ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានទ្រព្យ​មាន​អាហារ​បរិបូណ៌​គួរ​ចែក​រំលែ​ក​​ឱ្យ​អ្នក​ដទៃ​ខ្លះ​ផង

4 ឆ្នាំ មុន

ជន​ជា​សប្បុរស​លោក​មិន​ដែល​លាក់​ទ្រព្យ លាក់​អាហារ​ឆ្ងាញ់​ទុក​បរិភោគ​តែ​ម្នាក់ឯង​ទេ គឺ​លោក​តែង​ចែករំលែក​ឱ្យ​មនុស្ស​ដទៃ​បាន​ប្រើប្រាស់ បាន​បរិភោគ​ផង ព្រោះ​អ្នក​ណា​ក៏​ត្រូវការ​សេចក្តីសុខ ។ ប៉ុន្តែ​មិន​ដូច្នោះ​ទេ​មនុស្ស​ពួក​ខ្លះ​ខំ​កើប​ប្រាក់​ប្រមូល​ចំណីអាហារ​លាក់​ទុក​សម្រាប់​តែ​ខ្លួនឯង ឬ​ក្រុម​គ្រួសារ​របស់​ខ្លួន គឺ​មិន​បាន​គិតគូរ​ដល់​អ្នក​ដទៃ​ឡើយ ។…

ជន​ជា​សប្បុរស​លោក​មិន​ដែល​លាក់​ទ្រព្យ លាក់​អាហារ​ឆ្ងាញ់​ទុក​បរិភោគ​តែ​ម្នាក់ឯង​ទេ គឺ​លោក​តែង​ចែករំលែក​ឱ្យ​មនុស្ស​ដទៃ​បាន​ប្រើប្រាស់ បាន​បរិភោគ​ផង ព្រោះ​អ្នក​ណា​ក៏​ត្រូវការ​សេចក្តីសុខ ។

ប៉ុន្តែ​មិន​ដូច្នោះ​ទេ​មនុស្ស​ពួក​ខ្លះ​ខំ​កើប​ប្រាក់​ប្រមូល​ចំណីអាហារ​លាក់​ទុក​សម្រាប់​តែ​ខ្លួនឯង ឬ​ក្រុម​គ្រួសារ​របស់​ខ្លួន គឺ​មិន​បាន​គិតគូរ​ដល់​អ្នក​ដទៃ​ឡើយ ។ ឯ​អ្នកបួស​ខ្លះ​មាន​ល្បិច​លាក់​អាហារ​ទុក​មិន​ចែករំលែក​ឲ្យ​កូនសិស្ស​នៅ​ក្នុង​វត្ត​អារាម​ទទួលទាន​ទេ ពេល​ខ្លះ​អាហារ​នោះ​ក៏​ហួស​ថ្ងៃ​កំណត់​ដែល​អាច​ទទួលទាន​បាន ឬ​ផ្អូម​ស្អុយ​ទើប​យក​ចេញ​មក​ប្រគល់​ឲ្យ​កូនសិស្ស​បរិភោគ ។

ទ​ង្វើ​បែប​នេះ​គឺជា​អំពើ​ដ៏​ថោកទាប​ដែល​មនុស្ស​មិន​គួរ​ធ្វើ​តទៅ​ទៀត​ឡើយ ។ បើ​ថ្ងៃនេះ​យើង​មានទ្រព្យ មាន​ចំណីអាហារ​ទទួលទាន​បរិបូណ៌​ហើយ យើង​គួរ​ចែករំលែក​ឲ្យ​មនុស្ស​ដទៃ​បាន​ប្រើប្រាស់ បាន​បរិភោគ​ដូច​យើង​ផង ពួក​គេ​នឹង​សប្បាយ​រីករាយ​ជាមួយនឹង​យើង ។

ថ្ងៃក្រោយ​នៅ​ពេល​ពួក​គេ​មានទ្រព្យ មាន​ចំណី​ឆ្ងាញ់ ពួក​គេ​នឹកឃើញ​អំពើ​ល្អ​របស់​យើង ពេល​នោះ​ពួក​គេ​ក៏​នឹង​ចែកទ្រព្យ​ចែក​ចំណី​ឆ្ងាញ់​ជាមួយ​យើង​ដែរ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ