ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តមណ្ឌលគិរី៖ ស្ត្រីជាឆ្អឹងខ្នង​សម្រាប់អភិ​វឌ្ឍន៍​ប្រទេស​ជាតិ​​រីក​ចម្រើន​

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ ដើម្បី​ឆ្ពោះទៅ​សម្រេច​បាន​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ​លោកស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរីបាន​ចាត់​ទុក «​ស្ត្រីគឺជា​ឆ្អឹងខ្នង​ដ៏​សំខាន់ ក្នុង​ការ​ចូលរួម​ចំណែក​កសាង និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ ឱ្យ​មានការ​រីក​ចម្រើន»…

ខេត្តមណ្ឌលគិរី៖ ដើម្បី​ឆ្ពោះទៅ​សម្រេច​បាន​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិ
បាល​កម្ពុជា ​លោកស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរីបាន​ចាត់​ទុក «​ស្ត្រីគឺជា​ឆ្អឹងខ្នង​ដ៏​សំខាន់ ក្នុង​ការ​ចូលរួម​ចំណែក​កសាង និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ ឱ្យ​មានការ​រីក​ចម្រើន» ។ ​លោកថ្លែង​បែប​នេះ នៅក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១០៩ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ
(​មាន​សន្តិភាព មានការ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​) នា​ព្រឹក​ថ្ងៃ​ទី​០២​ មីនា ឆ្នាំ​២០២០​។

​លោកស្វាយ សំ​អ៊ា​ង អភិបាលខេត្តបាន​លើក​ឡើង​ពី​ប្រធានបទ «​មាន​សន្តិភាព មានការ​លើកកម្ពស់​សម​ភាព​យេ​ន​ឌ័​រ​» ក្នុង​គោលបំណង​បន្ត​រំលេច​ពី​តម្លៃ​នៃ​សន្តិភាព និង​អរគុណ​សន្តិភាព ដែល​បាន​ប្រែ​ក្លា​ច​ប្រទេស​កម្ពុជា​ ពី​គំនរ​ផេះ​ផង់ បែកបាក់​ជាតិ និង​បែងចែក​ទឹកដី ទៅ​ជា​ទឹកដី​ប្រកបដោយ​សន្តិភាព ស្ថិរ​ភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និង​កំពុង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ព្រមទាំង​មានការ​ចូលរួម​ដោយ​ស្មើភាព និង​ស្មើ​សិទ្ធិ​ជាមួយ​បណ្តា​ប្រទេស​នានា ទាំង​ក្នុង​តំបន់ និង​សកលលោក​។

​លោកបាន​បញ្ជាក់​ថា ការ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ ជា​ពិសេស វប្បធម៌​អហិង្សា​ដែល​រាជរដ្ឋាភិបាល បាន​នឹង​កំពុង​គាំទ្រ​ជំរុញ ឱ្យ​មានការ​ចូលរួម​ពី​គ្រប់​ស្ថាប័ន រួម​ទាំង​បុរស​ទាំង​ស្ត្រី ដើម្បី​វឌ្ឍនភាព​សង្គម​ឆ្ពោះទៅ​លើកកម្ពស់​សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទី​របស់​ស្ត្រី ក៏​ដូច​ជា​សុខុមាលភាព​សង្គម ដោយ​ធ្វើការ​ទប់ស្កាត់ និង​កាត់​បន្ថយ​អំពើ​ហិង្សា ព្រមទាំង​ដោះស្រាយ​ជម្លោះ​នានា​ដោយ​សន្តិវិធី​។ ឯកឧត្តម បន្ថែម​ថា កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ បាន​កំពុង​ឆ្ពោះទៅ​មុខ លើ​កិច្ច​អភិវឌ្ឍន៍​រីក​ចម្រើន​លើ​គ្រប់​វិស័យ ជាក់ស្តែង នៅ​ខេត្តមណ្ឌលគិរី មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ហើយ​សមិទ្ធិ​ផល​ទាំងនេះ ស្តែង​ចេញ​មក​ពី​កត្តា​សន្តិភាព និង​សន្តិសុខ​ផង​ដែរ ។

​លោកអភិបាលខេត្តបាន​ណែនាំ​ដល់​ស្ត្រី ត្រូវ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​បន្ថែម​ទៀត ក្នុង​ការ​ចូលរួម​កិច្ច​ការងារ សង្គម​ជាតិ និង​ធ្វើ​យ៉ាងណា​ឱ្យ​ក្លាយ​ខ្លួន​ជា​អ្នកដឹកនាំ​ដ៏​ល្អ ក្នុង​កិច្ចការ​បម្រើ​ជាតិ និង​ប្រជាពលរដ្ឋ ឱ្យ​មាន​តម្លាភាព និង​ក៏​បាន​អំពាវនាវ​ដល់​យុវជន​ទាំងអស់ ត្រូវ​ចូលរួម​ថែរក្សា​ប្រពៃណី​វប្បធម៌​របស់​ខ្លួន​ឱ្យ​បាន​ល្អ ចៀសវាង​ការ​ហូរ​ចូល​នូវ​វប្បធម៌​បរទេស ប៉ះពាល់​ទៅ​លើ​សីលធម៌​សង្គម​។

លោកស្រី ម៉ា​លី សុខ​នី ប្រធាន​មន្ទីរ​កិច្ចការ​នារី​ខេត្ត បានឱ្យ​ដឹង​ថា ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​គ្រប់​ក្រសួង ស្ថាប័ន និង​ការ​គាំទ្រ​ពី​អង្គការ​ជាតិ អន្តរជាតិ ដៃគូរ​អភិវឌ្ឍន៍ និង​សមិទ្ធផល​ជា​ច្រើន​បាន​កើតឡើង​លើ​គ្រប់​វិស័យ រួម​មាន​៖ ទី​១. ស្ត្រី​ក្មេង​ស្រី និង​ការ​សិក្សាអប់រំ ទី​២. ស្ត្រី និង​សេដ្ឋកិច្ច ទី​៣. ស្ត្រី និង​សុខភាព ទី​៤. កិច្ច​ការពារ​ផ្លូវច្បាប់​ដល់​ស្ត្រី ទី​៥. ស្ត្រី និង​ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត ដោយ​មានការ​គាំទ្រ​ពី​រាជ​រដ្ឋាភិ បាល និង​ថ្នាក់ដឹកនាំ​ខេត្ត ធ្វើ​ឱ្យ​សមាមាត្រ​ស្ត្រី​ជា​ថ្នាក់ដឹកនាំ​នៅ​ខេត្តមណ្ឌលគិរី មាន​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ជា​ស្ត្រី ០៣​រូប អភិបាលរង​ខេត្ត​ជា​ស្ត្រី ១​រូប ប្រធាន​មន្ទីរ​ជា​ស្ត្រី ២​រូប អនុប្រធាន​មន្ទីរ​ជា​ស្ត្រី​ចំនួន ១៩​រូប សមាជិក​ក្រុមប្រឹក្សា​ក្រុង​/​ស្រុក​ជា​ស្ត្រី​ចំនួន ០៩​រូប អភិបាលរង​ក្រុង​/​ស្រុក​ជា​ស្ត្រី​ចំ​នួ​ណ​០៥​រូប មេឃុំ​ជា​ស្ត្រី​ចំនួន ០៣​រូប ជំទប់​ទី​១ ជា​ស្ត្រី​ចំនួន ០២​រូប ជំទប់​ទី​២​ជា​ស្ត្រី​ចំនួន ០២​រូប និង​សមាជិក​ឃុំ​ជា​ស្ត្រី​ចំនួន ១៣​រូប និង​ទី​៦. យេ​ន​ឌ័​រ និង​បម្រែបម្រួល​អាកាសធាតុ​។


នា​ឱកាស​នោះ​លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី និង​លោក​ជំទាវ បាន​ផ្តល់​នូវ​វត្ថុ​អនុស្សាវ
រីយ៍ ជូន​ដល់​ថ្នាក់ដឹកនាំ​ដែល​ជានា​រី ក៏​ដូច​ជា​បងប្អូន​នារី រួម​ទាំង​សិស្សានុសិស្ស​ចំនួន ២០០​នាក់ ក្នុង​ម្នាក់​ៗ ទទួល​បាន​ក្រណាត់​ហូល​,​ផាមួង​ក្នុង​ម្នាក់​១ និង​ថវិកា​ចំនួន៣​ម៉ឺន​រៀល​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ