ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនិត​អាជីវកម្ម​ល្អ​ៗ​សម្រាប់​មនុស្ស​ជំនាន់​ថ្មី

4 ឆ្នាំ មុន

ដើម្បី​គិត​ឃើញ​គំនិតល្អ​សម្រាប់​អាជីវកម្ម​ផ្ទាល់ខ្លួន អ្នក​មិន​ចាំបាច់​ត្រូវ​រៀន​យក​បរិញ្ញាប័ត្រ​បួន​ឆ្នាំ​សិន ឬ​ដើរ​ជុំវិញ​ពិភពលោក​ដើម្បី​រក​មើល​គំនិត​ប្លែក​ៗ​ទេ ។ គំនិត​អាជីវកម្ម​ភាគច្រើន​កើត​ចេញពី​បទ​ពិសោធន៍ និង​ចំណាប់អារម្មណ៍​មនុស្ស​ប៉ុណ្ណោះ​ដែល​កាន់តែ​មាន​ភាព​ចម្រុះ និង​ផ្លាស់​ប្តូរ​ជា​រៀងរាល់ថ្ងៃ ។ ប៉ុន្តែ​ក្នុង​សម័យកាល​បច្ចុប្បន្ន​នេះ តើ​មានគំនិត​គួរ​ឲ្យ​ចាប់អារម្មណ៍​អ្វីខ្លះ​ដែល​អាចយ​កមក​ប្រែ​ឲ្យ​ក្លាយជា​អាជីវកម្ម​មួយ​បាន?…

ដើម្បី​គិត​ឃើញ​គំនិតល្អ​សម្រាប់​អាជីវកម្ម​ផ្ទាល់ខ្លួន អ្នក​មិន​ចាំបាច់​ត្រូវ​រៀន​យក​បរិញ្ញាប័ត្រ​បួន​ឆ្នាំ​សិន ឬ​ដើរ​ជុំវិញ​ពិភពលោក​ដើម្បី​រក​មើល​គំនិត​ប្លែក​ៗ​ទេ ។ គំនិត​អាជីវកម្ម​ភាគច្រើន​កើត​ចេញពី​បទ​ពិសោធន៍ និង​ចំណាប់អារម្មណ៍​មនុស្ស​ប៉ុណ្ណោះ​ដែល​កាន់តែ​មាន​ភាព​ចម្រុះ និង​ផ្លាស់​ប្តូរ​ជា​រៀងរាល់ថ្ងៃ ។ ប៉ុន្តែ​ក្នុង​សម័យកាល​បច្ចុប្បន្ន​នេះ តើ​មានគំនិត​គួរ​ឲ្យ​ចាប់អារម្មណ៍​អ្វីខ្លះ​ដែល​អាចយ​កមក​ប្រែ​ឲ្យ​ក្លាយជា​អាជីវកម្ម​មួយ​បាន?

១. ការ​ជួល​វេ​ប​សាយ
ពី​មុន អ្នក​បង្កើត​វេ​ប​សាយ​មានការ​ងារ​តែ​មួយ​ទេ គឺ​បង្កើត​វេ​ប​សាយ​ហើយ​ប្រគល់​វា​ឲ្យ​ទៅ​ក្រុមហ៊ុន​ឬ​អាជីវកម្ម​ជា​ការ​ស្រេច ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​មាន​អ្នក​បង្កើត​វេ​ប​សាយ​មួយ​ចំនួន​ដែល​បង្កើត​វេ​ប​សាយ​ទុក​ជួល​ឲ្យ​អតិថិជន​ទៅ​វិញ ។ អតិថិជន​អាច​ជ្រើសរើស​រូបរាង​វេ​ប​សាយ​ដែល​ពួក​គេ​ចូល​ចិត្ត​សម្រាប់​អាជីវកម្ម​ឬ​ក្រុមហ៊ុន​របស់​ខ្លួន​រួច​បង់ថ្លៃ​ជួល​ជា​រៀង​រាល់​ខែ ។ អាជីវកម្ម​ទាំងនេះ​មាន​ផ្តល់​ជា​សេវា​មើលថែ​វេ​ប​សាយ​ឲ្យ​ទៅ​អតិថិជន និង​ធ្វើការ Update ដើម្បី​រក្សា​ភាព​ជឿនលឿន​និង​ទាក់ទាញ​ផង​ដែរ ។

២. ការ​បង្កើត​កម្មវិធី​ទូរស័ព្ទ​សម្រាប់​ការ​អប់រំ
ប្រជាជន​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ជា​ពិសេស​ក្មេង​ៗ និង​យុវវ័យ​កំពុង​តែ​មាន​សមត្ថភាព​ក្នុង​ការ​ទិញ​គ្រឿង​អេ​ឡិច​ត្រូ​ណិ​ច​ដូច​ជា​ស្មា​ត​ហ្វូ​ន និង Laptop ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​យក​មក​ប្រើ​ធ្វើ​កិច្ចការ​ជា​ច្រើន ។ បូក​ផ្សំ​ជាមួយនឹង​អ៊ី​ន​ធើ​ណែ​ត ប្រជាជន​កម្ពុជា​អាច​ទាញ​អត្ថប្រយោជន៍​ពី​ការ​រៀនសូត្រ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​ណិ​ច និង​អ៊ី​ន​ធើ​ណេ​ត​នេះ​យ៉ាង​ខ្លាំង ។
ប៉ុន្តែ​ជាក់ស្តែង​ក្នុង​ប្រទេស​កម្ពុជា​យើង គឺ​មិន​ទាន់​មានកម្ម​វិធី​គ្រប់គ្រាន់​ដើម្បី​ផ្តល់​សេវាកម្ម​ទាំងនេះ​ទេ ។ ដោយហេតុ​ដូចនេះ សម្រាប់​អ្នក​ដែល​មាន​សមត្ថភាព​ក្នុង​ការ​សរសេរ​កូដ​និង​បង្កើត​កម្មវិធី វា​អាច​ជា​ឱកាសល្អ​មួយ​ក្នុង​ការ​ប្រឡូក​ចូល​ក្នុង​វិស័យ​ថ្មី​ខាងលើ ។

៣. ការ​លក់​អាហារ​តាម​អ៊ី​ន​ធើ​ណេ​ត
កង្វក់​បរិយាកាស និង​ការ​ស្ទះចរាចរណ៍​បាន​ធ្វើ​ឲ្យ​មនុស្ស​កាន់តែ​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​មាន​ភាព​ខ្ចិ​ល​ច្រអូស​ក្នុង​ការ​ចេញពីផ្ទះ ឬ​ការិយាល័យ​ពេល​ដែល​ពួក​គេ​ចង់​បរិភោគ​ម្ហូប​ក្រៅ​ផ្ទះ ។ ដោយហេតុ​ដូចនេះ សម្រាប់​អ្នក​ដែល​មាន​ទេ​ព្យ​កោសល្យ​ក្នុង​ផ្នែក​ចម្អិន​អាហារ​នោះ អ្នក​អាច​ចាប់​យក​ឱកាស​និង​ផ្គត់ផ្គង់​ឲ្យ​មនុស្ស​ទាំងនេះ​បាន ។ ជាក់ស្តែង អាជីវកម្ម​ក្នុង​វិស័យ​នេះ​ក៏​កាន់តែ​មាន​ភាព​ងាយស្រួល​ទៅ​ដែរ​ព្រោះ​អ្នក​មិន​ចាំបាច់​ដឹក​ជញ្ជូន​ដោយ​ខ្លួនឯង​ដែរ​ដោយ​អ្នក​អាច​ប្រើ​សេវា​ដឹក​ជញ្ជូន​ដទៃ​ដែល​មាន​លើ​ទីផ្សារ​ស្រាប់ ៕ កែសម្រួល​ដោយ​៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ