ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួសជុល​ព្រះ​វិហារ​ដែល​មាន​ពាក់ព័ន្ធ​ប្រវត្តិសាស្ត្រ​ចាស់​ទ្រុឌទ្រោម​ឡើង​វិញ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ទម្លាក់​ថវិកា​ចុះ​ជួយ​ជួសជុល​ព្រះ​វិហារ​វត្ត​ខ្សាច់​ពោ​យ ស្ថិត​ភូមិ​ខ្សាច់​ពោ​យ សង្កាត់​វត្ត​គរ ក្រុង​-​ខេត្តបាត់ដំបង​ជា​ព្រះ​វិហារ ដែល​បាន​បន្សល់​ទុក​មក​មាន​អាយុកាល​១៣០​ឆ្នាំ ស្ថិត​នៅ​តាម​ដងផ្លូវ​លេខ​១៥៥ ពី​ក្រុង​បាត់ដំបង​ឆ្ពោះទៅ​ប្រាសាទ​បាណ​ន់…

ខេត្តបាត់ដំបង ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ទម្លាក់​ថវិកា​ចុះ​ជួយ​ជួសជុល​ព្រះ​វិហារ​វត្ត​ខ្សាច់​ពោ​យ ស្ថិត​ភូមិ​ខ្សាច់​ពោ​យ សង្កាត់​វត្ត​គរ ក្រុង​-​ខេត្តបាត់ដំបង​ជា​ព្រះ​វិហារ ដែល​បាន​បន្សល់​ទុក​មក​មាន​អាយុកាល​១៣០​ឆ្នាំ ស្ថិត​នៅ​តាម​ដងផ្លូវ​លេខ​១៥៥ ពី​ក្រុង​បាត់ដំបង​ឆ្ពោះទៅ​ប្រាសាទ​បាណ​ន់ ប្រប​តាម​មាត់​ស្ទឹង​សង្កែ​ប៉ែក​ខាងលើ ដែល​ជា​បេ​តក​ភ័​ណ្ឌ​ចំណាស់​មួយ ដែល​គេ​មិនសូវ​ចាប់អារម្មណ៍ ។

លោក​គឹ​ម សោភ័ណ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តបាត់ដំបង​បាន​បញ្ជាក់​ប្រាប់​ពុទ្ធបរិស័ទ​នៅ​ពេញ​ព្រឹក​ថ្ងៃ​ទី​២៩ ខែកុម្ភៈ​នេះ នៅ​ក្នុង​វត្ត​ខ្សាច់​ពោ​យ​ថា ជា​រៀង​រាល់​ឆ្នាំ​ថវិកា​របស់​ក្រសួង​ដែល​មាន​លោក​ជំទាវ ភឿ​ក ស​កុ​ណា ជា​រដ្ឋមន្ត្រី បាន​ទម្លាក់​ជួយ​ជួសជុល​វត្ត​អារាម​ប្រវត្តិសាស្ត្រ ដែល​ទ្រុឌទ្រោម​បន្ទាប់​ពី​បាន​ជួសជុល​ឡើង​វិញ​នូវ​ប្រាសាទ​បា​សែត និង​ប្រាសាទឯកភ្នំ​ពី​ការ​បែកបាក់​បន្សល់​ពី​សង្គ្រាម​កំពុង​បន្ត​រួច​មក​ពេល​នេះ​ដល់​ពេល​ពិនិត្យ​មើល​ព្រះ​វិហារ​ដែល​មាន​ពាក់ព័ន្ធ​ប្រវត្តិសាស្ត្រ​ចាស់​ទ្រុឌទ្រោម​ពីព្រោះ​ខេត្តបាត់ដំបង​បាន​បន្សល់​ប្រវត្តិសាស្ត្រ​យ៉ាងច្រើន ដែល​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​កំពុង​ស្វែង​យល់​មិន​ចេះ​អស់ តាម​បែប​ធម្មជាតិ​ឡើយ​នៅ​តំបន់​នេះ ហើយ​ជា​ការ​ជួយ​លើក​ស្ទួយ​ផ្នែក​ជីវភាព​ប្រជាពលរដ្ឋ ជំរុញ អូស​ទាញ​លើ​វិស័យ​ទេសចរណ៍ និង​រួម​គ្នា​ថែរ​រក្សា​ជំនឿ​រូបិយ និង​អរូបី​យ​ដែល​កំពុង​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​កុំ​ឲ្យ​សាបរលាប​បាត់បង់​ទៅ​វិញ ។

ក្នុង​នោះ​គណកម្មការ និង​ពុទ្ធបរិស័ទ​ចំណុះ​វត្ត​ខ្សាច់​ពោ​យ​មាន​សេចក្តី​ត្រេកអរ​ជា​ខ្លាំង ហើយ​បាន​លើក​ជា​សំនួរ​អំពី​តួនាទី​ប្រជាពលរដ្ឋ​នៅ​ទី​នេះ តើ​ត្រូវ​ជួយ​ជា​អ្វីខ្លះ​ក្នុង​ការ​ជួសជុល​ព្រះ​វិហារ​នេះ ?

លោក​គឹ​ម សោភ័ណ​បាន​ឆ្លើយ​ថា ថវិកា​ត្រូវ​ចំណាយ​ក្នុង​ការ​ជួសជុល​ព្រះ​វិហារ​នេះ គឺជា​ថវិការដ្ឋ​ដែល​ត្រូវ​ចំណាយ​ទាំងស្រុង បើ​ពុទ្ធបរិស័ទ ឬ​សប្បុរសជន​ចង់​រួមចំណែក​ជួយ​នោះ គឺ​គណកម្មការ​វត្ត​ជា​អ្នក​ទទួល​ដោយ​គ្មាន​បដិភាគ គឺ​ចូល​តាម​សទ្ធា​ជ្រះថ្លា ដែល​គណកម្មការ​ត្រូវការ​បែងចែក​ទៅ​លើ​ចំណុច​ខ្វះខាត​ផ្សេង​ៗ​ដ៏​ទៃ​ៗ​ទៀត​ដែល​កំពុង​មាន​ដូច្នោះ​ការ​រួមចំណែក គឺជា​ផល​បុណ្យ​តាម​កម្លាំង​សទ្ធា​ជ្រះថ្លា​នៃ​បងប្អូន​មាន​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ