ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​គួរ​ចៀសវាង​អន្ទាក់​ដែល​កំពុង​រារាំង​ដល់​ការ​លូតលាស់​អាជីវកម្ម?

4 ឆ្នាំ មុន

អាជីវករ​ប្រហែលជា​ដឹង​ច្បាស់​ហើយ​ថា​ដើម្បី​ជោគជ័យ ពួក​គេ​ត្រូវ​តែ​ឈោង​ចាប់​រាល់​ឱកាស​ក្នុង​ការ​បង្កើត ឬ​រក​ផលិតផល និង​បច្ចេកវិទ្យា​ថ្មី​ៗ​ឲ្យ​បាន​មុន​ដៃគូ​ប្រកួតប្រជែង ឬ​ក្រុមហ៊ុន​ថ្មី​ៗ​យក​បាន​មុន ។ ប៉ុន្តែ​ឧបសគ្គ​ធំ​សំខាន់ គឺ​ការ​គិត​ឲ្យ​ឃើញ​អ្វី​ដែល​ថ្មី​ៗ​ដែល​មនុស្ស​ដទៃ​មិន​ទាន់​គិត​ឃើញ​នៅឡើយ ។ ប៉ុន្តែ​ដើម្បី​ដើរ​តាម​ទាន់​ការ​ផ្លាស់​ប្តូរ​ក្នុង​ទីផ្សារ…

អាជីវករ​ប្រហែលជា​ដឹង​ច្បាស់​ហើយ​ថា​ដើម្បី​ជោគជ័យ ពួក​គេ​ត្រូវ​តែ​ឈោង​ចាប់​រាល់​ឱកាស​ក្នុង​ការ​បង្កើត ឬ​រក​ផលិតផល និង​បច្ចេកវិទ្យា​ថ្មី​ៗ​ឲ្យ​បាន​មុន​ដៃគូ​ប្រកួតប្រជែង ឬ​ក្រុមហ៊ុន​ថ្មី​ៗ​យក​បាន​មុន ។ ប៉ុន្តែ​ឧបសគ្គ​ធំ​សំខាន់ គឺ​ការ​គិត​ឲ្យ​ឃើញ​អ្វី​ដែល​ថ្មី​ៗ​ដែល​មនុស្ស​ដទៃ​មិន​ទាន់​គិត​ឃើញ​នៅឡើយ ។ ប៉ុន្តែ​ដើម្បី​ដើរ​តាម​ទាន់​ការ​ផ្លាស់​ប្តូរ​ក្នុង​ទីផ្សារ និង​ចៀសវាង​ការ​ដួល​រលំ​ព្រោះតែ​អាជីវកម្ម​អ្នក​មិន​ផ្តោត​សំខាន់​លើ​ការ​ផ្លាស់​ប្តូរ អ្នក​គួរតែ​សាកល្បង​យុទ្ធសាស្ត្រ​ខាងក្រោម​នេះ​៖

១. ចៀសវាង​រំពឹង​លើ​ឧទាហរណ៍​ចាស់​ៗ
ភាព​ច្នៃប្រឌិត​របស់​មនុស្ស​ភាគច្រើន​ត្រូវ​បាន​រាំងស្ទះ​ដោយ​ឧទាហរណ៍ ឬអ្វី​ៗ​ដែល​យើង​បាន​រៀនសូត្រ​ពី​មុន​មក ។ ប៉ុន្តែ​ដើម្បី​គិត​ឃើញ​អ្វី​ដែល​ថ្មី ពេល​ខ្លះ​អ្នក​ត្រូវ​បំភ្លេច​ថា​ក្នុង​វិស័យ​របស់​អ្នកមាន​អ្វីខ្លះ ហើយ​អាជីវកម្ម​ដទៃ​បាន​ធ្វើ​អ្វីខ្លះ​ហើយ ។

២. រក្សា​ភាព​ប្រញាប់​ក្នុង​ការ​ធ្វើ​អ្វីមួយ
អាជីវករ​ភាគច្រើន​តែងតែមាន​ភាព​ស្វាហាប់​ពេល​ដែល​ចាប់ផ្តើម​អាជីវកម្ម​ដំបូង ប៉ុន្តែ​វា​ផ្លាស់​ប្តូរ​ពេល​ដែល​អាជីវកម្ម​លូតលាស់​បាន​បន្តិច ។ ប៉ុន្តែ​ដើម្បី​បន្ត​ជោគជ័យ​បន្ថែម​ទៀត អាជីវករ​ត្រូវ​តែ​បន្ត​ស្វាហាប់ និង​សកម្ម​ក្នុង​ការ​ចាប់ផ្តើម​គម្រោងការ​ថ្មី​ៗ​ជា​និច្ច ។

៣. កុំ​អនុញ្ញាត​ឲ្យ​ខ្លួនឯង​គិត​ខ្លី
ក្នុង​អាជីវកម្ម ពេល​ខ្លះ​អ្នក​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើការ​សម្រេចចិត្ត​ដោយ​គិត​ពី​លទ្ធផល​រយៈពេល​ខ្លី ដោយ​មិនដឹង​ខ្លួន​ថា​ការ​សម្រេចចិត្ត​របស់​អ្នក​អាច​មាន​ឥទ្ធិពល​រយៈពេល​វែង​ដែល​ប៉ះពាល់​ដល់​ឱកាស​ក្នុង​ការ​រក​លុយ​នៅ​ថ្ងៃ​មុខជា​ដើម ។ ដោយហេតុ​ដូចនេះ អាជីវករ​ត្រូវ​តែ​ជំរុញ​ឲ្យ​ខ្លួន​ចាប់ផ្តើម​គិត​ឲ្យ​បាន​វែង​ឆ្ងាយ និង​ធ្វើការ​សម្រេចចិត្ត​ឲ្យ​បាន​ប្រុង​ប្រយ័ត្ន ។

៤. តាមដាន​ការ​ផ្លាស់​ប្តូរ​ក្នុង​ទីផ្សារ និង​សម្រប​ខ្លួន​ឲ្យ​បាន​លឿន​ជា​និច្ច
ពិភពលោក​ផ្លាស់​ប្តូរ​ស្ទើរតែ​ជា​រៀងរាល់ថ្ងៃ ហើយ​អាជីវករ​ត្រូវ​តែ​មាន​សមត្ថភាព​ក្នុង​ការ​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​ក្នុង​វិស័យ​របស់​ខ្លួន​ដែរ ។ ដើម្បី​ធ្វើ​ដូច្នេះ​បាន អាជីវករ​គួរតែ​មាន​ទម្លាប់​តាមដាន និង​ព្យាករណ៍​ទុក​នូវ​អ្វី​ដែល​អាច​នឹង​កើត​មាន​ឡើង​ក្នុង​ទីផ្សារ​នៅ​ថ្ងៃ​មុខ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ