ក្រុមហ៊ុនសាំសុ៊ងផលិតស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy Note Edge រចនាកញ្ចក់អេក្រង់កោងបញ្ឆិតបង្ហាញពីការវិវឌ្ឍអស្ចារ្យសម្រាប់មនុស្សសម័យថ្មី ។ លក្ខណៈពិសេសរបស់Samsung Galaxy Note Edge គឺមានទំហំអេក្រង់៥.៦អុីញ កម្រិតពន្លឺច្បាស់១៦០០គុណនឹង២៥៦០ភិចស៊ែល បំពាក់ដោយកញ្ចក់អេក្រង់ប្រភេទ Super AMOLED ច្បាស់ត្រជាក់ភ្នែក ការពារដោយបន្ទះ Corning Gorilla Glass 3 ធន់នឹងការធ្លាក់ ឬឆូតយ៉ាងមានប្រសិទ្ធភាព ។
មានS-Pen ដែលជាប៊ិកអេឡិចត្រូនិកជំនួសការយកដៃប៉ះលើអេក្រង់ ។ CPU Quad-core មានល្បឿនប្រើប្រាស់២.៥ជីហ្គាហឺត GPU Adreno420ភ្ជាប់ដោយបន្ទះChip ប្រភេទQualcomm Snapdragon 805 Exynos 5433 ជាសមិទ្ធផលរបស់ក្រុមហ៊ុនសាំស៊ុង ។ ចំណែកបន្ទះ Sensor ដូចជា Accelerometer, gyro, proximity, ត្រីវិស័យ, barometer, UV, អត្រាបង្ហាញចង្វាក់បេះដូង និងSpO2 ។ RAM ៣ជីហ្គាបៃ អាចផ្ទុកអង្គចងចាំ៦៤ ជីហ្គាបៃ ព្រមទាំងប្រើប្រាស់ memory កាត microSD ។ កាមេរ៉ាមុខមានទំហំ៣.៧មេហ្គាភិចស៊ែល កាមេរ៉ាក្រោយមានទំហំ១៦ មេហ្គាភិចស៊ែល និងមានពន្លឺ LED Flash ។
Samsung Galaxy Note Edge ដំណើការដោយប្រព័ន្ធប្រត្តិបត្តិការAndroid OS, v4.4.4 (KitKat) និងភ្ជាប់ប្រព័ន្ធទាក់ទង3G, 4G, GPS, GPRS និង NFC ។ កម្រាស់របស់វាគឺ 151.3 x 82.4 x 8.3មីល្លីម៉ែត្រ ទម្ងន់១៧៤ ក្រាម និងរំលេចដោយពន្លឺពណ៌ស និងពណ៌ខ្មៅ ។
ក្រុមហ៊ុនសាំសុ៊ងមិនបានអះអាងបញ្ជាក់ពីតម្លៃរបស់Samsung Galaxy Note Edge ទេ តែលោកBoo-Keun Yoon នាយកប្រត្តិបត្តិក្រុមហ៊ុនសាំស៊ុងនិយាយថា នេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់ក្រុមហ៊ុនសាំសុ៊ងលើបច្ចេកវិទ្យាអេក្រង់កោងបញ្ឆិតដ៏ទំនើប ៕
ចែករំលែកព័តមាននេះ