ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​ប្តី​ទាំង​ប្រពន្ធ​ធ្វើ​ជា​កម្មករ​សំណង់​យូរ​ទៅ​ស្រាប់តែ​មានគំនិត​លួច​ខ្សែភ្លើង

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នគរបាល​ស្រុក​ល្វាឯម កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​ឃាត់ខ្លួន​ប្តី​ប្រពន្ធ​២​នាក់​ពី​បទ​លួច​កម្ទេច​ខ្សែភ្លើង​ខ្លី​ៗ​នៅ​ចំណុច​ក្នុង​បូ​រី​ទួល​សង្កែ ភូមិ​អរិយ​ក្សត្រ…

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នគរបាល​ស្រុក​ល្វាឯម កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​ឃាត់ខ្លួន​ប្តី​ប្រពន្ធ​២​នាក់​ពី​បទ​លួច​កម្ទេច​ខ្សែភ្លើង​ខ្លី​ៗ​នៅ​ចំណុច​ក្នុង​បូ​រី​ទួល​សង្កែ ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ ហេង ឌី​ម៉​ង់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​វិស្វករ មាន​ទីលំនៅ​ភូមិ​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ឈ្មោះ ហែល ដា​រា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ និង​ឈ្មោះ​រ័​ត្ន គ​ន្ធី ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។ ចំពោះ​វត្ថុ​តាង​ចាប់​យក ៖ ម៉ូតូ​ម៉ាក Zoomer ចំនួន​១​គ្រឿង ជា​របស់​ជន​រង​គ្រោះ និង ខ្សែភ្លើង​ខ្លី​ៗ១​ថង់​ក្រណាត់ ។

បើ​តាម​សមត្ថកិច្ច​បាន​អះអាង​ថា ឈ្មោះ ស វាសនា និង​ឈ្មោះ ចក់ កុសល ជា​សន្តិសុខ​យាម​បុរី​ទួល​សង្កែ​បាន​ឃាត់​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ ជិះ​ម៉ូតូ​ចេញពី​ក្នុង​បុរី​ហើយ​ឃើញ​មាន​ខ្សែភ្លើង​ខ្លី​ៗ​ច្រក​ក្នុង​ថង់​ក្រណាត់​ដែល​ជា​របស់​ក្រុមហ៊ុន​ក៏​ឃាត់ខ្លួន​យក​មក​ប្រគល់​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​អរិយ​ក្សត្រ ។

តាម​ការ​សាកសួរ​ជនសង្ស័យ​បាន​សារភាព​ថា គេ​បាន​យក​ខ្សែភ្លើង​នេះ​ពី​កន្លែង​បន្ទប់ទឹក​ដែល​ដាក់​ក្នុង​កេស​ក្បែរ​ជញ្ជាំង ហើយ​ច្រកចូល​ក្នុង​ថង់​ក្រណាត់​ដាក់​លើ​ម៉ូតូ​ជិះ​ចេញ​ក៏​ត្រូវ​សន្តិសុខ​យាម​ពិនិត្យ​ឃើញ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ