ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកថោង ខុន៖ អាជ្ញាធរមិនត្រូវ​ហាម​ការលក់ដូរ​នៅ​ក្នុងពិធី​បុណ្យទន្លេនេះ​ទេ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ពិធី​បុណ្យ​ទន្លេ​លើក​ទី​៦​ ​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍បាន​​លើក​ទឹកចិត្ត​​ឱ្យ​ប្រជាពលរដ្ឋជាអាជីវករ​ចូលរួម​លក់ដូរ​ទំនិញចំណីអាហារ ផលិតផល​សិប្បកម្ម​ក្នុង​ខេត្ត​ ឱ្យ​បាន​ច្រើន ដែល​ប្រការ​នេះ…

ខេត្តបាត់ដំបង ៖ ពិធី​បុណ្យ​ទន្លេ​លើក​ទី​៦​ ​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍បាន​​លើក​ទឹកចិត្ត​
​ឱ្យ​ប្រជាពលរដ្ឋជាអាជីវករ​ចូលរួម​លក់ដូរ​ទំនិញចំណីអាហារ ផលិតផល​សិប្បកម្ម​ក្នុង​ខេត្ត​ ឱ្យ​បាន​ច្រើន ដែល​ប្រការ​នេះ អាជ្ញាធរ​មិន​ត្រូវ​មានការ​ហាម​ឃាត់​ចំពោះ​ពួក​គាត់​នោះ​ឡើយ ប៉ុន្តែ​ក៏​ត្រូវ​រៀ​ចំ​ឱ្យ​មាន​សណ្ដាប់​ធ្លាប់​ល្អ​ក្នុង​ការ​លក់ដូរ​របស់​ពួក​គាត់​ផង​ដែរ​ ។ លោកថែ្លងបែបនេះ នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ត្រៀម​​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៦ នៅ​សាលាខេត្ត​បាត់ដំបង ​កាលពីរសៀល​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២០។

លោក​រដ្ឋមន្ត្រី​ក៏​បាន​ដាក់​ទិស​ដៅ​គ្រប់មុខ​ ដែល​ត្រូវ​ចូលរួម​ក្នុង​ការ​រៀបចំ​ពិធីបុណ្យ​ទន្លេ​នេះ ដើម្បី​ធ្វើ
​យ៉ាង​ណា​ឱ្យ​ព្រឹត្តិការណ៍​ទេសចរណ៍​នេះ ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ក្នុង​នោះ ​មានការ​ងារ​ត្រៀម​ព្រឹត្តិការណ៍​កីឡា ការ​សម្ដែង​សិល្បៈ ការ​តាំងពិព័រណ៍ ការ​ពង្រឹង​ផ្នែក​សន្តិសុខ សណ្ដាប់​ធ្លាប់​សាធារណៈ និង​សុវត្ថិ
ភាព​សម្រាប់​​ការ​អញ្ជើញ​ចូលរួម​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​ សែន ថ្នាក់ដឹក​នាំ និង​គណៈប្រតិភូ​នានា​ ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៅ​កាន់​ក្រុមការងារ​រៀបចំ​ថា មិន​ត្រូវ​ហាមឃាត់​ប្រជាពលរដ្ឋ​ដែល​មក​លក់ដូរ​ទំនិញចំណីចំណុក ម្ហូបអាហារ ផលិតផល​សិប្បកម្ម​ ដែល​ធ្វើ​បាន​ក្នុង​ខេត្ត​នោះ​ឡើយ ប៉ុន្តែ​ក៏​ត្រូវ​រៀប​ចំការ​លក់ដូរ​របស់​ពួក​គាត់​ឱ្យ​មាន​សណ្ដាប់ធ្នាប់​ត្រឹមត្រូវ​ផង​ដែរ ​។ លោក​បាន​បន្ត​ថា ការ​រៀបចំ​ពិធីបុណ្យ​ទន្លេ ឬ​ពិធីបុណ្យ​សមុទ្រ គឺ​មិន​ត្រឹមតែ​ចង់ឱ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ចូលរួម​ទស្សនា​កម្សាន្ត​ប៉ុណ្ណោះ​ទេ តែ​ក៏​ចង់ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ចូលរួម​លក់ដូរ​ផលិតផល​របស់​ខ្លួន​ជា​អាទិភាព​ផង​ដែរ​។

ជាក់ស្តែង ​នៅ​រសៀល​ថ្ងៃ​ទី១២ ​មីនា ឆ្នាំ​២០២០ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក ងួ​ន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​រៀបចំ​ពិធី​ក្រុង​ពាលី​សុំ​ព្រះ​ម៉ែ​គង្គារ ធរណី ម្ចាស់​ទឹក​ម្ចាស់​ដី ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ ដែល​ខេត្តបាត់ដំបង​ធ្វើ​ជា​ម្ចាស់ផ្ទះ ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ទទួល​បាន​ជោគជ័យ លុះ​ព្រឹក​ឡើង​ពិធីបុណ្យ​ទន្លេ​លើក​ទី​៦ នៅ​ខេត្តបាត់ដំបង នឹង​ប្រារព្ធ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១៣-១៥ ខែមីនា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ «​ទន្លេ​នៃ​សន្តិ ទន្លេ​នៃ​វិបុលភាព​» បាន​បើក​កម្មវិធី​ជិះ​កង់​កម្សាន្ត ២០​គម អបអរសាទរ​ថ្ងៃ​ទី​មួយ នៃ​ពិធី​ដោយ​ចាប់​ចេញដំណើរ​ពីមុខ​សាលាខេត្ត​បាត់ដំបង ឆ្ពោះទៅ​បញ្ចប់​នៅ​រមណីយដ្ឋាន​ភ្នំ​បាណ​ន់ ។

ពិធី​ខាងលើ ស្ថិត​ក្រោម​អធិបតីភាព​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈ​កម្​ធិការ​ជាតិ​អូ​ឡ​ពិ​កក​ម្ព​ជា រួម​ជាមួយ​លោក ងួ​ន រតនៈ អភិបាលខេត្ត​បាត់ដំបង ជា​អធិបតី​ក្នុង​ពិធី​ជិះ​កង់​កម្សាន្ត​នេះ មាន​កីឡាករ កីឡាការិនី ចូលរួម​ប្រមាណ ៦០​នាក់ ដោយ​ពួក​គាត់​មាន​ទឹកចិត្ត កម្លាំងចិត្ត និង​
ក្តី​សប្បាយ​រីករាយ​ក្នុង​ការ​ចូលរួម​ការ​ជិះ​កង់​នេះ​ផង និ​ងួ​សក​សនា​កម្សាន្ត​បុណ្យ​ទន្លេ ០៣​ថ្ងៃនេះ​ផង​។

លោក ងួ​ន រតនៈ អភិបាលខេត្ត​បាត់ដំបង បានឱ្យ​ដឹង​ថា ការ​រៀបចំ​តុបតែង​លំអរ និង​បាន​ត្រៀមលក្ខណៈ​សម្បត្តិ​នានា​រួច​ហើយ ដើម្បី​ស្វាគមន៍​ពិ​ធិ​បុណ្យ​ទន្លេ​នេះ ដោយ​បាន​បង្ហាញ​ការ​រំពឹង​ថា ពិ​ធិ​បុណ្យ​ទន្លេ​នឹង​បង្កើន​សក្តានុពល​បន្ថែម​ទៀត សម្រាប់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តបាត់ដំបង ដែល​ជា​ខេត្ត​ចំណាស់​មួយ និង​ជា​ជង្រុក​វប្បធម៌​ដ៏​យូរលង់​ផង​ដែរ​នោះ ហើយ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទី​ជិត​ឆ្ងាយ​ចូលរួម​លេង​កម្សាន្ត​ពិធីបុណ្យ​នៅ​ចុង​ស​ប្តា​ហ៍​នេះឱ្យ​បាន​កុះករ​។

ក្នុង​ឱកាស​នេះ លោក​អភិបាលខេត្ត ក៏​បាន​អះអាង​ផង​ដែរ​ថា តម្លៃ​ម្ហូបអាហារ និង​តម្លៃ​បន្ទប់​សណ្ឋាគារ
និង​ផ្ទះសំណាក់​រក្សា​ក្នុង​តម្លៃ​សមរម្យ​មិន​មានការ​ដំឡើង​ឱ្យ​ថ្លៃ​ហួសហេតុ​នោះ​ឡើយ និង​មានការ​ប្រគំ​តន្ត្រី ព្រឹត្តិការណ៍​កីឡា ស្តង់​អាហារ និង​ស្តង់​លក់​ផលិតផល​ផ្សេង​ៗ​សរុប​ជាង​៤០០​ស្តង់​។ ពិធីបុណ្យ​ទន្លេ​ឆ្នាំ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​នៅ​ថ្ងៃ​ទី​១៤​ដល់​១៥ ខែ​មិ​នា​ឆ្នាំ​២០២០​នេះ​ផង​ដែរ​។ ​

អត្ថបទសរសេរ ដោយ