ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ថា មិន​ប្តឹងផ្តល់​ទេ ព្រោះ​ប្រពន្ធ​បាត់​បង់​​ជីវិត​ដោយ​ជំងឺ​ខ្លួនឯង​យូរ​ឆ្នាំ​ហើយ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​ការ​ឱ្យ​ដឹង​ពី​ប៉ូលិស​មូលដ្ឋាន​ស្រុក​ជីក្រែង នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែមីនា​នេះ​ថា ស្ត្រី​ម្នាក់​ដែល​មាន​ជំងឺ​បេះដូង​ចំហ មាន​អាកា​រៈ​ធ្ងន់ធ្ងរ រួច​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​ពេទ្យ​ឯកជន​ក្នុងភូមិ ដើម្បី​ពិនិត្យ ខណៈ​ពេល​នោះ​ទៅ​ដល់​ផ្ទះ​ពេទ្យ…

ខេត្តសៀមរាប ៖ បើ​តាម​ការ​ឱ្យ​ដឹង​ពី​ប៉ូលិស​មូលដ្ឋាន​ស្រុក​ជីក្រែង នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែមីនា​នេះ​ថា ស្ត្រី​ម្នាក់​ដែល​មាន​ជំងឺ​បេះដូង​ចំហ មាន​អាកា​រៈ​ធ្ងន់ធ្ងរ រួច​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​ពេទ្យ​ឯកជន​ក្នុងភូមិ ដើម្បី​ពិនិត្យ ខណៈ​ពេល​នោះ​ទៅ​ដល់​ផ្ទះ​ពេទ្យ ក៏​ដាក់​សេរ៉ូម​អស់​១​កំប្លោក បណ្តាល​​ឱ្យ​បាត់បង់​ជីវិត​នៅ​និង​កន្លែង​តែ​ម្តង​។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នោះ​កាលពី​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ត្រពាំង​ត្រស់ ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​នៃ​ស្រុក​ជីក្រែង បានឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​បាន​ទទួល​ព័ត៌​មាន​ភ្លាម កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ទៅ​ពិនិត្យ​ការ​បាត់បង់​ជីវិត​របស់​ជន​រង​គ្រោះ​ឈ្មោះ ជា ធន់ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ត្រស់ ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង​។

ប្រភព​ដដែល​បាន​បន្ត​ថា អង្គហេតុ គឺ​នៅ​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែមីនា សមត្ថកិច្ច​ចម្រុះ​បាន​ទទួល​ព័ត៌មាន​ថា មាន​មនុស្ស​បាត់បង់​ជីវិត​នៅផ្ទះ​ពេទ្យ​ឈ្មោះ នួន ហ៊ីង ភេទ​ប្រុស អាយុ​​៤៩​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​សំណរ ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ដូច្នេះ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​នាំ​គ្នា​ចុះ​ទៅ​ពិនិត្យ ។ លុះ​ពេល​ទៅ​ដល់ សព​ជន​រង​គ្រោះ​ត្រូវ​បាន​បងប្អូន​សាច់ញាតិ​យក​ចេញ​ពីផ្ទះ​ពេទ្យ​មក​ដាក់​នៅផ្ទះ​វិញ​ហើយ​។ រីឯ​សេរ៉ូម​ក៏​ត្រូវ​បាន​ដោះ​ចេញពី​សព​ជន​រង​គ្រោះ​ទៀត មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់ ។

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា តាម​ការ​បំភ្លឺ​ពី​បុរស​ជា​ប្តី​របស់​ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ប្រពន្ធ​របស់​ខ្លួន​មាន​ជំងឺ​បេះដូង​ចំហ​ប្រចាំ​កាយ​យូរ​មក​ហើយ ព្យាបាល​មិនជា​សោះ លុះ​មក​ដល់​ថ្ងៃ​ទី​១៣ ខែមីនា ម៉ោង​៤​និង​៣០​នាទី​រសៀល ក៏​បាន​បាត់បង់​ជីវិត​នៅផ្ទះ​ពេទ្យ តែ​ម្តង​ទៅ​។ រឿង​នេះ​ខ្លួន​ជា​ប្តី​មិន​ប្តឹងផ្តល់​អ្វី​ទេ ព្រោះ​ការ​បាត់​បង់ជីវិត​ដោយសារ​ជំងឺ​ខ្លួនឯង​។

បើ​តាម​តាម​ការ​បញ្ជាក់​ពី​លោក ឌុ​ច យក់​លី ប្រធាន​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​សូទ្រ​និគម បាន​បញ្ជាក់​ថា ការ​ប្រើ​សេរ៉ូម​ឡាក់​តាត គឺ​មិន​ខុស​អី​ទេ​។ បើ​តាម​ប្រវត្តិ​អ្នកជំងឺ​របស់​ជន​រង​គ្រោះ គឺ​អាច​បាត់បង់​ជីវិត​មក​ពី​ជំងឺ​គាំងបេះដូង​។ បន្ទាប់​ពី​ពិនិត្យ​សព​រួច សមត្ថកិច្ច​ក៏​បាន​ប្រគល់​ជន​រង​គ្រោះ​ឲ្យ​ទៅ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ