ផ្តល់​ជំនាញ​ឯកទេស​សង្គ្រោះ​ដល់​មន្ត្រី​ចរា​ចរណ៍​ផ្លូវគោក​ខេត្តបាត់​ដំបង


ខេត្តបាត់ដំបង ៖ ដោយ​មានការ​រៀបចំ​ជំរុញ​ពី​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ច សុ​ខុន ស្នងការ​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ទោ ឡុ​ង ធូ អនុប្រធាន​នាយក​ដ្ឋាន​សណ្តាប់ធ្នាប់​ចរាចរណ៍​ផ្លូវគោក​, លោក​វរសេនីយ៍ឯក សាត គឹ​ម​សាន ស្នងការ​រង​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត និង​លោក ប្រ៊ុ​ស ហា​ញ ប្រធាន​អង្គការ​សេចក្តី​ស្រលាញ់ បាន​អញ្ជើញ​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ជំនាញ​ឯកទេស​សង្គ្រោះ ដល់​មន្ត្រី​ចរាចរណ៍​ផ្លូវគោក នេះ​ជា​សកម្មភាព​ហ្វឹកហាត់​ពី ឯកទេស​ជំនាញ​ជួយ​សង្គ្រោះ ។

លោក​គង់ សុវណ្ណ ប្រធាន​ស្ថាបនិក​អង្គការ​ទ្រទ្រង់​សុវត្ថិភាព​កម្ពុជា បាន​ថ្លែង​ថា អង្គការ​ខេ​ម​សេ​ហ្វ (CAMSAFE) ក្នុង​គោលបំណង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជួយ​កាត់​បន្ថយ​ចំនួន​គ្រោះថ្នាក់ និង​អ្នក​រងគ្រោះថ្នាក់​ចរាចរណ៍​កំពុង​សហការ​សម្របសម្រួល​ជាមួយ​អង្គការ​សេចក្តី​ស្រឡាញ់ តាម​រយៈ​សកម្មភាព (Love in Action) ដើម្បី​រៀបចំ​បណ្តុះបណ្តាល​រំលឹក​ឡើង​វិញ ស្តី​ពី​ជំនាញ​ឯកទេស​សង្គ្រោះ​ជូន​មន្ត្រី​នគ​បាល​ចំនួន​១០​រូប ដែល​ធ្លាប់​បាន​ឆ្លងកាត់​ម្តង​រួច​មក​ហើ យ​កាលពី​ថ្ងៃ​ទី​០៥ ដល់​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០១៨ កន្លង​មក​។

លោក​បន្ត​ថា ហើយ​ការ​បណ្តុះបណ្តាល​ថ្មី​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​សាកលវិទ្យាល័យ​សម្រាប់​ប្រជាជាតិ​សាខា​បាត់ដំបង (YWAM) និង​ជំហាន​២ មន្ត្រី​នគរ​បាល​ទាំង​១០​រូប នឹង​ត្រូវ​ចុះ​ទៅ​បង្រៀន​ផ្ទាល់​ដល់​ប៉ូលិស​អធិការដ្ឋាន​គ្រប់​ស្រុក ដែល​មាន​សិក្ខាកាម​មក​ពី​គ្រប់​ស្រុក​សរុប​ចំនួន​៣៩​នាក់ ទទួល​កា​បណ្តុះបណ្តាល ចាប់ពី​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០២០ ក្នុង​ខេត្តបាត់ដំបង ដោយ​ប្រើប្រាស់​ឧបករណ៍ និង​សម្ភារៈ​ជំនាញ​ក្នុង​ការ​ជួយ​យក​ជន​រង​គ្រោះ​ចេញពី​យានយន្ត​ផង​ដែរ ដោយ​មានការ​សម្របសម្រួល និង​បច្ចេកទេស​ពី​គ្រូ​ជនជាតិ​អា​មេ​រិ​ក ។

ក្នុង​នោះ​លោក​វិ​ជ្ជៈ​បណ្ឌិត (​សុំ​មិន​បញ្ចេញ​ឈ្មោះ​) តំណាង​មន្ទីរពេទ្យ​កងកម្លាំងប្រដាប់អាវុធ​បាន​បញ្ជាក់​ថា សុខមាលភាព គឺជា​ការ​ចាំបាច់​របស់​មហាជន​ទូទៅ ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​តាំងពី​សម័យ​មាន​សង្គ្រាម រហូត​មក​ដល់​ស្រុក​យើង​មាន​សុខ​សន្តិ​ភា​ពិតប្រាកដ​ប្រមាណ​ជាង​២០​ឆ្នាំ​កន្លង​មកនេះ ។

កន្លង​ទៅ​អង្គការ​ជាតិ និង​អន្តរជាតិ បាន​ផ្តោត​យកចិត្តទុកដាក់​ទៅ​លើ​តែ​កងទ័ព​ដែល​ជា​កម្លាំង​ស្រួច​តាំងពី​សម័យ​មាន​សង្គ្រាម​រួច​មក លុះ​មក​ដល់​ឥឡូវ ដោយ​មានការ​នែ​នាំ​គិតគូរ​សុខភាព​ជា​រួម​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​ង​កង​យោធពលខេមរភូមិន្ទ មេ​បញ្ជា​ការ​កងទ័ពជើងគោក បាន​ទទួល​ឲ្យ​មានការ​អនុញ្ញាត្តិ​ឲ្យ​សប្បុរសជន អង្គការ​អន្តរជាតិ​ដែល​តែង​តែ​ជួយ​ជា​គ្រឿង​បរិក្ខា​ពេទ្យ​ដល់​មន្ទីរពេទ្យ​យោធភូមិ​ភាគ​ទី​៥ (​ព​២) ត្រូវ​បែងចែក​ជំរុញ​ជួយ​ដល់​អង្គភាព​ស្នងការ​នគរបាល​ខេត្តបាត់ដំបង និង​មាន​សប្បុរសជន​ក្នុងស្រុក គ្លី​នី​ក​ឯកជន បាន​ជួយ​ឧបត្ថម្ភ​កន្លង​មក​ខ្លះ​ហើយ​ដែរ ដែល​សព្វ​ថ្ងៃនេះ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង កំពុង​ជំរុញ​ការ​កសាង​អគារ​សុខាភិបាល ដើម្បី​ទទួល​ពិនិត្យ​សុខភាព​ក្នុង​អង្គភាព​ដោយ​ខ្លួនឯង​នៅ​ក្នុង​បរិវេណ​ស្នងការ​តែ​ម្តង​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ