សម្តេច​តេ​ជោ ៖ បិទ​តែ​សាលារៀន​ក្នុង​ក្រុង​សៀមរាប​មួយ​ប៉ុណ្ណោះ មិនមែន​បិទ​​ទូ​ទាំង​ខេត្ត​នោះ​ទេ


រាជធានី​ភ្នំពេញ ៖ សម្តេច​ត​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា មិនមែន​បិទ សាលា​រៀន​នៅ​ទូ​ទាំង​ខេត្តសៀមរាប​នោះ​ទេ គឺ​បិទ​តែ​សាលា​នៅ​ក្រុង​សៀមរាប​មួយ​ប៉ុណ្ណោះ​។ ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ ឆ្លើយ​តប​ជាមួយ​សារព័ត៌មាន​មួយ​ចំនួន ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម Facebook បង្ក​ឲ្យ​មានការ​យល់​ច្រឡំ​ថា សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឲ្យ​បិទ​សាលា​រៀន​ទូ​ទាំង​ខេត្តសៀមរាប ក្រោយ​មានការ​រក​ឃើញ​ជំងឺ Covid-19 លើ​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​នោះ​។

សម្តេច​តេ​ជោ បាន​ចេញ​បញ្ជាក់​ឲ្យ​ច្បាស់​ថា ៖ «​ការ​បិទ​សាលារៀន គឺ​បិទ​តែ​ក្នុង​ក្រុង​សៀមរាប​មួយ​ប៉ុណ្ណោះ មិនមែន​បិទ​ទូ​ទាំង​ខេត្តសៀមរាប​ឡើយ​«​។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បញ្ជាក់​បន្ថែម​តាម​រយៈ​ការ Comments នៅ​លើ Facebook នារី​ម្នាក់ ដែល​បាន​ស៊ែរ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ ពាក់ព័ន្ធ​ការ​បិទ​សាលារៀន​យ៉ាង​ដូច្នេះ​ថា​៖ «​សូម​បញ្ជាក់​ឡើង​វិញ ឲ្យ​ច្បាស់ ការ​បិទ​សាលា​រៀន គឺ​បិទ​តែ​ក្រុង​សៀមរាប​មួយ​ទេ មិនមែន​ទូ​ទាំង​ខេត្តសៀមរាប​នោះ​ឡើយ​។ គោលដៅ​នៃ​ការ​បិទ គឺ​ដើម្បី​ការពារ​កុមារ ដែល​មិន​ចេះ​វិធី​ការពារ​ខ្លួន​។ សង្ឃឹមថា​មាតាបិតា អាណា​ព្យ​បាល​ខិតខំ​ឲ្យ​កូនចៅ ខិតខំ​រៀន​នៅផ្ទះ​ក្នុង​រយៈពេល​នេះ ការ​បិទ​សាលា​បណ្តោះអាសន្ន​នេះ​«​។

សូម​ជម្រាប​ថា ក្រោយ​ទទួល​បាន​បញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​យប់​ថ្ងៃ​ទី​០៧ ខែមីនា​នេះ ក្រសួង​អប់រំ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​បន្ទាន់​មួយ ស្តី​ពី​ការ​សម្រេច​ផ្អាក​ការ​សិក្សា​ជា​បណ្តោះអាសន្ន នៅ​តាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ពី​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា ដល់​ថ្នាក់​ឧត្តម​សិក្សា នៅ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ក្រោយ​រក​ឃើញ​ជំងឺ Covid-19 លើ​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​។

ក្រសួង​បញ្ជាក់​ថា គ្រឹះស្ថានសិក្សា​ទាំងអស់ នៅ​ក្នុង​ក្រុង​សៀមរាប ត្រូវ​បិទទ្វារ​ផ្អាក​ការ​សិក្សា​ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃនេះ​តទៅ រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី ដែល​នេះ គឺជា​វិធានការ ក្នុង​ការ​ចូលរួម​ទប់​ស្កាក់ ការ​រីក​រាលដាល់​នៃ​ជំងឺ Covid-19 បន្ទាប់​ពី​រក​ឃើញ កើត​មាន​លើ​បុរស​ជនជាតិ​ខ្មែរ​ម្នាក់ នៅ​ក្រុង​សៀមរាប​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:៤៧ | ក្នុងស្រុក

ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និង​ក្រុមហ៊ុន TSNR Distribution Co., Ltd បរិច្ចាគ​ថវិកា​ចំនួន ៤០.០០០.០០០ រៀល និង​ជែល​លាងដៃ ជូន​មន្ទីរពេទ្យ គន្ធ​បុប្ផា និង​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត

១០:៤៧ | ក្នុងស្រុក

មិត្ត​ហ្វូ​ន កំពុង​អនុវត្តន៍​រក្សា​គម្លាត​ឆ្ងាយ​ពី​​គ្នា​ដោយ​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​សេវាកម្ម​ឌី​ជី​ថ​ល ក្នុង​​ពេល​កំពុង​ផ្ទុះ​កូ​វី​ដ​១៩

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ