ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី ហាម​មិន​ឲ្យ​កែប្រែ​វប្ប​ធម៌​បុរាណ​នានា​នៅ​ខេត្តបាត់ដំបង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​រក្សា​ស្នាដៃ​បុព្វបុរស​ជំនាន់​មុន សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​មិន​អនុញ្ញាត​ឲ្យ​មាន​ករ កែប្រែ​វប្បធម៌​បុរាណ​នានា​ដែល​មរតក ដូនតា​តាំងពី​យូរយារ​មក​ហើយ​នៅ​ក្នុង​ខេត្តបាត់ដំបង​នោះ​ទេ ។…

រាជធានី​ភ្នំពេញ ៖ ដើម្បី​រក្សា​ស្នាដៃ​បុព្វបុរស​ជំនាន់​មុន សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​មិន​អនុញ្ញាត​ឲ្យ​មាន​ករ កែប្រែ​វប្បធម៌​បុរាណ​នានា​ដែល​មរតក ដូនតា​តាំងពី​យូរយារ​មក​ហើយ​នៅ​ក្នុង​ខេត្តបាត់ដំបង​នោះ​ទេ ។

មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​បុណ្យ​ទន្លេ នា​ល្ងាច​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២០ នៅ​ទីរួមខេត្ត​បាត់​ដំបង សម្តេច​តេ​ជោ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​អង្គការ​យូ​ណេ​ស្កូ យើង​​ត្រូវ​រួម​គ្នា​រក្សា​នូវ​សំណង់​បុរាណ ផ្ទះ​បុរាណ ស្ពាន​បុរាណ នៅ​ក្នុង​ខេត្តបាត់ដំបង ដោយ​មិន​ត្រូវ​ឲ្យ​មានការ​កែប្រែ​ខុស​ពី​ស្ថានភាព​ដើម​។ ត្រូវ​បន្ត​ជំរុញ និង​កំណត់​នូវ​គោលដៅ​ទេសចរណ៍​អាទិភាព រួម​មាន​ទេសចរណ៍​ផ្ទះ​បុរាណ តំបន់​ទេសចរណ៍​សត្វ​ស្លាប តំបន់​ប្រាសាទ​បាណ​ន់ រមណីយ​ដ្ឋាន​ភ្នំ​ពៅ ទស្សនា​ហ្វូង​សត្វ​ត្រ​ចៀវ​រាប់​លាន​ក្បាល​ចេញពី​រូងភ្នំ​ពេល​មុន​ថ្ងៃ​រៀប​លិច រួម​ទាំង​លក្ខណៈ​ពិសេស​នៃ​ម្ហូបអាហារ​ប្រចាំ​ខេត្ត​ផង​ដែរ​»​។

សម្តេច​បន្ត​ថា ត្រូវ​បន្ត​ការ​កសាង​ហេ​ដ្ឋ​រចនា​ស​ម័​ន្ធ​ចាំបាច់​ដែល​បំរើ​ឲ្យ​វិស័យ​ទេសចរណ៍ រួម​មាន​អាកាសយានដ្ឋាន ផ្លូវ​រថភ្លើង ផ្លូវថ្នល់ ទឹក​ស្អាត អគ្គិសនី សណ្ឋាគារ និង​រមណីយដ្ឋាន​ផ្សេង​ៗ​តាម​រយៈ​កា​រត​ភ្ជាប់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​តាម​រយៈ​ផ្លូវគោក ផ្លូវដែក និង​ផ្លូវអាកាស​។ ហើយ​ត្រូវ​ពិនិត្យ​លទ្ធភាព​រៀបចំ​ព្រ​លាន​យន្តហោះ​បាត់ដំបង​ឡើង​វិញ ដោយ​ជំរុញ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​ឲ្យ​ម៉ត់​ចង់​លើ​ការងារ​ដ៏​មាន​សារៈសំខាន់​នេះ ។

សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ទៀត​ថា រាជរដ្ឋាភិបាល​នឹង​ខិតខំ​រៀបចំ​កា​រត​ភ្ជាប់​ផ្លូវ​បាត់ដំបង​ជាមួយ​ខេត្តសៀមរាប ដែល​ផ្លូវ​នោះ​នឹង​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ ដែល​ពី​មុន​ធ្វើ ដំណើរ​ពី​បាត់​ដំបង​ទៅ​បន្ទាយ​មាន​ជ័យ ហើយ​កាត់​ខេត្តសៀមរាប បើ​ប្រៀបធៀប​ផ្លូវ​នឹង​ចំ ណេ​ញ​ការ​ធ្វើ​ដំណើរ​រហូត​ដល់​៦៩​គីឡូម៉ែត្រ ។

សម្តេច​បញ្ជាក់​ថា ចំពោះ​ការ​ធ្វើ​ផ្លូវ​នេះ ស្ថិត​ក្នុង​គម្រោង​នៅ​ក្នុង​ឆ្នាំ​២០២១ បើសិន​មានការ​សិក្សា​ច្បាស់លាស់ ហើយ​រាជរដ្ឋាភិបាល​នឹង​ធ្វើការ​ស្វែងរក​ឥណទាន​ក្នុង​ការ​ធ្វើ​ផ្លូវ​មួយ​ខ្សែ​នេះ ដែល​ជាត​ភ្ជាប់​មួយ​យ៉ាង​សំខាន់​ក្នុង​ខេត្តបាត់ដំបង បន្ទាប់​ពី​ផ្លូវ​ខេត្ត​នេះ​បាន​ត​ភ្ជាប់​មួយ ខេត្ត​មួយ​ចំនួន​រួច​ហើយ​។

សម្តេច​តេ​ជោ ក៏​បាន​ស្នើ​ដល់​អភិបាល​ខេត្តបាត់ដំបង ក៏​ដូច​ជាស​ម្តេច​ក្រឡាហោម ស ខេ​ង ពិនិត្យ​​មើល​ចៀសវាង​ការ​កសាង​នូវ​សំណង់​ខ្ពស់ ដែល​អាច​ប៉ះពាល់​ដល់​ការ​ហោះហើរ​នៅ​ពេល​ពង្រីក​​ព្រ​លាន​យន្ត​មួយ​នេះ​។ បើ​ទោះបីជា​ព្រ​លាន​យន្ត​មួយ​នេះ មិន​អាច​ក្លាយជា​ព្រ​លាន​យន្ត​អន្តរជាតិ​ក៏​ដោយ ក៏​ព្រ​លាន​មាន​សារៈសំខាន់​ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​ការ​ហោះហើរ​ក្នុងស្រុក​ផង​ដែរ​។ ដូច្នេះ​យើង​ត្រូវ​រៀបចំ​ចក្ខុវិស័យ​មួយ ដើម្បី​ពិនិត្យ​ការ​រៀបចំ​ព្រ​លាន​យន្តហោះ​បាត់ដំបង​ឡើង​​វិញ ដើម្បី​បំរើ​នូវ​សេចក្តី​ត្រូវកា​រវិ​វត្ត​របស់​ប្រទេស​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ