ចិន ៖ បន្ទាប់ពីមានការរំខានដែលបណ្តាលមកពីការផ្ទុះឡើងនៃវីរុសកូវីដ១៩ កន្លែងទេសចរណ៍នៅសៀងហៃកំពុងចាប់ផ្តើមស្វាគមន៍ភ្ញៀវទេសចរ។ The Oriental Pearl Tower បានបើកដំណើរការឡើងវិញ កាលពីថ្ងៃព្រហស្បតិ៍ ក្រោមការត្រួតពិនិត្យសមត្ថភាពនិងសុខភាព ដែលមានកំណត់រួមជាមួយ Shanghai Tower និង Jin Mao Tower។
នៅថ្ងៃសុក្រ សារមន្ទីរសៀងហៃគ្រោងនឹងបើកជាថ្មី ដោយកំណត់ចំនួនអ្នកទេសចរត្រឹមតែ២០០០នាក់ប៉ុណ្ណោះ ។ ទីក្រុងបុរាណ Fengjing និងសារមន្ទីរក្រមួន Madame Tussaud ក៏បានប្រកាសពីផែនការបើកដំណើរការឡើងវិញ ។ សូម្បីតែដំណើរកម្សាន្តតាមដងទន្លេ Huangpu ក៏ចាប់ផ្តើមវិលត្រឡប់មកវិញ នៅថ្ងៃអាទិត្យដែរ។
ឧទ្យាននៅសៀងហៃ ក៏គ្រោងនឹងបើកដំណើរការឡើងវិញនៅថ្ងៃសុក្រនេះដែរ ដោយមានកំណត់ចំនួនភ្ញៀវទេសចរ ហើយមានការហាមឃាត់មិនឱ្យរាំជាក្រុម។ ការវិលត្រឡប់ទៅរកភាពធម្មតាពាក់កណ្តាល កើតឡើងនៅពេលដែលទីក្រុងសៀងហៃបានរាយការណ៍ថា មានករណីឆ្លងវីរុសថ្មីក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះថយចុះខ្លាំង លើកលែងតែអ្នកជំងឺថ្មីមកតាមព្រលានយន្តហោះពីប្រទេសអុីតាលី៕
ចែករំលែកព័តមាននេះ