អាណិតណាស់ ដើរទៅឆ្លុះកង្កែបបែរជា​ជួប​គ្រោះអកុសល​


ខេត្តសៀមរាប ៖ បើ​តាម​ការ​អះអាង​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា បុរស​វ័យ​ចំណាស់​ម្នាក់ ខណៈ​ដើរ​ឆ្លុះ​កូន​កង្កែប​ក៏​កើត​ខ្យល់គ​បណ្តាល​ឱ្យ​ដួល​ធ្លាក់​ចូល​ក្នុង​ទឹកស្រះ​បាត់បង់​ជីវិត កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែ មីនា​ឆ្នាំ​២០២០ នៅ​ចំណុច​ខាងត្បូង​ខ្ទម​គោក​តា​រ័​ត្ន​វាលស្រែ (​សាមសិប​) ខាងកើត ស្ថិត​ក្នុងភូមិ​ខ្វែក ឃុំ​មោង ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។

ជន​រង​គ្រោះ​ឈ្មោះ ជុក យឺន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ខ្វែក ឃុំ​មោង ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។

លោក​វរសេនីយ៍ឯក អ៊ុ​ន ស្រស់ អធិការ​នគរបាល​ស្រុក​ស្រីស្នំ បានឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែមីនា នេះ​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​ពិនិត្យ ។

លោក​អធិការ​នគរបាល​ស្រុក​ស្រីស្នំ​បាន​បន្ត​ទៀត​ថា តាម​ការ​បំភ្លឺ​ពី​ប្រពន្ធ​របស់​ជន​រង​គ្រោះ ឈ្មោះ អុច វី អាយុ​៣៨​ឆ្នាំ មុខរបរ​កសិករ បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា ប្តី​របស់​គាត់​បាន​ដើរ​ឆ្លុះ​កូន​កង្កែប (​តា​ឡ​ន​តន​) ដែល​មាន​ចំងាយ​ប្រវែង​២៥០០​ម៉ែត្រ​ពី​ផ្ទះ ហើយ​កើត​ខ្យល់គ បណ្តាល​ឱ្យ​ដួល​ធ្លាក់​ចូល​ក្នុង​ទឹកស្រះ​បាត់បង់​ជីវិត​ពិតប្រាកដ​មែន មិន​មានការ​ពាក់ព័ន្ធ​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ​។

សេចក្តីសន្និដ្ឋាន ៖ ផ្អែក​តាម​ការ​បំភ្លឺ​ពី​ប្រពន្ធ​របស់​ជន​រង​គ្រោះ និង​ការ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​របស់​សមត្ថកិច្ច​មិន​បាន​រក​ឃើញ​មាន​ស្លាកស្នាម​អី្វ​ដែល​មានការ​ពាក់ព័ន្ធ​នឹង​ករណី​បទល្មើស​ឡើយ​។

បច្ចុប្បន្ន ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ចាត់ ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

ព្រឹត្តិការណ៍សង្គម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ