ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​ល្អ​ត្រូវ​ផ្សព្វផ្សាយ​ដល់​ម្ចាស់​អាជីវកម្ម​សេវាកម្ម​ទេសចរ​ទូ​ទាំង​រាជធានី​ភ្នំពេញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​សំដៅ​លើកកម្ពស់​គុណភាព​សេវាកម្ម ទេសចរណ៍​ឱ្យ​កាន់តែ​ល្អ​ប្រសើរ មន្ទីរ​ទេសចរណ៍​សហការ​ជាមួយ​រដ្ឋបាល​ខណ្ឌមានជ័យ​រៀបចំ​វគ្គ​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​ដល់​ម្ចាស់​ឬ​តំណាង អាជីវកម្ម សេវាកម្ម ទាំងអស់​ក្នុង​វិស័យ​ទេសចរណ៍…

រាជធានី​ភ្នំពេញ ៖ ដើម្បី​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​សំដៅ​លើកកម្ពស់​គុណភាព​សេវាកម្ម ទេសចរណ៍​ឱ្យ​កាន់តែ​ល្អ​ប្រសើរ មន្ទីរ​ទេសចរណ៍​សហការ​ជាមួយ​រដ្ឋបាល​ខណ្ឌមានជ័យ​រៀបចំ​វគ្គ​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​ដល់​ម្ចាស់​ឬ​តំណាង អាជីវកម្ម សេវាកម្ម ទាំងអស់​ក្នុង​វិស័យ​ទេសចរណ៍ ។

លោក គឹ​ម ចាន់​ណា​វុ​ធ អនុប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា គោលបំណង​នៃ​ការ​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​នេះ ដើម្បី​ពង្រីក​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ បដិសណ្ឋារកិច្ច​ស្វាគមន៍​ភ្ញៀវ​ទេស​ចរភាព​រួសរាយ​រាក់ទាក់​ព្រមទាំង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​ឱ្យ​កាន់តែ​ប្រសើរ​ឡើង និង​ប្រសិទ្ធភាព​ការ​ចូលរួម​សហការ​ពី​អាជ្ញាធរ​ដែនដី​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ក្នុង​ការ​ចូលរួម​បំរើសេវា​អនុវត្ត​នូវ​លិខិត​បទដ្ឋាន​នានា​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​គ្រប់គ្រង​អាជីវកម្ម​ទេសចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ។

លោក​បញ្ជាក់​ថា ភ្ញៀវ​ចូល​មក​ទស្សនា​រាជធានី​ភ្នំពេញ និង​តំបន់​ជុំវិញ​នា​ឆ្នាំ​២០១៩ មាន​ចំនួន​ជាង​៤​លាន​នាក់ កើនឡើង​២២​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ដូច្នេះ​ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ជាតិ និង​អន្តរជាតិ​នៅ​ឆ្នាំ​នេះ និង​ឆ្នាំ​បន្តបន្ទាប់ គឺ​ត្រូវធ្វើ​ឱ្យ​រាជធានី​ភ្នំពេញ​ក្លាយទៅជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ និង​ផ្តល់​ភាព​កក់ក្តៅ​តាម​រយៈ​ការ​បង្កើត​ឱ្យ​មាន​ផលិតផល​ទេ​ចរណ៍​ថ្មី​ៗ​ភាព​វ័យឆ្លាត ស្អាត បៃតង និង​រក្សាសុខ​សុវត្ថិភាព គុណភាព ទេសចរណ៍​ឱ្យ​ល្អ​ប្រសើរ ។

អ្វី​ដែល​មិន​អាច​ខ្វះ​បាន គឺ​ការ​ចូលរួម​ក្នុង​ការ​ធ្វើ​បដិសណ្ឋារកិច្ច និង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី ទេសចរណ៍​របស់​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​នេះ​ដូច​ជា សណ្ឋាគារ ផ្ទះសំណាក់ ភោ​ជនី​ដ្ឋា​ន អាហារ​រ​ដ្ឋា​ន បៀ​ហ្គា​ឌិន ខា​រា​អូ​ឃេ និង​កន្លែង​កំ​សា​នានា​ជាដើម ។

លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​ខណ្ឌមានជ័យ មាន​អាជីវកម្ម សេវាកម្ម​ប្រមាណ​ជា​១០០​ទីតាំង​ក្នុង​នោះ​មានច្បាប់​ប្រមាណ​៩០​ភាគរយ ហើយ​ចំពោះ​មុខ​នេះ​មន្ត្រី​ជំនាញ​របស់​ខណ្ឌ​បាន និង​កំពុង​ធ្វើ​បច្ចុប្បន្នភាព ដើម្បី​ពិនិត្យ​ទៅ​លើ​ទីតាំង​មួយ​ចំនួន​ដែល​មិន​មានច្បាប់ អនុញ្ញាតិ សម្រាប់​អ្នកមាន​ច្បាប់​ហើយ​ក៏​ត្រូវ​ពិនិត្យ​ទៅ​លើ​សេវាកម្ម​ថា តើ​មាន​អនាម័យ មាន​បរិស្ថាន​ល្អ​ដែរ​ឬទេ ជា​ពិសេស​សុវត្ថិភាព​ចំណីអាហារ មានគុណ​ភាព​ស្តង់ដា​ដែរ​ទេ និង​ការ​ធ្វើ​បដិសណ្ឋារកិច្ច​បាន​កម្រិត​ហើយ ។

លោក​បាន​អំពាវនាវ​ឱ្យ​ម្ចាស់​អាជីវកម្ម​សេវាកម្ម​ទាំងអស់​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងទេសចរណ៍​និង ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ក៏​ដូច​ជា អាជ្ញា​មាន​សមត្ថកិច្ច ដើម្បី​ធានា​ថា អាជីវកម្ម​លោក​អ្នក បាន​ផ្តល់​នូវ​សុខ​សុវត្ថិភាព ជូន ភ្ញៀវ ទេសចរ​ជាតិ និង​អន្តរជាតិ​មួយវិញទៀត​នឹង​យកចំណេះ​ដឹង​ដែល​ទទួល​បាន​នៅ​ពេល​នេះ​ទៅ​អនុវត្ត​ឱ្យ​បាន​ល្អ ដើម្បី​និរន្តរភាព​អាជីវកម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ