ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​អា​មេ​រិ​កាំ​ង​ផ្តល់​ជំនាញ និង​សម្ភារៈ​ឯក​ទេស​កាត់​រថយន្ដ​ដល់​ប៉ូលិស

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្រោយ​ពី​បាន​ទទួល​ការ​បណ្តុះបណ្តាល​ផ្នែក​ទ្រឹស្តី​រយៈពេល​២​ថ្ងៃ​រួច​មក នៅ​ថ្ងៃ​ទី​០៤ និង​ទី​០៥ ខែមីនា ឆ្នាំ​២០២០​នេះ បាន​នាំ​មន្ត្រី​ប៉ូលិស​ចរាចរណ៍​ក្នុង​ខេត្តបាត់ដំបង​ចំនួន​៣៩​នាក់​មក​ពី​គ្រប់​ស្រុក ដើម្បី​ចុះ​អនុវត្តន៍​ផ្ទាល់​ផ្នែក​វិធី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដែល​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ឲ្យ​បាន​ទាន់​ពេលវេលា និង​បាន​ប្រគល់​ទុក​ឧបករណ៍​មួយ​ចំនួន​ឲ្យ​ប្រើប្រាស់​ជា​បន្ត​ទៀត​ផង​ដែរ…

ខេត្តបាត់ដំបង ៖ ក្រោយ​ពី​បាន​ទទួល​ការ​បណ្តុះបណ្តាល​ផ្នែក​ទ្រឹស្តី​រយៈពេល​២​ថ្ងៃ​រួច​មក នៅ​ថ្ងៃ​ទី​០៤ និង​ទី​០៥ ខែមីនា ឆ្នាំ​២០២០​នេះ បាន​នាំ​មន្ត្រី​ប៉ូលិស​ចរាចរណ៍​ក្នុង​ខេត្តបាត់ដំបង​ចំនួន​៣៩​នាក់​មក​ពី​គ្រប់​ស្រុក ដើម្បី​ចុះ​អនុវត្តន៍​ផ្ទាល់​ផ្នែក​វិធី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដែល​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ឲ្យ​បាន​ទាន់​ពេលវេលា និង​បាន​ប្រគល់​ទុក​ឧបករណ៍​មួយ​ចំនួន​ឲ្យ​ប្រើប្រាស់​ជា​បន្ត​ទៀត​ផង​ដែរ ។

លោក​ផា​ន់ សុ​ជាតិ ទីប្រឹក្សា​ជំនាញ​សង្គ្រោះ​វេជ្ជសាស្ត្រ​របស់​អង្គការ​ខេ​ម​សេ​ហ្វ​បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ថា តាម​រយៈ​អង្គការ​ខេ​ម​សេ​ហ្វ (Cam safe) បាន​សហការ​ជាមួយ​អង្គការ​ក្តី​ស្រឡាញ់ តាម​រយៈ​សកម្មភាព (Love in Action) បាន​ទំនាក់ទំនង​គ្រូ​ជនជាតិ​អា​មេ​រិ​កាំ​ង គឺ​លោក​ត្រា​វី​ល ស្កែ​ន​លី ជំនាញ​ផ្នែក​ប៉ូលិស​ចរាចរណ៍ និង​លោក​ត្រេ​វើ ស្កែ​ន​លី ជំនាញ​ផ្នែក​មន្ទីរពេទ្យ និង​វិធី​ជួយ​សង្គ្រោះ​មនុស្ស​ជួប​គ្រោះថ្នាក់​ឲ្យ​បាន​ទាន់​ពេលវេលា​ចៀសវាង​ការ​គ្រោះថ្នាក់​នោះ​អាច​បណ្តាល​ឲ្យ​បាត់បង់​ជីវិត ។

លោក​ផា​ន់ សុ​ជាតិ បាន​បន្ថែម​ថា លោកគ្រូ​ជំនាញ​ជនជាតិ​អា​មេ​រិ​ក​២​នាក់​នេះ ធ្លាប់​ចូល​មក​ប្រទេស​កម្ពុជា​ជា​រៀង​រាល់​ឆ្នាំ ហើយ​ជា​ច្រើន​លើក​មក​ហើយ​ក្នុង​គោលបំណង​មនុស្សធម៌ ដែល​ពី​ដំបូង​ផ្នែក​គ្រូពេទ្យ​បាន​ចុះ​ជួយ​ផ្នែក​សុខមាលភាព​ដល់​កងទ័ព​នៅ​ក្នុង​មន្ទីរពេទ្យ​យោធភូមិ​ភាគ​ទី​៥ ជា​ច្រើន​លើក​មក​ហើយ ដោយ​បាន​នាំ​ទាំង​គ្រឿង​បរិក្ខា សម្ភារៈ​ពេទ្យ​មក​ជួយ​ផ្តល់​បន្ថែម​ទៀត​តាម​រយៈ​នៃ​ការ​អនុញ្ញាត្ត​ពី​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ។

ហើយដោយ​ឃើញ​សកម្មភាព​ផ្នែក​គ្រោះថ្នាក់​ចរាចរណ៍​មានការ​កើនឡើង ទើប​មានការ​ណែនាំ​លោកគ្រូ​ជំនាញ​ប៉ូលិស​ជនជាតិ​អា​មេ​រិ​កាំ​ង​មក​ចូលរួម​បន្ថែម ក្នុង​នាម​មនុស្សធម៌​ដែល​បាន​ជួយ​បណ្តុះបណ្តាល​ចំនួន​១៣​លើក​មក​ហើយ​នៅ​កម្ពុជា ដោយ​គ្រប់​លើក​តែងតែ​ពាំនាំ​គ្រឿង​ឧបករណ៍​មក​ជួយ​ផ្តល់​សម្រាប់​ជួយ​សង្គ្រោះ​បន្ថែម​ទៀត ក្នុង​កិច្ច​ជួយ​កាត់​បន្ថយ​ការ​លំបាក និង​ផ្តល់​ចំណេះដឹង​បន្ថែម​ក្នុង​ការ​ជួយ​សង្គ្រោះ​មនុស្ស​ឲ្យ​បាន​ទាន់​ពេលវេលា ។

ចំពោះ​គ្រឿង​ឧបករណ៍​ដែល​ត្រូវ​ប្រើប្រាស់​ក្នុង​ការ​ជួយ​សង្គ្រោះ​នេះ គឺជា​ប្រដាប់ប្រដា​សម្រាប់​កាត់​ដែក​ឡាន​ដែល​ករណី​ណា​មាន​មនុស្ស​កៀប​ជាប់​ក្នុង​ឡាន​ឲ្យ​បាន​លឿន​ក្នុង​ពេល​សង្គ្រោះ​មនុស្ស​គ្រោះថ្នាក់ ដែល​បាន​ផ្សែផ្សំ​សុំ​ប្រមូល​ពី​តាម​មន្ទីរពេទ្យ និង​កន្លែង​មួយ​ចំនួន​នៅ​អា​មេ​រិ​ក​ដើម្បី​រៀបចំ​ដាក់​កុងតឺន័រ​បញ្ជូន​យក​មក​ប្រើប្រាស់​ជា​ផលប្រយោជន៍​តាម​តម្រូវការ​នៅ​កម្ពុជា​ក្នុង​ការ​ជួយ​សង្គ្រោះ​មនុស្ស ។

លោក ត្រា​វី​ល ស្កែ​ន​លី បាន​ប្រាប់​ពី​គំរោង​បន្ត​ទៀត​ថា ក្នុង​ស​ប្តា​ហ៍​នេះ លោក​ត្រូវ​ជួយ​បណ្តុះ​បណ្តាល​​ដល់​មន្ត្រី​ចរាចរណ៍​នៅ​ខេត្តបាត់ដំបង ហើយ​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ ក្រុម​របស់​លោក​ដោយ​មានការ​សម្របសម្រួល​ពី​អង្គការ​ពាក់ព័ន្ធ​នៅ​កម្ពុជា ត្រូវ​បាន​ចេញ​ទៅ​ខេត្តសៀមរាប​ជា​បន្ត​ទៀត ដើម្បី​ជួប​ពិភាក្សា​ស្តី​អំពី​ជួយ​សង្គ្រោះ​ដល់​មនុស្ស​រង​គ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទី​នោះ​បន្ថែម​ទៀត ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ