ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុ​ងតឺ​ន័រ​ជាង​១​ពាន់​ ដឹក​វត្ថុធាតុដើម​មក​ផ្គត់​ផ្គង​រោងចក្រ​នៅ​កម្ពុជា​ហើយ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ​សម្តេច​តេ​ជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ រហូត​មក​ដល់​ពេល​នេះ​ មាន​កុង​តឺ​ន័រ​ជាង​១​ពាន់ ​បាន​ដឹក​វត្ថុធាតុដើម​ពី​ចិន ​ដើម្បី​ផ្គត់ផ្គង់​រោច​ក្រ​នៅ​កម្ពុជា​ហើយ​…

ខេត្តបាត់ដំបង ​៖ ​សម្តេច​តេ​ជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ រហូត​មក​ដល់​ពេល​នេះ​ មាន​កុង​តឺ​ន័រ​ជាង​១​ពាន់ ​បាន​ដឹក​វត្ថុធាតុដើម​ពី​ចិន ​ដើម្បី​ផ្គត់ផ្គង់​រោច​ក្រ​នៅ​កម្ពុជា​ហើយ​ ។ យោង​តាម​បណ្តាញ​សង្គម​​សម្តេច​តេ​ជោ​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ពិធី​សំណេះសំណាល​ជាមួយក្រុមប្រឹក្សា​ឃុំ​សង្កាត់ មន្ត្រីរាជការ កង​កម្លាំងប្រដាប់អាវុធ​ខេត្តបាត់ដំបង​ចំនួន២,៣០០​នាក់ ដែល​ក្នុង​នោះ​មាន​សមាជិក​ក្រុមប្រឹក្សា​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ក្រុង​-​ស្រុក​ទាំង​១៤ សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ទាំង​១០២ ព្រមទាំង​នាយក​សាលា​បឋម​សិក្សា​នៅ​ទូ​ទាំង​ខេត្ត​ផង​ដែរ​នា​ព្រឹក​ថ្ងៃ​ទី​១៤​មីនា ឆ្នាំ​២០២០​សម្ដេច​តេ​ជោ បាន​លើក​ឡើង​ពី​ការ​គាំទ្រ​របស់​មិត្ត​ចិន​ដល់​កម្ពុជា​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ ដែល​មក​ដល់​ពេល​នេះ​មាន​កុងតឺណ័រ​ជាង ១០០០ ដែល​ផ្ទុក​វត្ថុធាតុដើម​បាន​ចូល​មក​ផ្គត់ផ្គង់​រោងចក្រ​នៅ​កម្ពុជា​ហើយ​។

នៅ​ក្នុង​ឱកាស​សំណេះសំណាល​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ផ្ដល់​នូវ​អនុសាសន៍​ណែនាំ​មួយ​ចំនួន​ដល់​មន្ត្រីខេត្ត​ដែល​ត្រូវ​យកចិត្តទុកដាក់​ធ្វើ​រួម​មាន ៖ ១-ត្រូវ​អនុវត្ត​អោយ​បាន​ល្អ​នូវ​ការងារ ភូមិ​ឃុំ​មាន​សុវត្ថិ​ភាព និង​ត្រូវ​គ្រប់គ្រង​កុំអោយ​មាន​ក្រុម​បង​តូច បងធំ គ្រឿងញៀន ចោរកម្ម ។​ល​។ សូម​អោយ​មន្ត្រី​ថ្នាក់​ខេត្តរ​ហូតថ្នាក់​ភូមិ កងកម្លាំង​មាន​សមត្ថកិច្ច រួម​ទាំង​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ទាំងអស់​គ្នា​។

២-ត្រូវ​រួម​គ្នា​ផ្ដល់​សេវា​សាធារណៈ​អោយ​បាន​ល្អ​ជូន​ប្រជាពលរដ្ឋ ដែល​នេះ​ជា​កិច្ចការ​ត្រូវ​តែ​ធ្វើ​អោយ​បាន​ល្អ ដោយ​ចៀស​មិន​បាន ដែល​ក្នុង​នេះ​មាន​សេវា​ចាំបាច់​នានា​(​រួម​មានការ​ចុះបញ្ជី​ជាតិ សំបុត្រ​អាពាហ៍​ពិពាហ៍ អត្តសញ្ញាណប័ណ្ណ និង​សេវា​សុខ​ភិ​បាល​ជាដើម​)​ដែល​ចាំបាច់​ត្រូវ​តែ​ធ្វើ​អោយ​ប្រជាជន អោយ​បាន​ល្អ និង​រហ័ស​រួម​ទាំង​សេវា​តម្រូវការ​ចាំបាច់​នានា ដូច​ជា​ផ្លូវ មន្ទីរពេទ្យ សាលារៀន អណ្ដូងទឹក និង​សេវា​ផ្នែក​ច្បាប់ ជាដើម​.. គឺ​ត្រូវ​ចូលរួម​ផ្តល់ និង​ដោះស្រាយ​ជូន​ប្រជាជន​ទៅ​តាម​លទ្ធភាព​ ។ សម្ដេច​តេ​ជោ ក៏​បាន​ណែនាំ​អោយ​អាជ្ញាធរ​យកចិត្តទុកដាក់ រួម​គ្នា​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី អោយ​បាន​សម​ស្រប បាន​លឿន និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។

៣-សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ច្បាស់​ៗ​ផង​ដែរ​ថា​ មន្ត្រី​ទាំងអស់ត្រូវ​រំលឹក​ខ្លួនឯង​ជា​ប្រចាំ​ថា «យើង​មិនមែន​ជា​ចៅហ្វាយ​របស់​ប្រជាជន​នោះ​ទេ គឺ​យើង​ជា​អ្នកបម្រើ​ដ៏​ស្មោះត្រង់​របស់​ប្រជាជន ហើយ​ត្រូវ​យក​យកចិត្តទុកដាក់​បម្រើប្រជាជន​អោយ​បាន​ល្អ​ ។

សូម​ជម្រាប​ថា ពិធី​សំណេះសំណាល​នេះ​គឺ​ធ្វើ​ឡើង​ស្រប​ពេល​ដែល សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី អញ្ជើញ​មក​ចូលរួម​នៅ​ក្នុង​ពិធីបុណ្យ​ទន្លេ​ខេត្តបាត់ដំបង​ដែល​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ល្ងាច​ថ្ងៃ​ទី ១៤-១៥ ខែ មីនា ល្ងាច​ថ្ងៃ​សៅរ៍​នេះ​។ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សម្តែង​នូវ​ការ​រីករាយ​ដែល​បាន​អញ្ជើញ​វិល​ត្រឡប់​មក​កាន់​ខេត្តបាត់ដំបង ដើម្បី​អញ្ជើញ​ចូលរួម​បុណ្យ​ទន្លេ ហើយ​បាន​ឆ្លៀតពេល​មក​ជួប​សំណេះសំណាល​ជាមួយ បង​ប្អូន​នៅ​ទី​នេះ​។ សម្ដេច​តេ​ជោ បាន​លើក​ឡើង​ពី​ប្រវត្តិ​ខ្លះ​ៗ​នៃ​ខេត្តបាត់ដំបង​ដែល​ជា​អតីត​ទីតាំង​សមរ​ភូមិ​ដ៏​ក្តៅ តែ​ដោយ​សារ​នយោបាយ​ឈ្នះ​-​ឈ្នះ គឺ​បាន​ធ្វើ​អោយ​ខេត្ត​មួយ​នេះ​ទទួល​បាន​សុខ​សន្តិភាព និង មានការ​អភិវឌ្ឍ​រហូត​មក​ដល់​សព្វថ្ងៃ​។

សម្ដេច​តេ​ជោ បាន​លើក​ឡើង​ថា មក​ដល់​ពេល​នេះ អ្វី​ដែល​យើង​បង្កើត​ឡើង​គឺ​សន្តិភាព និង ឯកភាព​ជាតិ​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​។ សន្តិភាព​លើ​ដែនដី​ដែល​ធ្លាប់​មាន​សង្គ្រាម ហើយ​ក៏​បាន​ប្រែ​ក្លាយទៅជា​ប្រទេស​ដែល​មាន​សុខ​សន្តិភាព​ពេញលេញ និង​រីក​ចម្រើន​។ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​អរគុណ និង​កោតសរសើរ ដល់​មន្ត្រីរាជការ កងកម្លាំង​ទាំងអស់​ក្នុង​ខេត្តបាត់ដំបង ដែល​បាន​ខិតខំ​ធ្វើ​អោយ​បាត់ដំបង​ទទួល​បានការ​រីក​ចម្រើន សម្រេច​បាន​សមិទ្ធផល​ធំ​ៗ ដែល​គឺជា​ការ​ខិតខំ​ទាំង​មន្ត្រី​នៅ​មូលដ្ឋាន និង​មន្ត្រី​ចុះ​ជួយ​ពង្រឹង​ដែល​ដឹកនាំ​ដោយ​សម្ដេច​ក្រឡាហោម ។

ទន្ទឹម​នឹង​នោះ​ដែរ សម្តេច​តេ​ជោបាន​មាន​ប្រសា​ន៍​ជម្រាប​អំពី​ស្ថានភាពជំងឺឆ្លង​កូ​វី​ដ​១៩ នា​ពេល​បច្ចុប្បន្ន អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ថា ​អឺរ៉ុប​ការ​គឺជា​មជ្ឈមណ្ឌល​នៃ​ការ​ផ្ទុះ​ជំងឺឆ្លង​កូ​វី​ដ​១៩ ហើយ​ស្ថានភាព​នៃ​កូ​វី​ដ​១៩​នេះ បាន​ធ្វើ​អោយ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​ពិភពលោក ហើយ​មិនមែន​ត្រឹមតែ​ការ​ប៉ះពាល់​សេដ្ឋកិច្ច​ទេ គឺ​ធ្វើ​អោយ​ប៉ះពាល់​ដល់​គម្លាត​យោ​បាយ​រវាង​ប្រទេស និង​ប្រទេស​ទៀត​ផង ។ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺឆ្លង​កូ​វី​ដ​១៩​ពី​ប្រទេស​ដែល​កំពុង​មាន​ជំងឺឆ្លង​ដ៏​គំ​ហុ​គ​នេះ ក្រសួងសុខា ភិបាល​កម្ពុជា​បាន​ដាក់​ការ​ហាមឃាត់​ប្រទេស​ចំនួន​០៥​មិន​អោយ​ឆ្លង​ចូល​កម្ពុជា​ចំនួន​៣០​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី ១៧ ខែមីនា ឆ្នាំ ២០២០ គឺ​រួម​មាន ១-​សហរដ្ឋអាមេរិក ២-​បារាំង ៣-អា​ល្លឺ​ម៉​ង់ ៤-អេ​ស្ប៉ា​ញ និង​​៥-​ប្រទេស​អុី​តា​លី ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ