ព្រឹត្តិការណ៍ Euro 2020 លុបចោលឬអត់ អាស្រ័យលើរដ្ឋាភិបាលមូលដ្ឋាន និង WHO
4 ឆ្នាំ មុន
សហព័ន្ធបាល់ទាត់ទ្វីបអុឺរ៉ុបហៅកាត់ UEFA បានបញ្ជាក់ថា ការសម្រេចចិត្តថា តើត្រូវលុបចោលការប្រកួតទាំងអស់ រួមទាំងការប្រកួតវគ្គ Play-Off សម្រាប់ព្រឹត្តិការណ៍ Euro 2020…
សហព័ន្ធបាល់ទាត់ទ្វីបអុឺរ៉ុបហៅកាត់ UEFA បានបញ្ជាក់ថា ការសម្រេចចិត្តថា តើត្រូវលុបចោលការប្រកួតទាំងអស់ រួមទាំងការប្រកួតវគ្គ Play-Off សម្រាប់ព្រឹត្តិការណ៍ Euro 2020 ខាងមុខនេះ ដោយសារការផ្ទុះវីរុស Covid-19 នឹងត្រូវសម្រេចដោយរដ្ឋាភិបាលមូលដ្ឋាន និងអង្គការសុខភាពពិភពលោក (WHO) មិនមែនជាសមត្ថកិច្ចរបស់អ្នករៀបចំការប្រកួតកីឡាបាល់ទាត់នោះទេ។
នាយកប្រតិបត្តិរបស់ UEFA បានជួបប្រជុំគ្នាកាលពីថ្ងៃច័ន្ទ ប៉ុន្តែចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ដើម្បីពិភាក្សាអំពីការរីករាលដាលនៃវីរុសថ្មីនេះ ដែលបានជម្រុញឱ្យព្រឹត្តិការណ៍កីឡាជាច្រើន ត្រូវបានពន្យារពេល និងលុបចោលនៅជុំវិញពិភពលោក។
អ្នកនាំពាក្យ UEFA លោក Phil Townsend បាននិយាយថា «យើងកំពុងមានទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ហើយយើងនឹងដោះស្រាយនូវអ្វីដែលពួកគេប្រាប់យើង។ មិនមានការពិភាក្សាច្រើនពីវាទេ ពីព្រោះវាមិនមានអ្វីច្រើនទេដែលយើងអាចធ្វើបាន … វាស្ថិតនៅក្នុងការសម្រេចចិត្តរបស់អ្នកទាំងនោះ ដែលជាអ្នកជំនាញក្នុងស្ថានភាពនេះ»។
ចែករំលែកព័តមាននេះ