ស្វែង​យល់​​ពី​អាកា​រៈ​ខ្សោយតម្រងនោម និង​​ការ​ថែរក្សា​​​ឲ្យ​មាន​សុខភាព​ល្អ


តម្រងនោម​មនុស្ស​យើង​គឺជា​សរីរាង្គ​ដ៏​សំខាន់ ហើយ​វា​ក៏​ត្រូវ​តែ​មានការ​យកចិត្តទុកដាក់​ថែរក្សា​ឲ្យ​បាន​ល្អ​ដែរ​។ តម្រងនោម​ស្ថិត​នៅ​សងខាង​ឆ្អឹង​កង​ខ្នង មាន​នាទី​ច្រោះ​ឈាម និង​ជាតិពុល​ចេញពី​រាង​កាយ​។ រាល់​ការ​ប្រែប្រួល​ទាំងអស់​រហូត​ដល់​ការ​ខូចខាត​តម្រងនោម​សុទ្ធតែ​អាច​ធ្វើ​ឲ្យ​សរីរាង្គ​មួយ​នេះ​ចុះ​ខ្សោយ​បាន​។

ខណៈ​ពេល​ដែល​ជំងឺ​ខ្សោយតម្រងនោម​ច្រើន​តែ​មិន​បង្ហាញ​អាកា​រៈ​អ្វី​ទាំងអស់​ក្នុង​ដំណាក់កាល​ដំបូង ដូច្នេះ​ហើយ​ទើប​អ្នក​ត្រូវ​តែ​យល់​ដឹង​អំពី​អាកា​រៈ​សំខាន់​ៗ​នៃ​ការ​ខ្សោយតម្រងនោម​ផង​។ អាកា​រៈ​អាច​ទៅ​រួច និង​បញ្ជាក់​ថា​តម្រងនោម​ចាប់ផ្តើម​ខ្សោយ​ហើយ​នោះ​អាច​មាន​ដូច​ជា​៖

១-ទឹកនោម​ច្រើន​ពេក ឬ​មិន​មាន​ទឹកនោម​គ្រប់គ្រាន់
២- ហើមជើង កែងជើង ឬ​ប្រអប់ជើង
៣- ចង្អោ​ជាប់​រហូត
៤- ក្អ​យ​ត
៥- រមួល​សាច់ដុំ
៦- រមាស់
៧- អស់កម្លាំង
៨- ឈឺចាប់ ឬ​មាន​សម្ពាធ​ក្នុង​ទ្រូង
៩- វង្វេងវង្វាន់
១០- ពិបាក​ដកដង្ហើម​ដោយ​គ្មាន​មូលហេតុ

មនុស្ស​ម្នាក់​ប្រហែលជា​សម្គាល់​ឃើញ​មាន​អាកា​រៈ​មួយ​ឬ​ច្រើន​ខាងក្រោម​នេះ​នៅ​ពេល​ដែល​តម្រងនោម​ឈប់​ធ្វើការ​៖

១-ឈឺ​ខ្នង
២- ឈឺពោះ
៣- ក្តៅខ្លួន
៤- ឈាម​ច្រមុះ
៥- រាករូស

ការ​ខ្សោយតម្រងនោម​មាន​មូលហេតុ​របស់​វា​ច្រើន​ណាស់ ខណៈ​ពេល​ដែល​ជំងឺ​ទឹកនោមផ្អែម និង​លើស​សម្ពាធ​ឈាម​គឺជា​មូលហេតុ​ញឹកញាប់​នៃ​ការ​ខ្សោយតម្រងនោម​តែ​ម្តង​។ កត្តា​ផ្សេង​ៗ​ទៀត​ដែល​ជំរុញ​ដល់​ការ​ខ្សោយតម្រងនោម​កាន់តែ​ខ្លាំង​មាន​ដូច​ជា​៖

១-ជំងឺ​បេះដូង ឬ​គាំងបេះដូង
២- ការ​បង្ក​រោគ​ធ្ងន់ធ្ងរ
៣- បញ្ហា​ផ្លូវទឹក​ម៉ូ​ត្រ
៤- ថ្នាំ​ព្យាបាល​ជំងឺមហារីក
៥- ការ​ញៀន​ថ្នាំ
៦- ធាត់​ជ្រុល
៧- ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន
៨- គ្រួ​ស​តម្រងនោម
៩- មាន​ប្រវត្តិ​គ្រួសារ​ធ្លាប់​កើត​ជំងឺ​តម្រងនោម​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ មានរឿង​ច្រើន​ណាស់​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​បង្ការ ឬ​បន្ថយ​ការ​ប្រឈម​នឹង​ការ​ខ្សោយតម្រងនោម​៖

១-ញ៉ាំ​អាហារ​ផ្តល់​សុខភាព ជា​ពិសេស​បន្លែ និង​ផ្លែ​ឈើ​ស្រស់
២- បន្ថយ​ការ​ញ៉ាំ​ប្រៃ​ដើម្បី​ចៀសវាង​ការ​លើស​សម្ពាធ​ឈាម
៣- ហាត់ប្រាណ​ជា​ទៀងទាត់
៤- សម្រក​ទម្ងន់​បើសិនជា​អ្នក​ធាត់​ជ្រុល
៥- ថែរក្សា​ជាតិ​ស្ករ​ក្នុង​ឈាម និង​ខ្លាញ់​ក្នុង​ឈាម​ឲ្យ​បាន​ល្អ
៦- ឈប់​ជក់បារី
៧- ចូរ​លេបថ្នាំ​ទៅ​តាម​វេជ្ជបញ្ជា​គ្រូពេទ្យ
៨- ចូរ​ធ្វើតេស្ត​រក​មើលជំងឺ​តម្រងនោម​ជា​ពិសេស​បើសិនជា​អ្នក​កំពុង​តែ​ប្រឈម​មុខ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

សុខភាព

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ