ុមិន​ស្មាន​សោះ ​ទឹកឃ្មុំ​លាយ​ប្រេងដូង​មាន​អត្ថប្រយោជន៍​អស្ចារ្យ​យ៉ាង​នេះ


ភាគច្រើន​នៃ​ពួក​យើង​ចូល​ចិត្ត​ប្រើប្រាស់​ផលិតផល​ថែរក្សា​សម្រស់​និង​សុខភាព​តាម​បែប​ធម្មជាតិ​។​ប៉ុន្តែ​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ប្រេងដូង​លាយ​ទឹកឃ្មុំ​ជា​ការ​រួម​ផ្សំ​អស្ចារ្យ​បំផុត​មួយ? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អត្ថប្រយោជន៍ រួម​ទាំង​របៀប​នៃ​ការ​ប្រើប្រាស់​ទឹកឃ្មុំ​លាយ​ប្រេងដូង ៖

អត្ថប្រយោជន៍ ៖

១-ទឹកឃ្មុំ ៖ មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រឆាំង​មេរោគ​បាក់តេរី ព្រមទាំង​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម polyphenols​។ វា​ក៏​មាន​ប្រសិទ្ធភាព​បំបាត់​អាកា​រៈ​ក្អក​ផង​ដែរ​។ ដើម្បី​ជា​ការ​ប្រសើរ​ចូរ​ជ្រើសរើស​ទឹកឃ្មុំ​សរីរាង្គ​មក​ប្រើប្រាស់​។

២-ប្រេងដូង ៖ ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​អាស៊ីត Lauric ដែល​ជួយ​ប្រយុទ្ធ​ប្រឆាំង​បាក់តេរី​និង​ពពួក​វីរុស ហើយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​គួរ​ឱ្យ​កត់សម្គាល់​។ ចូរ​ជ្រើសរើស​ប្រេងដូង​ធម្មជាតិ​សុទ្ធ​យក​មក​ប្រើប្រាស់​។

របៀប​ប្រើប្រាស់​ប្រេងដូង​និង​ទឹកឃ្មុំ ៖

១. សម្រាប់​ផ្ដល់​សំណើម​និង​ជួសជុល​ស្បែក ៖ លាយ​ប្រេងដូង​និង​ទឹកឃ្មុំ​ក្នុង​បរិមាណ​ស្មើគ្នា ហើយ​បន្ថែម​ចូល​ក្នុង​ទឹក​អាង​របស់​អ្នក​មុន​នឹង​ចូល​ត្រាំ​។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​ផ្ដល់​ក៏​ដូច​រក្សា​សំណើម​ដល់​ស្បែក​និង​ជួសជុល​កោសិកា​ស្បែក​ដែល​ខូចខាត​ឱ្យ​ប្រសើរ​ឡើង​វិញ​ផង​ដែរ​។

២. សម្រាប់​បំបាត់​អាកា​រៈ​ក្អក ៖ អ្វី​ដែល​អ្នក​ត្រូវការ គឺ​ទឹកក្រូច​ឆ្មារ​ស្រស់ ៣ ស្លាបព្រា​បាយ​ជា​មួយ​ប្រេងដូង ២ ស្លាបព្រា​បាយ​និង​ទឹកឃ្មុំ ៤ ស្លាបព្រាយ​បាយ​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺជា​ដំបូង​លាយ​ទឹកឃ្មុំ​ជាមួយ​ក្រូចឆ្មារ​។ បន្ថែម​មក​កម្ដៅ​ប្រេងដូង​ក្នុង​ឆ្នាំង​ដោយ​ប្រើ​កម្ដៅ​ទាប ឬ​ភ្លើង​តិច​។ បន្ថែម​ល្បាយ​ទឹកឃ្មុំ​និង​ក្រូច​ឆា្ម​រ​ចូល ហើយ​ទុក​ចោល​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ វិនាទី​។ បន្ទាប់​មក​ចាក់​ស៊ី​រ៉ូ​ក្អក​នេះ​ដាក់​ចូល​ក្នុង​ក្រឡ​កែវ​មាន​គ្រប​បិត​ជិត​។ នៅ​ពេល​ក្អក​ចូរ​បន្ថែម​ស៊ី​រ៉ូ​នេះ​ចំនួន​ពី ១ ទៅ ២ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ ឬ​តែ រួច​កូរ​ឱ្យ​សព្វ​ហើយ​ទទួលទាន​ជា​ការ​ស្រេច​។

៣. សម្រាប់​ប្រើ​ជា​ម៉ាស​ផ្ដល់​សំណើម ៖ សម្រាប់​ស្បែក​មុខ​អ្នក​លាយ​ប្រេងដូង​មួយ​ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹកឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ​ចូល​គ្នា​ឱ្យ​សព្វ​។ លាង​សម្អាត​មុខ​ឱ្យ​ស្អាត​សិន សឹម​លាប​ល្បាយ​នេះ​លើ​ផ្ទៃមុខ​ដោយ​ប្រើ​ម្រាមដៃ​ម៉ាស្សា​ថ្នម​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​។ ទុក​ចោល​សម្រាប់​រយៈពេល ២០ នាទី ហើយ​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។ អនុវត្ត​ឱ្យ​បាន ២​ដង​ក្នុង​មួ​យស​ប្តា​ហ៍ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

សុខភាព

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ