សូម​បងប្អូន​ប្រយ័ត្ន​ជាង​នេះ​! មើលចុះ​តែ​មួយប៉ប្រិចភ្នែក​សោះ ឆេះ​អស់​គ្មាន​សល់


ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ផ្ទះ​បុរាណ​បែប​ជនជាតិ​ដើម​ភាគតិច​ព្នង​មួយ​ខ្នង​ត្រូវ​ព្រះ​អគ្គី​លេប​ត្របាក់​អស់​គ្មាន​សល់ កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ​នេះ បណ្តាល​ឲ្យ​សម្ភារៈ និង​លុយកាក់​ត្រូវ​ខូចខាត​ទាំងស្រុង ហេតុការណ៍​នេះ​កើតឡើង​នា​វេលា​ម៉ោង​០៤​និង​២០​នាទី​ល្ងាច​ត្រង់​ចំណុច​មុខ​អង់​តែ​ន​ខ្សែកាប ស្ថិត​នៅ​ភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ។

អធិការ​នគរបាល​ក្រុង​សែន​មនោ​រម្យ​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ​មួយ​ខ្នង​សង់​អំពី​ឈើ​ប្រក់​ស្បូវ មាន​ទ​ហំ​៨​ម៉ែត្រ គុណ​៩​ម៉ែត្រ (​ផ្ទះ​បុរាណ​ប្រពៃណី​ជនជាតិ​ព្នង​) ។ ករណី​នេះ បណ្តាល​ឲ្យ​សម្ភារ​:​ខូចខាត​ទាំងស្រុង និង​ជង្រុក​ស្រូវ​មួយ​មាន​ប្រហែល​៣០​ទៅ​៤០​ប៉ាវ ប្រាក់​ចំនួន​១ ២០០ ០០០​រៀល ។

ប្រភព​បន្ត​ថា ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​ឈ្មោះ និល រិ​ទ្ធ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ព្នង និង​ប្រពន្ធ​ឈ្មោះ​ចក់ ឈិ​ន អាយុ​២៤​ឆ្នាំ ជនជាតិ​ព្នង មាន​ទីលំនៅ​ភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។ បន្ទាប់​ពី​ទទួល​ដំណឹង​ភ្លាម​ៗ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលរ​មនា កម្លាំង​ជំនាញ​អធិការ​រ​ដ្ឋា​ន​ក្រុង និង​កម្លាំង​ជំនាញ​ការិយាល័យ​អគ្គី​ភ័យ​ស្នងការដ្ឋាន​ខេត្ត ដឹកនាំ​ដោយ​លោក ឧ​.​ត្រី អ៊ូច វុ​ធ ស្នងការ​រង​ទទួល​ផែន​អគ្គី​ភ័យ​បាន​ជួយ​អន្តរាគមន៍​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿង​អស់​ទឹក​ចំនួន​២​ឡាន ទើប​រលត់​អស់ទាំង​ស្រុង ។

បើ​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច មូលហេតុ​ដែល​ធ្វើ​ឲ្យ​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​ខាងលើ​មក​ពី​កូន​តូច​ៗ​ពីរ​នាក់​បងប្អូន​របស់​គ្រួសារ​រង​គ្រោះ​លេង​ភ្លើងចង្ក្រាន​ដាំបាយ​ក្នុងផ្ទះ​ក៏​ឆេះ​រាលដាល​ពន្លត់​មិន​ទាន់ ៕

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ