ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះហើយ​មុខមាត់​«កំភ្លាញ»ដែលនៅ​សុខៗ​​ចេះរក​គុក​ឃើញ​

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ នគរបាល​ខេត្តតាកែវ​បាន​ស្រាវជ្រាវ​ធ្វើការ​ចាប់​ជនសង្ស័យ​ម្នាក់​ បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ខណៈពេល​ដែល​ជនសង្ស័យ​បាន​សរសេរ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ នៅ​ក្នុង​ហ្វេ​ស​បុក​របស់​ខ្លួនថា​ មាន​មនុស្ស​បាត់បង់ជីវិត២​នាក់ ដោយសារ​ជំងឺ COVID-19 នៅ​ស្រុក​សំរោង…

ខេត្តតាកែវ ៖ នគរបាល​ខេត្តតាកែវ​បាន​ស្រាវជ្រាវ​ធ្វើការ​ចាប់​ជនសង្ស័យ​ម្នាក់​ បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ខណៈពេល​ដែល​ជនសង្ស័យ​បាន​សរសេរ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ នៅ​ក្នុង​ហ្វេ​ស​បុក​របស់​ខ្លួនថា​ មាន​មនុស្ស​បាត់បង់ជីវិត២​នាក់ ដោយសារ​ជំងឺ COVID-19 នៅ​ស្រុក​សំរោង ។

លោក​ឧត្តមសេនីយត្រី ឈុ​ន សា​រ៉េ​ត ស្នងការ​រង​នគរបាល​ខេត្តតាកែវបាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២០ សមត្ថកិច្ច​ពិតជា​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​បញ្ជូន ទៅ​កាន់​សាលាដំបូង​ខេត្ត​ពិត​ប្រក​ដ​មែន​បន្ទាប់​ពី​បាន​បង្ហោះ​ព័ត៌មាន ថា​មាន​មនុស្ស​ពីរ​នាក់​បាន​កើត​ជំងឺ​កូ​វីត​១៩ ហើយបាត់បង់ជីវិត​នៅផ្ទះ​ពេទ្យ​មួយ​កន្លែង នៅ​ផ្សារ​ថ្នល់​បត់ ស្ថិត​នៅ​ភូមិ​ពេ​ជ​ចង្វា ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ ដែល​ការ​បង្ហោះ​ព័ត៌មាន នេះ​ជា​ព​ត៌​មាន​មិន​ពិត ហើយ​បាន​ប្រាប់​អោយ​អ្នក​ដែល​បាន​ស៊ែ​រត​ៗ​គ្នា​ទៀត​ផង ព័ត៌មាន​នេះ ​ក៏​មាន​អ្នកបាញ់​ចែក​គ្នា​ជា​ច្រើន​ ដែល​ជា​ការ​បំពុលសង្គម​ដែល​នាំ​ឲ្យ​ធ្វើ​អោយ​ប៉ះពាល់​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​សា​ធារណៈ​។

លោក​ឧត្តមសេនីយ៍ត្រី ឈុ​ន សា​រ៉េ​ត ស្នងការ​រង​ទទួល​បន្ទុក​ផែន​ការងារ​សន្តិសុខ នៃ​ស្នងការដ្ឋាន​ខេត្តតា​កែវបាន​បន្ត​ទៀត​ថា ដោយ​មានការ​បញ្ជា​ពី​លោក​ឧត្តម​សេនី​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត និង​មាន​សម្របសម្រួលពី​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ កងកម្លាំង​នគរបាល ផែន​ការងារ​សន្តិសុខ កាលពី​ល្ងាច​ថ្ងៃ​ទី​១១-​មីនា​-២០២០ វេលា​ម៉ោង៤ និង១០​នាទីកម្លាំង​ជំនាញ​បាន​កោះហៅ​ឈ្មោះ ជួង ភារ​ម្យ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ដកពរ ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ដើម្បី​សាកសួរ​ពាក់ព័ន្ធ​ករណីផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ជុំវិញ​ជំងឺ​កូ​រុ​ណា ឬ​កូ​វីត​១៩ថា ​មាន​អ្នកជំងឺ​ចំនួន២​នាក់ ស្លាប់​ដោយសារ​ជ​ំងឺ​នេះ នៅផ្ទះ​គ្រូពេទ្យ​ឯកជន​ឈ្មោះ តឹក ប៊ុ​ន​ហូ​ញ ស្ថិត​ក្នុងភូមិ​ពេ​ជ​ចង្វា ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ ។​

នៅ​ចំពោះ​នគរបាល​ខេត្ត​ ជនសង្ស័យបាន​និយាយ​សារភាព​ថា ​រូបគេ​ពិតជា​បាន​ផ្សព្វផ្សាយ​អំពី​រឿង​ថា​ មាន​អ្នក​បាត់បង់ជីវិត​​ដោយសារ​ជំងឺ​កូ​វីត១៩ពិតប្រាកដ​មែន ​តែ​នេះ​ជា​រឿង​មិន​ពិត​ទេ ដែល​រូបគេ​បាន​ផ្សព្វផ្សាយ ​សូម​បងប្អូន​យើង​ទាំងអស់​គ្នា​ កំ​ុ​យក​គំរូ​តាមខ្ញុំអី ព្រោះ​ខ្ញំ​ុ​បាន​ខុស​ហើយ ​។

លោក​ឧត្តម​សេនី​យ៍ត្រី​ស្នងការ​រង​នគរបាល​ខេត្តបាន​បញ្ជាក់​ថា បន្ទាប់​ពី​ធ្វើការ​សាកសួរ​ជនសង្ស័យ​រួចរាល់ ជំនាញ​របស់​លោក​បាន​កសាង​សំណុំរឿង​ បញ្ជូន​ជនសង្ស័យ​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ចាត់​ការ​ទៅ​តាម​ច្បាប់​។

អត្ថបទសរសេរ ដោយ