ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជធានី​ភ្នំពេញ​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​ប្រើ

4 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុងភ្នំពេញ​អាច​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់ ហើយ​អា​អាជ្ញាធរ​នឹង​ប្រើប្រាស់​រថយន្ត​ដឹក​ទឹក និង​រថយន្ត​អគ្គី​ភ័យ ដើម្បី​ដឹក​ទឹក​ជូន​ប្រជាពលរដ្ឋ ជា​ពិសេស​នៅ​តំបន់​ជាយក្រុង ។ នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ថ្ងៃ​ទី​១៣ មីនា ២០២០​នេះ លោក…

ក្រុងភ្នំពេញ​អាច​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់ ហើយ​អា​អាជ្ញាធរ​នឹង​ប្រើប្រាស់​រថយន្ត​ដឹក​ទឹក និង​រថយន្ត​អគ្គី​ភ័យ ដើម្បី​ដឹក​ទឹក​ជូន​ប្រជាពលរដ្ឋ ជា​ពិសេស​នៅ​តំបន់​ជាយក្រុង ។ នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ថ្ងៃ​ទី​១៣ មីនា ២០២០​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​ប្រជុំ​ជាមួយ​មន្ត្រី​ជំនាញ​ពាក់​ព​ន្ធ័​បញ្ហា​កង្វះ​ទឹក ២០១៩-២០២០ ក្នុង​រាជធានី​ភ្នំពេញ និង​ដំណោះស្រាយ ។

មន្ត្រី​ជំនាញ​បាន​អះអាង​ថា តម្រូវការ​ទឹក​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ច្រើន និង​ម្យ៉ាងទៀត​ដោយសារ​កម្ពស់​ទឹកទន្លេ​ទាប​ដែល​ធ្វើ​អោយ​ដំណើរការ​បូមទឹក​ខ្សោយ ហើយ​ការ​ចែកចាយ​ទឹក​ជូន​ទៅ​ប្រជាពលរដ្ឋ​ក៏​រឹតតែ​ខ្សោយ​ដែរ ។

ចំណែក​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​ប្រើប្រាស់​រថយន្ត​ដឹក​ទឹក ដើម្បី​ដឹក​ជូន​ប្រជាពលរដ្ឋ ជា​ពិសេស​នៅ​តំបន់​ជាយក្រុង បើ​នៅ​តែ​មិន​គ្រប់​នឹង​ប្រើ​រថយន្ត​អគ្គី​ភ័យ ដើម្បី​ដឹក​ទឹក​បម្រើ​ជូន​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ