ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​ហើ​យហុច​១០​ដុល្លារ រួចបើកឡាន​​ចេញទៅ​ ចុង​ក្រោយ​នៅ​តែ​ចាប់​ជាប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​បើក​វាង​រង្វង់​មូល​ក៏​ជ្រុល​បុក​ម៉ូតូ​មួយ​គ្រឿង​បណ្តាល​ឱ្យ​បុរស​ម្នាក់​ដួល​រង​របួសស្រាល បន្ទាប់​មក​ម្ចាស់​រថយន្ត​បាន​ចេញ​មក​ស្តីបន្ទោស​អ្នកបើកបរ​ម៉ូតូ​ថា​ជិះ​ទៅ​បុក​រថយន្ត រួច​យក​លុយ​១០​ដុល្លារ​ហុច​អោយ​បុរស​រង​គ្រោះ ហើយ​ក៏​បើករថយន្ត​ចេញ​ទៅ ទាំង​បុរស​រង​គ្រោះ​មិន​ទាន់​យល់ព្រម ប៉ុន្តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ដេញ​តាម​ឃាត់​រថយន្ត​ត្រឡប់​មក​វិញ​។ ហេតុការណ៍​ខាងលើ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៨…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​បើក​វាង​រង្វង់​មូល​ក៏​ជ្រុល​បុក​ម៉ូតូ​មួយ​គ្រឿង​បណ្តាល​ឱ្យ​បុរស​ម្នាក់​ដួល​រង​របួសស្រាល បន្ទាប់​មក​ម្ចាស់​រថយន្ត​បាន​ចេញ​មក​ស្តីបន្ទោស​អ្នកបើកបរ​ម៉ូតូ​ថា​ជិះ​ទៅ​បុក​រថយន្ត រួច​យក​លុយ​១០​ដុល្លារ​ហុច​អោយ​បុរស​រង​គ្រោះ ហើយ​ក៏​បើករថយន្ត​ចេញ​ទៅ ទាំង​បុរស​រង​គ្រោះ​មិន​ទាន់​យល់ព្រម ប៉ុន្តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ដេញ​តាម​ឃាត់​រថយន្ត​ត្រឡប់​មក​វិញ​។
ហេតុការណ៍​ខាងលើ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៨ ខែ​មិ​នា ឆ្នាំ​២០២០ នៅ​ចំណុច​រង្វង់​មូល​សម្តេច​សង្ឃ​ជួនណា​ត ផ្លូវ​ព្រះ​សីហ​នុ កែង​នឹង​ផ្លូវ​រដ្ឋសភា សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការ​មន ។

ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​ភ្នំពេញ ២J-៤៩៦៧ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​។ ចំណែក​ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល ១AA-៩៨២៥ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​រត់​កង់​បី​ឈប់​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ​គេ​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សីហ​នុ ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​ធម្មតា លុះ​មក​ដល់​ចំណុច​ច​រង្វង់​មូល​ខាងលើ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​បើក​វាង​រង្វង់​មូល​មក​ខាង​ណា​ហ្គា​វើ​ក៏​បុក​ម៉ូតូ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​ដួល​រលាត់​ដៃជើង​រង​របួសស្រាល និង​ខូច​ម៉ូតូ​តិចតួច ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​កើតហេតុ អ្នក​ឃើញ​ហេតុការណ៍​ក៏​បាន​ជួយ​ឃាត់​រថយន្ដ​ដើម្បី​ឱ្យ​ចរចា​គ្នា​ជាមួយ​ភាគី​ខាង​ម៉ូតូ​សិន ស្រាប់តែ​អ្នកបើកបរ​រថយន្ត​ចេញ​មក​ស្តីបន្ទោស​អ្នកបើកបរ​ម៉ូតូ​ថា ជិះ​ម៉ូតូ​មក​បុក​រថយន្ត​របស់​ខ្លួន និង​ដក​លុយ​១០​ដុល្លារ​អោយ​បុរស​រង​គ្រោះ​ទាំង​មិន​ទាន់​បាន​ច​ចារ​គ្នា​ផង ស្រាប់តែ​អ្នកបើកបរ​ក៏​បើករថយន្ត​ចេញ​ទៅ ទាំង​ជន​រង​គ្រោះ​មិន​ទាន់​ព្រម​ទទួលយកផង​ ​។

តាមប្រភពដដែលបានបន្ត​ទៀត​ថា ពេលនោះ​​បង្ក​​ឱ្យ​មាន​​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់ ដេញ​តាម​ពីក្រោយ​រថយន្ត​នោះ​តាំងពី​ផ្លូវ​ព្រះ​សីហ​នុ រហូត​ដល់​មុខ​ណា​ហ្គា​វើ ក៏​បត់​ស្តាំ​វាង​មក​ផ្លូវ​រដ្ឋសភាសំ​ដៅ​មក​កន្លែង​កើតហេតុ​វិញ ទើប​ភាគី​ខាង​រថយន្ត​ចុះ​ទៅ​ច​ចារ​គ្នា​ជាមួយ​ភាគី​ខាង​ម៉ូតូ​ម្តងទៀត ដោយ​ព្រម​សង​បុរស​រង​គ្រោះ​ចំនួន​៥០​ដុល្លារ​បន្ថែម​ទៀត ដើម្បី​អោយ​បុរស​រង​គ្រោះ​ព្យាបាល​របួស និង​ជួសជុល​ម៉ូតូ ហើយ​ជន​រង​គ្រោះ​ក៏​ព្រម​ទទួល​សំណង​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ