ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន៣គ្រឿងបុកបន្តកន្ទុយគ្នា​នៅក្បែរផ្លូវ​រថភ្លើង​ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ដឹក​ទំនិញ​ម៉ាក​គា​១​គ្រឿង​រួច​រុញ​ផ្ទុប​ពីក្រោយ​រថយន្ត​ដឹក​កុងតឺន័រ​១​គ្រឿង​ពេញទំហឹង ខណៈ​ដែល​រថយន្ត​កុងតឺន័រ​កំពុង​បន្ថយល្បឿន​និង​រៀបចំ​ឈប់​ស្ងៀម ព្រោះ​មាន​រថភ្លើង​១​ខ្សែ​កំពុង​បើក​ឆ្លងកាត់​ទទឹង​ផ្លូវ​នៅ​ខាង​មុខ​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២០ នៅ​លើ​កំណាត់​មហាវិថី​ឈ្នះ ឈ្នះ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ដឹក​ទំនិញ​ម៉ាក​គា​១​គ្រឿង​រួច​រុញ​ផ្ទុប​ពីក្រោយ​រថយន្ត​ដឹក​កុងតឺន័រ​១​គ្រឿង​ពេញទំហឹង ខណៈ​ដែល​រថយន្ត​កុងតឺន័រ​កំពុង​បន្ថយល្បឿន​និង​រៀបចំ​ឈប់​ស្ងៀម ព្រោះ​មាន​រថភ្លើង​១​ខ្សែ​កំពុង​បើក​ឆ្លងកាត់​ទទឹង​ផ្លូវ​នៅ​ខាង​មុខ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២០ នៅ​លើ​កំណាត់​មហាវិថី​ឈ្នះ ឈ្នះ ក្បែរផ្លូវ​រថភ្លើង​ខ្សែ​ភ្នំពេញ​-​បាត់ដំបង ស្ថិត​នៅ​ក្នុងភូមិ​សំរោង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

រថយន្ត​ដែល​បុក​បន្តកន្ទុយ​គ្នា​ទាំង​៣​គ្រឿង​ខាងលើ ក្នុង​នោះ​១-​រថយន្ត​ដែល​បង្ក​ម៉ាក​ហ៊ី​ណូ​ពណ៌​ព្រីង​ទុំលាយ​ពងមាន់ អត់​ស្លាក​លេខ ជា​ប្រភេទ​រថយន្ត​បែន​ដឹក​ដី ២- រថយន្ត​ម៉ាក​គា ពណ៌​ស​ឆ្នូត​ខៀវ ពាក់​ស្លាក​លេខ ម​-0330 ភព​2 រង​ការ​ខូចខាត​កាប៊ី​ន​ស្ទើរតែ​ទាំងស្រុង និង ៣-​រថយន្ត​ដឹក​កុងតឺន័រ​១​គ្រឿង​មិន​ចាំ​ម៉ាក​និង​ស្លាក​លេខ​ឡើយ ព្រោះ​បាន​បើក​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល ។ ចំណែក​អ្នកបើកបរ​រថយន្ត​ទាំង​៣​គ្រឿង​នេះ​ក៏​មិន​ត្រូវ​បាន​ស្គា​ស់​អត្តសញ្ញាណ​នោះ​ឡើយ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​ទាំង​៣​គ្រឿង​បាន​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​រថយន្ត​កុងតឺន័រ​បើកមុខ រីឯ​រថយន្ត​ម៉ាក​គា​បើក​បន្ទាប់ ហើយ​រថយន្ត​បង្ក​ម៉ាក​ហ៊ី​ណូ​បើកបរ​ខាងក្រោយ​គេ និង​បើក​ក្នុង​ល្បឿន​លឿន​ថែម​ទៀត​ផង​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​បន្ត​ថា លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ មាន​រថភ្លើង​បើក​ឆ្លងកាត់​ទទឹង​ផ្លូវ ទើប​រថយន្ត​កុងតឺន័រ​ដែល​បើកមុខ​គេ​បាន​បន្ថយល្បឿន​ដើម្បី​ឈប់​រង់ចាំ​ឲ្យ​រថភ្លើង​ទៅ​ផុត​សិន រីឯ​រថយន្ត​កូរ៉េ​ម៉ាក​គា​ដែល​បើក​បន្ទាប់​ក៏​បាន​បន្ថយល្បឿន​ដើម្បី​ឈប់​ដូច​គ្នា​ដែរ​។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ចំណែកឯ​រថយន្ត​បែន​ដឹក​ដី​ដែល​បើក​ក្រោយ​គេ​ហើយ​បើក​ក្នុង​ល្បឿន​លឿន​ទៀត​នោះ​វាក់​អើ​ជាន់​ហ្វ្រាំង​អត់​ទាន់ និង​គេច​ចេញ​ក៏​អត់​ទាន់ ទើប​បុក ពីក្រោយ​រថយន្ត​ម៉ាក​គា​រុញ​ផ្ទុប​ពីក្រោយ​រថយន្ត​កុងតឺន័រ បណ្ដាល​ឲ្យ​រថយន្ត​ម៉ាក​គា​រង​ការ​ខូចខាត​ខ្ទេច​កាប៊ី​ន​ធ្ងន់ធ្ងរ ប៉ុន្តែ​ជា​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​អ្នកបើកបរ​រង​របួស​នោះ​ឡើយ​។ ចំណែក​រថយន្ត​កុងតឺន័រ​និង​រថយន្ត​បង្ក​ម៉ាក​ហ៊ី​ណូ​បាន​រង​ការ​ខូចខាត​បន្តិចបន្តួច​ប៉ុណ្ណោះ ហើយដោយ​សារ​តែ​មិន​ចង់​វែង​ឆ្ងាយ ទើប​រថយន្ត​កុងតឺន័រ​បាន​បើកចាក​ចេញពី​កន្លែង​កើតហេតុ​បន្តដំណើរ​ទៅ​មុខ​បាត់​។

ក្រោយ​ពេល​កើតហេតុ នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​បាន​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង​រួច​ឲ្យ​ភាគី​ទាំង​សងខាង​ធ្វើការ​សម្របសម្រួល​គ្នា​ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​តែ​ម្តង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ