ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រីស្រស់លឿនពេក ក្រឡាប់២ទៅ៣ជុំ ​ប្រជាពលរដ្ឋឃើញនាំគ្នា​ជួយទាញ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​ស្រស់​សោភា​ម្នាក់​សង្ស័យ​បើកបរ​រថយន្ត​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ក៏​រេ​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឱ្យ​ក្រឡាប់​ផ្ងារជើង​២​ទៅ​៣​ជុំ​រង​ខូចខាត​ផ្នែក​ខាង​មុខ ចំណែក​អ្នកបើកបរ​រង​របួស​បែកក្បាល​ហើយ​ក៏​ឡើង​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ចេញ​ទៅ​បាត់ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ​កែង​ផ្លូវ​៦៣…

រាជធានី​ភ្នំពេញ ៖ នារី​ស្រស់​សោភា​ម្នាក់​សង្ស័យ​បើកបរ​រថយន្ត​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ក៏​រេ​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឱ្យ​ក្រឡាប់​ផ្ងារជើង​២​ទៅ​៣​ជុំ​រង​ខូចខាត​ផ្នែក​ខាង​មុខ ចំណែក​អ្នកបើកបរ​រង​របួស​បែកក្បាល​ហើយ​ក៏​ឡើង​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ចេញ​ទៅ​បាត់ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ​កែង​ផ្លូវ​៦៣ នៅ​ចំណុច​ក្បែរ​នឹង​ផ្លូវ​ត្រសក់ផ្អែម ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

រថយន្ត​មួយ​គ្រឿង​ខាងលើ​ម៉ាក​ព្រូស ពណ៌​ឈាម​ជ្រូក ពាក់​ស្លាក​លេខ ភ្នំពេញ ២BF-៤៨៦៧ បើកបរ​ដោយ​នារី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ។

តាម​ប្រភព​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ ឃើញ​នារី​ម្នាក់​រូប​ស្រស់​សោភា បើកបរ​រថយន្ត​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ ដោយសារ​តែ​រថយន្ត​បើក​ក្នុង​សភាព​លឿន​ដូច​ហោះ​ក៏​រេ​ចង្កូត​មក​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​វៀច​អស់​មួយ​កង់ ហើយ​រថយន្ត​បង្ក​បាន​ក្រឡាប់​ផ្ងារជើង​២​ទៅ​៣​ជុំ​រង​ការ​ខូចខាត​ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ និង​ផ្ទុះ​ព្រោង​ទាំង​សងខាង ថែម​ទាំង​ដាច់​ក្រឡេក​ង់​មុខ​ផ្នែក​ខាងឆ្វេង​ទៀត​ផង ។

តាមប្រភពដដែលបានប​ន្ត​ថា ភ្លាម​ៗ​នោះ​ដែរ ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ​នាំ​គ្នា​ជួយ​ទាញ​រថយន្ត​​​​ឱ្យត្រឡប់មកសភាពដើម​​វិញ ហើយ​អ្នកបើកបរ​រថយន្ត​រង​របួស​បែកក្បាល​ហូរ​ឈាម ដើរ​ឡើង​ទៅ​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ចេញ​ទៅ​បាត់ សំណាងល្អ​ហើយ​ដែល​អ្នកបើកបរ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត គ្រាន់តែ​បែកក្បាល ហើយ​ខូចខាត​រថយន្ត​ខ្ទេច​យ៉ាងដំណំ និង​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ធ្វើការ​ចាត់ការ​ទៅ​តាម​នីតិវិធី​នៅ​ពេល​ក្រោយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ