ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​មាន​សារសំខាន់ខ្លាំងណាស់ ​ការ​បង្ការ​និង​​​ពន្លត់​អគ្គិ​​ភ័យ​​នេះ​

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នា​ព្រឹក​ថ្ងៃ​ទី​១២ ​មីនា ​នេះ នៅ​ទីធ្លា​មុខ​សាលា​ខេត្តស្ទឹងត្រែង លោក ម៉ុម សា​រឿ​ន អភិ​បាល​នៃ​គណៈ​អភិបាល…

ខេត្តស្ទឹងត្រែង ៖ នា​ព្រឹក​ថ្ងៃ​ទី​១២ ​មីនា ​នេះ នៅ​ទីធ្លា​មុខ​សាលា​ខេត្តស្ទឹងត្រែង លោក ម៉ុម សា​រឿ​ន អភិ​បាល​នៃ​គណៈ​អភិបាល និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋ​ខេត្តស្ទឹងត្រែង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ទិវា​ជាតិ​បង្ការ និង​ពន្លត់​អគ្គិភ័យ​លើក​ទី​៥ ដើម្បី​ជំរុញ​ដល់​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះ​ថ្នាក់​ជាយថាហេតុ​នេះ​ ។ ទិវា​នេះ ​មានការ​ចូលរួម​ពី​សំណាក់ ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ កង​កម្លាំង​ប្រដាប់អាវុធ​ទាំង​៣ សិ​ស្សា​នុ សិស្ស និង ប្រជាពលរដ្ឋ​ផង​ដែរ​។

ទិវា​បង្ការ និង​ពន្លត់​អគ្គិភ័យ​នេះ ពិតជា​មាន​សារសំខាន់​បំផុត ​ដែល​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ប្រជាពលរដ្ឋ​យើង​ទូ​ទាំង​ប្រទេស ​ក៏​ដូច​ក្នុង​ខេត្ត​បាន​យល់​ពី​ការ​ខិតខំ​យកចិត្តទុកដាក់​ខ្ពស់​ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ដូច​​ជា​បណ្តា​អង្គភាព និង​ស្ថាប័ន​ពាក់ព័ន្ធ​កងកម្លាំង​នគរបាល​បង្ការ និង​ពន្លត់​អគ្គិភ័យ​ដែល​បាន​ចូលរួម​ការ​ពារ​អាយុជីវិត​ទ្រព្យសម្បត្តិ​រក្សា​បាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ​។

លោក ម៉ុម សា​រឿ​ន មាន​ប្រសាសន៍​បាន​ផ្តាំផ្ញើ និង​អំពាវនាវ​ដល់​គ្រប់​ស្ថាប័នរដ្ឋ មន្ត្រីរាជការ និង​វិស័យ​ឯកជន​ប្រជាពលរដ្ឋ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​កុំ​ឲ្យ​កើត​មាន​អគ្គិភ័យ​នេះ ក្នុង​នោះ​ដែរ​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់​ក៏​ត្រូវ​បង្កើន​នូវ​ការ​ចាត់​វិធាន​ផ្សព្វផ្សាយ អប់រំ ណែនាំ ដល់​ប្រជាពលរដ្ឋ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ដើម្បី​ឲ្យ​បណ្តា​ម្ចាស់​គេហដ្ឋាន​ក្រុមហ៊ុន​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន​ជាដើម ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​នូវ​គ្រប់​វិនាទី​ចំពោះ​ដើមចោទ​ដែល​អាច​បង្ក​កើត​មាន​អគ្គិភ័យ​ដូច​ជា​ភ្លើងចង្ក្រាន​ភ្លើងចង្កៀង ភ្លើងទៀន ធូប ភ្លើងព្រៃ ភ្លើង​បារី រំ​សែ​វ​ជាតិ​ផ្ទុះ ប្រេង​ឥ​ន្ធៈ ឧស្ម័ន ចំហេះ​សារធាតុ​គីមី​ដែល​ជា​វត្ថុ​ងាយ​ឆេះ​សំខាន់​លើ​បច្ចេកទេស​ក្នុង​កា​រត​ប្រព័ន្ធ​បណ្តាញ​អគ្គិសនី​នៅ​តាម​លំនៅ​ដ្ឋា​ន​សណ្ឋាគារ​ផ្ទះសំណាក់ ក្រុមហ៊ុន ភោជនីយដ្ឋាន និង ក្លឹ​ប​កំសាន្ត​ជាដើម​។

ក្នុង​នោះ​ដែរ លោក អភិបាលខេត្ត​ក៏​បាន​ធ្វើការ​កោតសរសើរ​ដល់​កងកម្លាំង​នគរបាល​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដែល​បាន​សហការ​គ្នា​ល្អ​ក្នុង​ការ​ខិតខំ​យកចិត្តទុកដាក់​ចូលរួម​ជួយ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​គ្រោះ​អគ្គិភ័យ​បាន​ទាន់​ពេលវេលា​ ។ ក្នុង​នោះ​ដែរ​ក៏​មានការ​បង្ហាត់បង្ហាញ​អំពី​សកម្ម​ភាព​ស្តី​ពី​ការ​ពន្លត់​អគ្គិភ័យ​ព្រមទាំង​ធ្វើ​សមយុទ្ធ​ក្នុង​ការ​ពន្លត់ អ​គិ្គ​ភ័យ​ជូន​ដល់​គណៈអធិបតី​និង​អង្គពិធី​ទាំងមូល​បាន​ទស្សនា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ