ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មន្ត្រី​អាវុធហត្ថ​ខណ្ឌម្នាក់​ជួបគ្រោះថ្នាក់​ត្រង់ផ្លូវបំបែកជា​៤​

10 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ មន្ត្រី​អាវុធហត្ថ​ខណ្ឌចំការមន​ម្នាក់​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​បំបែក​ជា​បួន​ក្នុង​ល្បឿន​លឿន​ត្រូវ​រថយន្ត​កាម​រី​ឆ្លាម​ធ្វើ​ដំណើរ​ឆ្លងកាត់​ទទឹង​ផ្លូវ​ក្នុង​ល្បឿន​លឿន​ដូច​គ្នា​នោះ​បុក​ចំពាក់​កណ្ដាល​ម៉ូតូ​ពេញទំហឹង បណ្តាល​អោយម៉ូតូ​​ប៉ើង​ខ្ទាត​ជាង​១០​ម៉ែត្រ រីឯអ្នកបើកបរម៉ូតូ​រង​របួស​ធ្ងន់​បាក់ជើង​ស្តាំ​ម្ខាង ។ ហេតុការណ៍​ខាងលើ​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​តាម​បណ្ដោយ​ផ្លូវ​៤៣២…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​អាវុធហត្ថ​ខណ្ឌចំការមន​ម្នាក់​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​បំបែក​ជា​បួន​ក្នុង​ល្បឿន​លឿន​ត្រូវ​រថយន្ត​កាម​រី​ឆ្លាម​ធ្វើ​ដំណើរ​ឆ្លងកាត់​ទទឹង​ផ្លូវ​ក្នុង​ល្បឿន​លឿន​ដូច​គ្នា​នោះ​បុក​ចំពាក់​កណ្ដាល​ម៉ូតូ​ពេញទំហឹង បណ្តាល​អោយម៉ូតូ​​ប៉ើង​ខ្ទាត​ជាង​១០​ម៉ែត្រ រីឯអ្នកបើកបរម៉ូតូ​រង​របួស​ធ្ងន់​បាក់ជើង​ស្តាំ​ម្ខាង ។

ហេតុការណ៍​ខាងលើ​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​តាម​បណ្ដោយ​ផ្លូវ​៤៣២ កែង​នឹង​ផ្លូវ​១៦៣ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ស្ករ ពាក់​ស្លាក​លេខ ក្រចេះ ២A-០៤៧២ បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ស៊ុន គឹ​ម​ហ៊ាន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត រួម​ដំណើរ​ដោយ​ស្ត្រី​៣​នាក់ មិន​ស្គាល់​អត្តសញ្ញាណ​។ ចំ​ណែ​ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក execitor ពណ៌​ត្រេ​អុី​ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 02.1-6789 បើកបរ​ដោយ​បុរស​ជា​មន្ត្រី​អាវុធហត្ថ​ខណ្ឌចំការមន​ម្នាក់ ឈ្មោះ ពុទ្ធ​ស្រី ថៅ​វី​រៈ រង​របួស​បាក់ជើង​ស្តាំ ចំណែក​ម៉ូតូ​ខូចខាត​ស្ទើរ​ទាំងស្រុង​។

យោង​តាម​ប្រភព​ព​ត៌​មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ខាងលើ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​១៦៣ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​កន្លែង​កើតហេតុ ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន ក៏​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​ឆ្លាម ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៤៣២​ឆ្លងកាត់​ទទឹង​ផ្លូវ​គ្នា ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ដូច​គ្នា​បុក​ចំពាក់​កណ្តាល​ម៉ូតូ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ ចំណែក​ម៉ូតូ​ប៉ើង​ខ្ទាត​ជាង​១០​ម៉ែត្រ​ខូចខាត​ស្ទើរ​ទាំងស្រុង រីឯ​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់​បាក់ជើង​ស្តាំ​ម្ខាង​។

ភ្លាម​ៗ​បន្ទាប់​ពី​កើតហេតុ រថយន្ត​បង្ក​បាន​ព្យាយាម​បើក​គេច​ទៅ​ដល់​ផ្លូវ​៤៧៨ កែង​នឹង​ផ្លូវ​១៦៣ ក៏​មាន​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ដេញ​តាម​ឃាត់​រថយន្ដ​ជាប់ និង​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ចុះ​មក​ជួយ​ឃាត់​រថយន្ត​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​ភ្លាម​ៗ នៅ​សល់​តែ​រថយន្ត​និង​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ប្រគល់​ទៅ​អោយ​ខាង​ជំនាញ​ចរាចរណ៍​ក្រុង​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)