នាំ​២០១២ មក​ក្រសួង​បាន​ធ្វើ​និយ័ត​កម្ម (​ធ្វើ​លិខិត​ស្របច្បាប់​ស្របច្បាប់​) ជូន​ប្រជាពលរដ្ឋ​ស្របច្បាប់​ចំពោះ​ការ​កាន់កាប់​ដី​រដ្ឋ​រួច​ហើយ ហើយ​ផុត​ពី​ថ្ងៃ​នោះ​មក​ភារៈកិច្ច គឺ​ត្រូវ​ការពារ​ដី​រដ្ឋ​ទាំ​អស់ គ្នា​ដើម្បី​តម្រូវការ​របស់​ជាតិ ដោយ​មិន​អាច​ឲ្យ​មានការ​ទន្ទ្រាន​រំលោភ​យក​បាន​ទៀត​ទេ ។ លោក​ក៏​បាន​ឲ្យ​ដឹង​ថា ចំពោះ​ដី​រដ្ឋ​ដែល​ធ្វើ​សិទ្ធិ​កាន់កាប់​ជូន​ប្រជាជន​មាន​ចំនួន​៤០​ម៉ឺន​គ្រួសារ ដែល​មាន​ផ្ទៃដី​១​លាន​២​សែន​ហិ​កតា ។

អ្នកនាំពាក្យ​ដដែល​ក៏​បាន​ឲ្យ​ដឹង​ថាបើ​តាម​ការ​កំណត់​របស់​ក្រសួង​រៀបចំ​ដែនដី នគរ​នី​យ​កម្ម និង​សំណង់​ដែល​មាន​លោក ជា សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ត្រី ដឹកនាំ​នោះ មាន​គោលដៅ​ឆ្នាំ​២០២៣ ដើម្បី​បញ្ចប់​ការ​ចុះបញ្ជី​ដីធ្លី​ជូន​ប្រជា​ណ​ល​រដ្ឋ ប៉ុន្តែ​ដោយសារ​មានការ​មមាញឹក​ពី​មន្ត្រី​ចង់​ឲ្យ​ចប់​ការ​ចុះបញ្ជី​ដីធ្លី​ជូន​ប្រជាជន​នៅ​ទូ​ទាំង​ប្រទេស​នៅ​ឆ្នាំ​២០២១​វិញ ដោយ​ថា​ការ​ចុះបញ្ជី​ដី​នេះ​នឹង​ធានា​ក្នុង​ការ​ជំរុញ​ការ​កាន់កាប់​ដី និង​រួមចំណែក​ការ​កាត់​បន្ថយ​វិវាទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ