ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រាយ​ក្បាល​ប្រាំ​បី​​ ជំនឿ​​ខ្វះ​​ការ​​ពិចារណា​​ត្រូវគ្រូខ្មោច​​ចាប់​​ធ្វើ​​ទារុណ​​កម្ម​​យ៉ាង​​សាហា.វ

10 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ រឿងរ៉ាវ​គួរ​ឱ្យ​ហួសចិត្ត​បំផុត​មួយ​បាន​កើតឡើង​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​អស់អ្នក​ភូមិ ដោយសារ​តែ​គ្រួសារ​មួយ​បាន​ជឿ​យ៉ាង​ងប់​ង​ល់​លើ​ជន​ម្នាក់​ដែល​តាំងខ្លួន​ជា​គ្រូ​ចាប់​ខ្មោច​ព្រាយ​បិសាច ដោយ​គ្រាន់តែ​កូនប្រសា​ស្រវឹងស្រា​ក៏​សង្ស័យ​ថា ខ្មោច​ចូល​ដែរ ហើយ​ក៏​ទៅ​ពឹង​គ្រូខ្មោច​ជា​គ្រូ​បោក​នោះ​ដើម្បី​បណ្តេញ​ខ្មោច​ចេញពី​ក្នុង​ខ្លួន​កូនប្រសា ។

ខេត្តស្វាយរៀង ៖ រឿងរ៉ាវ​គួរ​ឱ្យ​ហួសចិត្ត​បំផុត​មួយ​បាន​កើតឡើង​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​អស់អ្នក​ភូមិ ដោយសារ​តែ​គ្រួសារ​មួយ​បាន​ជឿ​យ៉ាង​ងប់​ង​ល់​លើ​ជន​ម្នាក់​ដែល​តាំងខ្លួន​ជា​គ្រូ​ចាប់​ខ្មោច​ព្រាយ​បិសាច ដោយ​គ្រាន់តែ​កូនប្រសា​ស្រវឹងស្រា​ក៏​សង្ស័យ​ថា ខ្មោច​ចូល​ដែរ ហើយ​ក៏​ទៅ​ពឹង​គ្រូខ្មោច​ជា​គ្រូ​បោក​នោះ​ដើម្បី​បណ្តេញ​ខ្មោច​ចេញពី​ក្នុង​ខ្លួន​កូនប្រសា ។

វិធី​ព្យាបាល​នេះ​សាហាវ​ណាស់ គឺ​ចាប់​បុរស​ជា​ឪពុកក្មេក​ចងស្លាបសេក​ដាក់​ច្រវាក់​ជើង និង​ចាប់​កូនប្រសា​ប្រុស និង​កូនស្រី​វាយ និង​ដុត​ភ្លើង​ធូប​ឱ្យ​រលាក​រលួយ​ពេញ​ខ្លួន ដៃ ជើង និង​ពងស្វាស​បណ្តាល​ឱ្យ​រលួយ​គួរ​ឱ្យ​ញាក់សាច់ រក​ថ្លែង​ពុំ​បាន ។ ហេតុការណ៍​ចាប់​ខ្មោច​ព្រាយ​មិន​គួរ​កើត​មាន​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៦ កញ្ញា វេលា​ម៉ោង​៥​ល្ងាច និង​មាន​រយៈពេល​២​ថ្ងៃ នៅ​ភូមិ​ព្រៃ​ផ្តៅ និង​ភូមិ​ធ្លក សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត​។ ជន​រង​គ្រោះ​មាន ១-​ឈ្មោះ សំ វៃ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​សន្តិសុខ​រោងចក្រ​ក្រុង​បា​វិត ជា​ឪពុក ២-​ឈ្មោះ សំ វ​ន្នី ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​ក្រុង​បា​វិត ជា​កូនស្រី និង​៣-​ឈ្មោះ ធន់ តឿ​ង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​សន្តិសុខ​យាម​រោងចក្រ ជា​កូនប្រសា ។

បើ​តាម​ស្ត្រី​ឈ្មោះ សំ សាវា​ន អាយុ​៣០​ឆ្នាំ ជា​ប្រពន្ធ​របស់​ឈ្មោះ ឆ​ន់ តឿ​ង នៅ​ភូមិ​ធ្លក សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៦ កញ្ញា ប្តី​របស់​គាត់​ឈ្មោះ ធន់ តឿ​ង បាន​ទៅ​កំដរ​ប្អូនថ្លៃ​ឈ្មោះ សំ ម៉ា​ឡៃ ឆ្លងទន្លេ​ដេក​អាំងភ្លើង​នៅ​ភូមិ​ព្រៃ​ផ្តៅ សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ។ លុះ​ពេល​ល្ងាច​ក៏​មានការ​ហូប​ស្រា​អស់​១​លី​ត្រ មាន​គ្នា​៤​នាក់ ក្រោយមក​ក៏​ស្រវឹង​ទន់​ដៃជើង ។ ពេល​នោះ​គាត់​ជា​ប្រពន្ធ​បាន​មក​សួរ​ដើម្បី​នាំ​ទៅ​ផ្ទះ​វិញ ស្រាប់តែ​ប្តី​គាត់​និយាយ​រវើរវាយ​លែង​ស្គាល់​ប្រពន្ធ​កូន ។ អ្នកខ្លះ​គិត​ទៅ​លើ​រឿង​អបិយ​ជំនឿ​ដោយ​ខ្សឹប​ប្រាប់​ថា ប្តី​ខ្មោច​ចូល​ហើយ គួរ​ទៅ​រក​គ្រូ​បណ្តេញ​ខ្មោច​ទៅ ។

តាម​ប្រភព​ដដែល​ឱ្យ​ដឹង​ថា មាន​គ្រូ​ពូកែ​ម្នាក់​នៅផ្ទះ​អ្នក​ភូមិ​អង្គ​សាលា សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត ល្បី​ពូកែ​អាច​មើល​មនុស្ស​គ​ឱ្យ​និយាយ​បាន​វិញ ។ ស្ត្រី​ជា​ប្រពន្ធ​បន្ត​ថា ដោយសារ​ភ័យពេក គាត់​ក៏​ទៅ​អញ្ជើញ​គ្រូ​នោះ​ឱ្យមក​ដេញ​ខ្មោច​ដែល​ចូល​ប្តី​គាត់ ។ ពេល​គ្រូ​នោះ​មក​ដល់​ផ្ទះ ក៏​ចូល​រូប​ឱ្យ​មនុស្ស​ម្នា​ហៅ​ខ្លួន​ថា «​ព្រះ​អង្គ​» ព្រោះ​បារមី​ព្រះ​គោ​សណ្ឋិត ។ ពេល​ចូល​រូប ស្រាប់តែ​ស្រែក​ម៉​ៗ បន្ទាប់​មក​ក៏​ទស្សន៍​ទាយ ហើយ​ប្រាប់​ថា ប្តី​គាត់ (​ធន់ តឿ​ង​) ត្រូវ​អំពើ​ព្រាយ​ក្បាល​៨ បើ​ចង់​រួច​ពី​គ្រោះ​នេះ ត្រូវ​រុះរើ​ផ្ទះ​ចោល ព្រោះ​ផ្ទះ​មាន​ភាព​មិនល្អ​អាច​បណ្តាល​ឱ្យ​ប្តី​ស្លាប់ ។ ដោយសារ​តែ​មាន​ជំនឿ ស្ត្រី​ជា​ប្រពន្ធ​ប្រាប់​ថា ផ្ទះ​ខ្ញុំ​រុះ​ចោល​មិន​ស្តាយ​ទេ ឯ​ជីវិត​ប្តី​មិន​អាច​ទិញ​បាន​ទេ សុខចិត្ត​រស់នៅ​ក្នុង​ខ្ទម​ក៏​បាន ។ បន្ទាប់​មក​គ្រូ​នេះ​និយាយ​ទៀត​ថា មាន​ព្រាយ​ក្បាល​៨ នៅ​ក្នុង​ដើម​ស្វាយ និង​ដើម​ជ្រៃ ត្រូវ​កាប់​ចោល​ទាំងអស់ ។ ដោយ​ធ្វើ​តាម​សម្តី​គ្រូ​ចាប់​ខ្មោច ក៏​នាំ​គ្នា​ទៅ​កាប់​ដើម​ជ្រៃ​នៅ​មុខ​ផ្ទះ​អស់​៤​ដើម និង​ដើម​ស្វាយ​១​ដើម​។

គ្រូ​នោះ​និយាយ​ទៀត​ថា ស្វាយ​ក្រោយ​ផ្ទះ និង​ខ្ទម​តូច​ក្រោម​ដើម​ស្វាយ ក៏​ត្រូវ​កាប់​ចោល និង​រុះ​ចេញ​ដែរ ។ ពេល​នោះ​បុរស​ជា​ឪពុក​ឈ្មោះ សំ វៃ មក​ដល់​ឃើញ​កូន​កាប់​ដើម​ជ្រៃ ដើម​ស្វាយ​អស់ និង​រុះ​ខ្ទម​គ្រូ​បារ​អាចារ្យ​របស់​គាត់​ចោល ក៏​ស្រែក​ឡូឡា​រករឿង​វាយ​ប្រពន្ធ​កូន ។ ពេល​នោះ​គ្រូខ្មោច​ប្រាប់​ថា នោះ​ហើយ​ជា​ព្រាយ​ក្បាល​៨ ចូល​សណ្ឋិត ត្រូវ​ចាប់ចង​ឱ្យ​ជាប់ ហើយ​ទុក​ឱ្យ​ព្រះ​អង្គ​ដេញ​ចេញ ។ ភ្លាម​ៗ​នោះ​ប្រពន្ធ និង​កូន​ៗ​បង្កើត កូនប្រសា ក៏​នាំ​គ្នា​ចាប់​ប្តី ចាប់​ឪពុក​ចងស្លាបសេក​ទៅ​ក្រោយ ដោយ​ប្រើ​ខ្សែ​ក្របី ។ បុរស​ជា​ឪពុក​ប្រឹង​រើបម្រះ​យ៉ាង​ខ្លាំង ហើយ​ស្រែក​ជេរ​គ្រូខ្មោច​ដោយ​ខឹងសម្បា ។ គ្រូខ្មោច​ក៏​បញ្ជា​ឱ្យ​កូន​ៗ​យក​ច្រវាក់​មក​ចាក់សោ​ជើង​ជាប់​គល់ឈើ​ទៀត ។ ដោយសារ​ប្រពន្ធ​ជឿ​ស្លុង​ថា បុរស​ជា​ឪពុក​ជា​អ្នក​ចិញ្ចឹម​ព្រាយ​ដាក់ស្នេហ៍ ទើប​ចាប់ចង​ឱ្យ​គ្រូខ្មោច​ចាត់ការ​។

គ្រូ​នោះ​បាន​យក​ធូប​អុជ​១​ដៃ​ធំ ភ្លើង​ធូប​ឆេះ​រងើកភ្លើង​ក្រហមច្រាល ហើយ​យក​មក​អុជ​លើ​ឈ្មោះ ធន់ តឿ​ង ជា​កូនប្រសា​ដើម្បី​ដេញ​ខ្មោច ដោយ​ចាប់​ឱ្យ​ដេក​ផ្កាប់មុខ​រួច​អុជ​ខ្នង ដងខ្លួន ឆេះ​រលាក​រលួយ​អស់ និង​ស្រែក​លាន់ឮ​កងរំពង​ឱ្យ​គេ​ជួយ​។ គ្រូខ្មោច​ប្រកាស​ថា ខ្មោច​មិន​ចេញ ក៏​ឱ្យ​ទាញ​ផ្ងារ​យក​ធូប​ទាំង​បាច់​អុជ​ដុត​រលួយ​អស់​ដើមទ្រូង ដៃជើង ហើយ​ស្រែ​កថា ចេញ​មិន​ចេញ ? ជន​រង​គ្រោះ​បាន​ស្រែ​កថា ខ្ញុំ​ចេញ​ទៅ​ណា ខ្ញុំ​មិនមែន​ព្រាយ​ទេ គឺ​អា​តឿ​ង​ៗ​ប្ដី​នាង​សាវា​ន ខ្ញុំ​មិនមែន​ខ្មោច​ព្រាយ​ទេ ។ ពេល​នោះ​គ្រូខ្មោច​និយាយ​ថា ព្រាយ​ក្បាល​៨ នេះ​រឹងក្បាល​ណាស់​មិន​ព្រម​ចេញ​ទេ ស្រាប់តែ​គ្រូខ្មោច​ចាប់​សម្រាត​ខោ​ចេញ​ហើយ​យក​ភ្លើង​ធូប​អុជ​ពងស្វាស ស្រែក​ឡើង​ញ័រ​ផ្ទះ ហើយ​ថា​ខ្មោច​ក្បាលរឹង ក៏​យក​ភ្លើង​ធូប​១​ដៃ​ដុត​អុជ​លិង្គ និង​អុជ​កំប៉េះគូទ​រហូត​ឈឺ​ខ្លាំង​ពេក​ទ្រាំ​លែង​បាន ក៏​សន្លប់​ឈឹង​លែង​ស្រែក​គ្រូ​ប្រាប់​ថា ខ្មោច​ចេញ​បាត់​ហើយ ពេល​ដឹងខ្លួន​យក​ទៅ​ព្យាបាល​ដំបៅ​ទៅ ។

រីឯ​បុរស​ជា​ឪពុក​ដែល​ជាប់ច្រវាក់​ជើង​ហួសចិត្ត​សើច គ្រូខ្មោច​ថា យើ​ស​អើ ! ព្រាយ​នេះ​ខ្លាំង​ណាស់ ។ លុះ​ថ្ងៃ​ទី​៧ កញ្ញា វេលា​ម៉ោង​៧​ព្រឹក ក៏​ឱ្យ​កូនស្រី​ឈ្មោះ​សំ វ​ន្នី អាយុ​១៩​ឆ្នាំ ដែល​ធ្វើការ​រោងចក្រ​ឱ្យ​គ្រូ​ស្រោច​ទឹក​ឱ្យ ។ ពេល​គ្រូខ្មោច​ស្រោច​ទឹក​សូត្រ​ផ្លុំ ស្រាប់តែ​កូនស្រី «​សំ វ​ន្នី​» ញ័រ​ខ្លួន​ត​ត្រាក់​ដួល​សន្លប់​ស្តូក​។ គ្រូ​នេះ​ថា ខ្មោច​ចូល​ទៀត​ហើយ រួច​និយាយ​ថា ត្រូវ​យក​មួយ បើ​មិន​ចង់ឱ្យ​រូប​ស្លាប់ ត្រូវ​រក​ឆ្កែ​ខ្មៅ​មក​អារ​.​ក​យក​ឈាម​ប្តូរ​គ្នា ។ ពេល​នោះ​កូនប្រុស​ម្នាក់ ក៏​ដើរ​រក​ឆ្កែ​ខ្មៅ​ឱ្យ​គ្រូខ្មោច​អារ​.​ក​សម្រក់​ឈាម ។ រីឯ​គ្រូខ្មោច​ចាប់ផ្តើម​ឱ្យ​នារី​រង​គ្រោះ​ដោះ​អាវ​ចេញ​យក​សារុង​មក​ស្លៀក​ចោមពុង រួច​ចាប់​អុជ​ភ្លើង​ធូប ឆេះ​ពងបែក​រលួយ​ខ្នង ហើយ​សួរ​ចម្លើយ ។ ពេល​នោះ​នារី​រង​គ្រោះជា​កូន​និយាយ​ថា ឪ​ម៉េច​ក៏​ឱ្យ​គេ​ធ្វើបាប​កូន ម៉េច​ឪ​ឯង​ឱ្យ​ព្រាយ​ក្បាល​៨ ធ្វើបាប​កូន​ឯង​អ​ញ្ចឹ​ង ។

បុរស​ជា​ឪពុក​ហួសចិត្ត​ក៏​តប​ថា អញ​ជាប់ច្រវាក់ អញ​ឱ្យ​ព្រាយ​ធ្វើ​ឯង​យ៉ាងម៉េច ? គ្រូខ្មោច​ក៏​អុច​ភ្លើង​ធូប​ពីមុខ​ឆេះ​ដើមទ្រូង ពោះ ហើយ​ស្រែ​កថា ចេញ​ឬ​មិន​ចេញ ។ នារី​រង​គ្រោះ​តប​ថា ទៅ​ណា ខ្ញុំ​ជា​មនុស្ស ។ បុរស​ជា​ឪពុក​អាណិតកូន​ដែល​គេ​ដុត​ទាំង​រស់នៅ​ពីមុខ ខ្លួន​ត្រូវ​គេ​ចងស្លាបសេក​ទៅ​ក្រោយ និង​ជើង​ជាប់ច្រវាក់ ក៏​ប្រាប់​កូន​ថា ឱ្យ​ចេញ​តាម​ក្រោម​ទៅ ។ គ្រូខ្មោច​ក៏​យក​ធូប​អុជ​ពីលើ​ស្មា​ចុះ​មក​ក្រោម អុជ​ខ្នង​ចង្កេះ អុជ​គូទ​ធ្វើ​ឱ្យ​នាង​ទ្រាំ​លែង​បាន ឈឺ​ចុកចាប់​លេច​នោម​សន្លប់​ឈឹង​លែង​ស្រែក ហើយ​គ្រូខ្មោច​ប្រាប់​ថា ខ្មោច​ចេញ​ហើយ ។ នៅ​ថ្ងៃ​ទី​៨ កញ្ញា វេលា​ម៉ោង​៨​ព្រឹក ឈ្មោះ តឿ​ង ពេល​ដឹងខ្លួន​វិញ គ្រូខ្មោច​និយាយ​ទៀត​ថា បើ​មិន​ព្រម​រុះផ្ទះ​ចោល គេ​ត្រូវ​យក​ជំរិត​ស្ត្រី​ជា​ប្រពន្ធ ។ ដោយ​ជឿ ក៏​ឱ្យ​អ្នកស្រុក​ជួយ​រុះរើ​ផ្ទះ​ចោល រួច​នាំ​ប្តី​និង​ប្អូនស្រី​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រហូត​បាន​ធូរស្រាល ។ រីឯ​បុរស​ជា​ឪពុក​បាន​រើ​បម្រាស់ តែ​រើ​មិន​រួច ក្រោយមក​គ្រូខ្មោច​ត្បាញ​អាយ​ឱ្យ​កូន​ៗ​បុក​ផ្លែ​ស្ពឺ និង​ដើម​ត្រាវ​ព្រៃ​លាយ​ជាមួយ​ទឹក​ដែល​បោក​ខោ​លី​អូ​ចំនួន​៧ សារុង​ចំនួន​៧ រួច​ដាក់​ក្នុង​ដប ហើយ​ចាប់​បញ្ច្រក​ឱ្យ​ផឹក​អស់​មួយ​ដប ដោយ​១​ម៉ោង​ចាប់​ច្រក​១​ដប​អស់​ប្រមាណ​៣​ដប ។ រួច​ហើយ​យក​ខោ​លី​អូ​ទាំង​៧ នោះ​ឱ្យ​ទួល​ពីលើ​ក្បាល និង​យក​សារុង​ប្រពន្ធ​មក​គ្រប​ពីលើ​ក្បាល​ដើម្បី​ឱ្យ​ព្រាយ​ចេញ ។

ពេល​នោះ​ដោយ​ការ​ឈឺចាប់​នឹង​ការ​ធ្វើបាប​ធ្ងន់ធ្ងរ​ពេក បុរស​នោះ​ខំ​រើបម្រះ​រហូត​រួច​ពី​ចំណងដៃ និង​ស្រាយ​ច្រវាក់​រត់​ចេញ ។ នៅ​ថ្ងៃ​ទី​៩ កញ្ញា វេលា​ម៉ោង​៨​ព្រឹក គ្រូខ្មោច​ក៏​បាន​ទារប្រាក់​ទំ​នឹ​ប​ចំនួន​៥​ជី​មាស បុ​៉​ន្តែ​ដោយសារ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​គ្មាន ក៏​សុំ​ដាក់​ទំ​នឹ​ប​គ្រូ​ត្រឹម​៣​ជី​មាស ទឹក​សុទ្ធ​៥​ដប ធូប​១​ដុំ ប្រាក់​៥​ពាន់​រៀល ។ ក្រោយ​ទទួល​បាន​មាស​ជា​គ្រឿង​ទំ​នឹ​ប​ហើយ គ្រូខ្មោច​នោះ​ទំនង​ឮ​ថា ជន​រង​គ្រោះជា​ឪពុក​ទៅ​ប្តឹង​ប៉ូលិស ក៏​ដាក់​មេ​ប្រូច​បាត់ ដោយ​គេ​មិន​ស្គាល់​អត្តសញ្ញាណ​រស់នៅ​ទីណា​ទេ​។ ពេល​ប៉ូលិស​សួរនាំ ទើប​ដឹង​ថា​មិនដឹង​មកពីណា ហើយ​បោក​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ព្រៃ​អ​ង្គុ​ញ និង​សង្កាត់​ច្រក​ម្ទេស យក​ប្រាក់ និង​មាស​អស់​មិន​តិច​ទេ គឺ​រាប់​តម្លឹង​ឯណោះ ។

ឈ្មោះ សំ វៃ រៀបរាប់​ថា ការ​ពិត​គាត់​បាន​ចិញ្ចឹម​ព្រាយ​ក្បាល​៨ ឱ្យមក​ចូល​សណ្ឋិត​ជាង​២​ឆ្នាំ​មក​ហើយ គឺ​ព្រាយ​ក្បាល​៨​នោះ​មក​សុំ​គាត់​នៅ​ជាមួយ​ដោយ​សន្យា​ថា មិន​ធ្វើបាប​ប្រពន្ធ​កូន និង​អ្នក​ភូមិ​ទេ ហើយ​សន្យា​ឱ្យ​កម្លាំង​ធាតុ​គាត់​ដោយ​ផឹកស្រា​មិន​ងាយ​ស្រវឹង ហើយ​ពេល​មានរឿង​អី ចាំ​គេ​ប្រាប់​ឱ្យ​ដឹង​មុន ។ ពិសេស​នោះ​ចេះ​ដាក់ស្នេហ៍​ឱ្យ​ស្រី​ស្រឡាញ់ ទើប​យល់ព្រម​ចិញ្ចឹម​ព្រាយ​ក្បាល​៨​នោះ ហើយ​បាន​ធ្វើ​ខ្ទម​តូច​មួយ​នៅ​ក្រោម​ដើម​ស្វាយ​ក្រោយ​ផ្ទះ​ដើម្បី​ឱ្យ​ព្រាយ​ក្បាល​៨​នៅ ដោយ​ព្រាយ​ក្បាល​៨ អាច​ទាក់ទង​និយាយ​គ្នា​បាន បើ​មិន​ឱ្យធ្វើ​អ្វី​ព្រាយ​នេះ​មិន​ធ្វើ​ដែរ ។ ពេល​ណា​គាត់ (​សំ វៃ​) ត្រូវការ​មាន​ប្តី​ប្រពន្ធ​គេ​មិនសូវ​ចុះសម្រុង​គ្នា បាន​ហៅ​ព្រាយ​ក្បាល​៨ ធ្វើ​ស្នេហ៍​ឱ្យ​ត្រូវ​គ្នា​វិញ ឬក​ម្លោះ​ណា​ស្រ​ទ្បា​ញ់​នារី​ម្នាក់ ហើយ​នាង​មិន​ស្រ​ទ្បា​ញ់ ក៏​អាច​ដាក់ស្នេហ៍​ឱ្យ​ស្រ​ទ្បា​ញ់​គ្នាជា​ប្តី​ប្រពន្ធ​បាន​ដែរ ។ ក្រោយ​ពេល​ប្រពន្ធ​កូន​កាប់​ដើម​ស្វាយ និង​រុះ​តូប​ចោល​ឈ្មោះ សំ វៃ ប្រាប់​ថា គាត់​បាន​នាំ​ព្រាយ​ក្បាល​៨ ទៅ​នៅ​ឯ​រោងចក្រ​ហើយ ។

រីឯ​ប្រពន្ធ​ឈ្មោះ ថោ​ង សុផល អាយុ​៥៦​ឆ្នាំ ប្រាប់​ថា តាំងពី​ប្តី​ចិញ្ចឹម​ព្រាយ​ក្បាល​៨ នៅផ្ទះ​មក រូប​គាត់​មាន​ជំងឺ​ទៅ​ដេកពេទ្យ​រហូត គឺ​ព្រាយ​ប្រច័ណ្ឌ​ធ្វើ​ឱ្យ​ឈឺ រីឯ​ប្តី​គាត់ (​សំ វៃ​) ទៅ​ធ្វើការ​សន្តិសុខ​យាម​ពេល​យប់​មាន​ស្រី​ថ្មី​ដល់​ទៅ​២​នាក់ ដើរ​មិន​ដែលរ​វីរ​វល់​ប្រពន្ធ​កូន​ទេ រស់នៅ​ម្នាក់ឯង​ជាង​២​ឆ្នាំ​មក​ហើយ ទើប​ពេល​មាន​គ្រូ​ថា ចេះ​ចាប់​ខ្មោច ទើប​ហៅ​មក​ចាប់​ខ្មោច មិន​នឹក​ស្មានថា ការ​ពិត​ចាញ់បោក​គ្រូខ្មោច​អស់ទាំង​ប្រាក់ អស់ទាំង​ផ្ទះសម្បែង ។ ចំណែក​កូនប្រសា​ប្រុស និង​កូនស្រី វិះ​នឹង​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​គ្រូ​បោក​រូប​នេះ ។

គ្មាន​នរណា​ស្គាល់​បុគ្គល​ដែល​តាំងខ្លួន​ជា​គ្រូ​ចាប់​ខ្មោច​ព្រាយ​បិសាច​នោះ​ទេ តែ​ជន​នេះ​បាន​ប្រើ​ល្បិច​មួយ​ថា ខ្លួន​ចេះ​ព្យាបាល​មនុស្ស​គ ឱ្យ​និយាយ​នៅ​ភូមិ​ព្រៃ​អង្គា​ញ់ និង​ដេកស៊ី​ព្យាបាល​៣​ថ្ងៃ ហើយ​ក៏​ត្រូវ​គេ​ពឹង​ឱ្យមក​ចាប់​ខ្មោច ។ ទោះបីជា​បែប​ណា រឿងរ៉ាវ​ទាំង​អស់នេះ ដោយសារ​តែ​ភាព​ល្ងង់ខ្លៅ ខ្វះ​ការ​យល់​ដឹង ងាយ​រង​គ្រោះ​ដោយ​ជឿ និង​ងាយ​ជន​កំហូច​បោកប្រាស់​បាន ៕