ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុបិន​ព្រះ​ពោធិសត្វ​ខុស​ពី​សាមញ្ញ​ជន

4 ឆ្នាំ មុន

តាម​ធម្មតា​មនុស្ស​គ្រប់​រូប​តែង​សុបិន​ឃើញ​នេះ ឃើញ​នោះ​ពេល​កំពុង​សម្រាន្ត​លង់លក់​ក្នុង​ដំណេក ហើយ​សុបិន​ទាំងនោះ​ជួន​ឆុត​ខ្លះ ជួន​មិន​ឆុត​ខ្លះ ចំណែក​សុបិន​របស់​ព្រះ​ពោធិសត្វ​វិញ​ពិតជា​ឆុត ឬ​ត្រឹមត្រូវ​មួយ​រយ​ភាគរយ​ដូច​ជាម​ហា​សុបិន​ទាំង​៥​គឺ​៖ សុបិន​ទី​១ ព្រះ​អង្គ​ទ្រង់​ទត​ឃើញ​រូប​ព្រះ​អង្គ​ផ្ទុំ​សន្ធឹង​ផ្ងារ​នៅ​លើ​ផែនដី ដោយ​យក​ប្រឹថពី​ជា​គ្រែ ។…

តាម​ធម្មតា​មនុស្ស​គ្រប់​រូប​តែង​សុបិន​ឃើញ​នេះ ឃើញ​នោះ​ពេល​កំពុង​សម្រាន្ត​លង់លក់​ក្នុង​ដំណេក ហើយ​សុបិន​ទាំងនោះ​ជួន​ឆុត​ខ្លះ ជួន​មិន​ឆុត​ខ្លះ ចំណែក​សុបិន​របស់​ព្រះ​ពោធិសត្វ​វិញ​ពិតជា​ឆុត ឬ​ត្រឹមត្រូវ​មួយ​រយ​ភាគរយ​ដូច​ជាម​ហា​សុបិន​ទាំង​៥​គឺ​៖

សុបិន​ទី​១ ព្រះ​អង្គ​ទ្រង់​ទត​ឃើញ​រូប​ព្រះ​អង្គ​ផ្ទុំ​សន្ធឹង​ផ្ងារ​នៅ​លើ​ផែនដី ដោយ​យក​ប្រឹថពី​ជា​គ្រែ ។

សុបិន​ទី​២ ព្រះ​អង្គ​ទត​ឃើញ​មាន​ផ្កាឈូក​មួយ​ទំហំ​ប៉ុន​កង់រទេះ ដុះ​ចេញ​មក​អំពី​ផ្ចិត​របស់​ព្រះ​អង្គ លូត​ឡើង​ទៅ​ទល់​នឹង​អាកាស ។

សុបិន​ទី​៣ ព្រះ​អង្គ​ទត​ឃើញ មាន​សត្វ​ដ​ង្គូ​វ​ធំ​ៗ​វៀរ​ឡើង​ពី​ចុង​ព្រះ​បាទា​ដល់​ក្បាលជង្គង់ ។

សុបិន​ទី​៤ ព្រះ​អង្គ​ទត​ឃើញ​មាន​សត្វ​បក្សាបក្សី​បួន​ពួក​មាន​ពណ៌​សម្បុរ​ផ្សេង​គ្នា ហើរ​មក​ក្រាប​ទៀប​ជិត​បាទា​ព្រះ​អង្គ ។

សុបិន​ទី​៥ ព្រះ​អង្គ​ទត​ឃើញ​រូប​ព្រះ​អង្គ​យាង​ចង្ក្រម​នៅ​លើ​ភ្នំ​លាមក​ដ៏​ធំ​មួយ តែ​លាមក​នោះ​មិន​ប្រឡាក់​ព្រះ​បាទា​ឡើយ ។

ពេល​ព្រះ​អង្គ​ដឹងខ្លួន​ឡើង​ទ្រង់​បាន​ធ្វើ​សេចក្តីសន្និដ្ឋាន​ថា មហា​សុបិន​ទាំង​៥​នេះ ហាក់ដូចជា​សេចក្តី​ប្រកាស​មួយ​បញ្ជាក់​ប្រាប់​ថា អាត្មាអញ​នឹង​ត្រាស់​ដឹង​ធម៌​ប្រាកដ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ