ខណៈប្រឈមខ្វះប្រើប្រាស់​ សូម​ចូលរួម​សន្សំ​សំចៃទាំងអស់គ្នា


រាជធានី​ភ្នំពេញ ៖ រដ្ឋាករ​ទឹកបាន​ប្រកាស​ឱ្យ​មានការ​សន្សំ​សំចៃ​ក្នុង​ការ​ប្រើប្រាស​ទឹក​ស្អាត​នា​រដូវប្រាំង​នេះ ដោយសារ​តែ​ទំហំ​នៃ​ការ​ប្រើប្រាស​ទឹក​កើនឡើង​ខ្ពស់​ដល់​ប្រមាណ​ជាង ៧០០.០០០​ម៉ែត្រគូប ក្នុង​១​ថ្ងៃ ខណៈ​រោងចក្រ​ផលិត​ទឹក​ស្អាត​ទាំង​៤​ទីតាំង ផលិត​បាន​តែ​៦០០.០០០​ម៉ែត្រគូប ក្នុង​១​ថ្ងៃ ។ គួរបញ្ជាក់ថា៖ រាជធានី​ភ្នំពេញ​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​ប្រើ

ស្រប​ពេល​ដែល​ការ​សាងសង់​បន្ថែម​នូវ​រោងចក្រ​ផលិត​ទឹក​ស្អាត​ថ្មី​មួយទៀត​នៅ​បាក់​ខែង ដែល​អាច​ផលិត​បាន​៣៩០.០០០​ម៉ែត្រគូប ក្នុង​១​ថ្ងៃ នៅ​ឆ្នាំ​២០២៣ បាន​ធ្វើ​ឱ្យ​មានការ​ផ្គត់ផ្គង់​មិន​គ្រប់គ្រាន់ ។

ការ​ប្រកាស​ឱ្យ​មានការ​សន្សំ​សំចៃ​នេះ ​គឺ​សម្រាប់​អតិថិជន​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​។ ខាងក្រោម​នេះ​គឺជា​ការ​ប្រកាស​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ចុះ​ថ្ងៃ​ទី​១២ មីនា ។

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ