ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ងាយ​ៗ​ដោះស្រាយ​បញ្ហា​ស្នាម​ដក់​ខ្មៅ​ក្រោម​ភ្នែក​យ៉ាង​ឆាប់រហ័ស

4 ឆ្នាំ មុន

បញ្ហា​ថ្នក់​ខ្មៅ​ក្រោម​ភ្នែក​ជា​បញ្ហា​សម្រស់​ទូទៅ​បំផុត​មួយ​ដែល​នារី​ភាគច្រើន​តែង​ជួប​ប្រទះ​។ ស្នាម​ដក់​ខ្មៅ​ក្រោម​ភ្នែក​អាច​បណ្ដាល​មក​ពី​មូលហេតុ​ផ្សេង​ៗ​ជា​ច្រើន​រួម​បញ្ចូល​ទាំង ការ​គេង​មិន​គ្រប់ ភាព​ហត់នឿយ ការ​ទទួលទាន​កាហ្វេ​អ៊ី​ន ភាព​តានតឹង​ក្នុង​អារម្មណ៍​ឬ​ស្ត្រេ​ស និង​បញ្ហា​ផ្លូវដង្ហើម​។ ទោះជា​យ៉ាងណា​បញ្ហា​នេះ​មិន​ពិបាក​នឹង​ដោះស្រាយ​ឡើយ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh…

បញ្ហា​ថ្នក់​ខ្មៅ​ក្រោម​ភ្នែក​ជា​បញ្ហា​សម្រស់​ទូទៅ​បំផុត​មួយ​ដែល​នារី​ភាគច្រើន​តែង​ជួប​ប្រទះ​។ ស្នាម​ដក់​ខ្មៅ​ក្រោម​ភ្នែក​អាច​បណ្ដាល​មក​ពី​មូលហេតុ​ផ្សេង​ៗ​ជា​ច្រើន​រួម​បញ្ចូល​ទាំង ការ​គេង​មិន​គ្រប់ ភាព​ហត់នឿយ ការ​ទទួលទាន​កាហ្វេ​អ៊ី​ន ភាព​តានតឹង​ក្នុង​អារម្មណ៍​ឬ​ស្ត្រេ​ស និង​បញ្ហា​ផ្លូវដង្ហើម​។

ទោះជា​យ៉ាងណា​បញ្ហា​នេះ​មិន​ពិបាក​នឹង​ដោះស្រាយ​ឡើយ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗ​ដោះស្រាយ​បញ្ហា​ស្នាម​ដក់​ខ្មៅ​ក្រោម​ភ្នែក​យ៉ាង​ឆាប់រហ័ស ៖

១. ដាក់​កន្សែង​សើម​ត្រជាក់​ក្នុង​ទូរ​ទឹកកក​មួយ​យប់​។ នៅ​ពេល​អ្នក​ក្រោក​ឡើង​នៅ​ពេល​ព្រឹក ចូរ​ស្អំ​ភ្នែក​នឹង​កន្សែង​ត្រជាក់​សម្រាប់​រយៈពេល ៥ នាទី ឬ​ច្រើន​ជាង​នេះ​។ វិធី​នេះ​អាច​ជួយ​កាត់​បន្ថយ​ការ​ហើម​ក្នុង​ភ្នែក​គួរ​ឱ្យ​កត់សម្គាល់​។

២. ការ​ដាក់​កញ្ចប់​តែ​តូច​ៗ​ស្អំ​លើ​ភ្នែក​ក៏​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​ដើម្បី​បំបាត់​ស្នាម​ដក់​ខ្មៅ​ក្រោម​ផង​ដែរ​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ប្រើប្រាស់​កញ្ចប់​តែ​តូច​ៗ​ដែល​ឆុង​ហើយ​ដាក់​ក្នុង​ទូរ​ទឹកកក​សម្រាប់​រយៈពេល​កន្លះ​ម៉ោង ឬ​ច្រើន​ជាង​នេះ​។ បន្ទាប់​មក​យក​កញ្ចប់​តែ​មក​ស្អំ​លើ​ភ្នែក​សម្រាប់​រយៈពេល ២០ នាទី
សឹម​យក​ចេញ​ហើយ​លាង​សម្អាត​មុខ​របស់​អ្នកជា​ការ​ស្រេច​។

៣. អ្នក​ក៏​អាច​ប្រើប្រាស់​បន្ទះ​ត្រសក់​ត្រជាក់​ៗ​បំបាត់​បញ្ហា​ស្នាម​ដក់​ខ្មៅ​ក្រោម​ភ្នែក​និង​រក្សា​សំណើម​ស្បែក​ផង​ដែរ​។

៤. ការ​ម៉ាស្សា​ក្រោម​រង្វង់​ភ្នែក​ជាមួយ​ជែ​ល​ប្រទាល​កន្ទុយក្រពើ​នឹង​បន្ថយ​ស្នាម​ខ្មៅ​ក្រោម​ភ្នែក ព្រមទាំង​បំបាត់​ហើម​និង​ស្នាម​ជ្រីវជ្រួញ​ទៀត​ផង​។

៥. វិធី​ដ៏​ងាយស្រួល​បំផុត​មួយទៀត​ដើម្បី​បំបាត់​ស្នាម​ថ្នក់​ខ្មៅ​ក្រោម​ភ្នែក​នោះ គឺ​ការ​គេង​ឱ្យ​បាន​គ្រប់គ្រាន់​ចន្លោះ​ពី ៧ ទៅ ៨ ម៉ោង​ក្នុង​មួយ​យប់​។

៦. ការ​លាប​ម៉ាស្សា​ប្រេងដូង​ក្រោម​ភ្នែក​រាល់​យប់​និង​ទុក​ចោល​សម្រាប់​រយៈពេល ៣០ នាទី​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ក៏​អាច​កម្ចាត់​ស្នាម​រង្វង់​ខ្មៅ​និង​ថ្នក់​ក្រោម​ភ្នែក​បាន​ផង​ដែរ​។

៧. កម្រិត ឬ​បញ្ឈប់​ការ​ជក់បារី​និង​ទទួលទាន​គ្រឿង​ស្រវឹង​។ ក្រៅពី​ការ​ជក់បារី​ហើយ​នោះ ការ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន​និង​គ្រឿង​ស្រវឹង​ក៏​បង្ក​បញ្ហា​ស្នាម​ដក់​ខ្មៅ​ក្រោម​ភ្នែក​ផង​ដែរ​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ ចូរ​កាត់​បន្ថយ​ការ​ទទួលទាន​អាហារ​ភេសជ្ជៈ​ដែល​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​និង​ជាតិ​អាល់កុល​។

៨. ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន​គ្រប់គ្រាន់​។ ការ​រក្សា​សំណើម ឬ​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាង​កាយ គឺ​ចាំបាច់​ណាស់​ដើម្បី​ទប់ស្កាត់​បញ្ហា​ស្នាម​ខ្មៅ​ក្រោម​ភ្នែក ថ្នក់​ក្រោម​ភ្នែក និង​ស្នាម​ជ្រីវជ្រួញ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ