ពិធី​ស្រោចស្រព​ព្រះ​សុគន្ធវារី​សម្តេច​សង្ឃ​នាយករង3​ព្រះ​អង្គ​


រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​សុក្រ​ទី​២៨ ខែកុម្ភៈ នៅ​វត្ត​មុនី​សុវណ្ណ ហៅ​វត្ត​ចំពុះក្អែក សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន អមដោយ​មន្ត្រី​ថ្នាក់ដឹកនាំ​នានា បាន​អញ្ជើញ​ស្រោចស្រព​ព្រះ​សុគន្ធវារី​ប្រគេន​សម្តេចព្រះ​នាយករងចំនួន​៣​ព្រះ​អង្គ ដែល​ព្រះមហាក្សត្រ​ទើប​ត្រាស់បង្គាប់​ដំឡើង​និង​តែងតាំង ។

សម្តេច​ព្រះសង្ឃ​នាយករង​ទាំង​៣​ព្រះ​អង្គ ដែល​ប្រារព្ធ​ធ្វើ​ពិធី​ស្រោចស្រព​ព្រះ​សុគន្ធវារី​ប្រគេន​នេះ​មាន ៖
១-​សម្តេចព្រះ​ពោធិវ័ង្ស អំ លី​ម​ហេង សម្តេចព្រះសង្ឃ​នាយករង​ទី​១
២-​សម្តេចព្រះ​វនរ័ត ណ​យ ច្រឹ​ក សម្តេច​ព្រះសង្ឃ​នាយករង​ទី​២ និង
៣-​សម្តេចព្រះ​ឧត្តម​វង្សា មួ​ង រ៉ា សម្តេច​ព្រះសង្ឃ​នាយករង​ទី​៣ ។

នៅ​ក្នុង​ពិធី​នោះ មានការ​យាង​និង​និមន្ត​ជា​អ​ធិបតី​ភាព​ពី​សំណាក់​សម្ដេចព្រះ​អគ្គ​មហា​សង្ឃរាជា​​ធិ​បតី ទេព វង្ស សម្ដេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេចព្រះ​អភិ​សិរី​សុគ​ន្ធា មហា​សង្ឃ​រាជា​ធិបតី បួរ គ្រី សម្ដេចព្រះ​មហាសង្ឃរាជ​គណៈធម្មយុត្តិកនិកាយ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា សម្ដេចព្រះ​មហា​សុមេ​ធាធិបតី ន​ន្ទ ង៉ែត សម្ដេចព្រះ​សង្ឃនាយក​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​មានការ​យាង​និង​អញ្ជើញ​ចូលរួម ពី​ឥស្សរជន​ជាន់ខ្ពស់​នៃ​ស្ថាប័ន​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ ប្រជា​ពលរដ្ឋ ក្រុម​កាយឫទ្ធិ ក្រុម​កាកបាទក្រហមកម្ពុជា សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ​យ៉ាងច្រើន​កុះករ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្តែង​នូវ​ក្តីសប្បាយ​រីករាយ​ក្រៃ​លែង ដែល​បាន​អញ្ជើញ​មក​ចូលរួម​ក្នុង​ពិធី​ស្រោចស្រព​ព្រះ​សុគន្ធវារី​ប្រគេន​សម្តេចព្រះ​នាយករង​៣​ព្រះ​អង្គនា​ពេល​នេះ​។សម្តេច​តេ​ជោ ក៏​បាន​បង្ហាញ​ពី​មោទនភាព​ចំពោះ​សមិទ្ធផល​ផ្នែក​ព្រះពុទ្ធ​សាសនា ដែល​មានការ​រីក​ចម្រើន​រហូត​មក​ដល់​ពេល​នេះ ។
សម្តេច​តេ​ជោ បាន​អរ​ព្រះ​គុណ​ចំពោះ​ព្រះសង្ឃ​ទាំង​២​គណៈ ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​និង​លើក​ស្ទួយ​វិស័យ​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ ។

សម្តេច​តេ​ជោ​ថ្លែង​ថា ប្រទេស​កម្ពុជា​យើង​មិន​ដែល​កើន​មាន​ជម្លោះសាសនា​ឡើយ ខុស​ពី​ប្រទេស​មួយ​ចំនួន​ដែល​តែងតែ​កើត​មាន​ជម្លោះសាសនា ។ សន្តិភាព ពិតជា​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន ប្រទេស​មាន​សន្តិភាព​ទើប​ធ្វើ​ឲ្យ​ព្រះពុទ្ធ​សាសនា​រីក​ចម្រើន​មក​ដល់​ពេល​នេះ ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​ផ្តល់​នូវ​ការ​កត់សម្គាល់​មួយ​ចំនួន​នៃ​រួមចំណែក​ក្នុង​វិស័យ​ពុទ្ធចក្រ ៖

១-​តាម​រយៈ​ក្រប​ខណ្ឌ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បាន​ធានា​នូវ​សុខ​សន្តិភាព ទាំង​ផ្នែក​អាណាចក្រ​និង​ពុទ្ធចក្រ ដែល​ធ្វើ​ឱ្យ​វិស័យ​ទាំង​ពីរ​រីក​ចម្រើន​ទន្ទឹម​គ្នា ។
២-​ប្រជា​ពល​កម្ពុជា​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​ជ្រើសរើស​ជំនឿ​សាសនា​របស់​ខ្លួនទៅ​តាម​ការ​ជឿជាក់​ទៅ​លើ​សាសនា​នោះ ដោយ​គ្មាន​ការ​បង្ខិតបង្ខំ ។
៣-​ដោយសារ​តែ​ជីវភាព​របស់​ប្រជាពលរដ្ឋ​មាន​ភាពល្អ​ប្រសើរ ទើប​ធ្វើ​ឱ្យ​ពួក​គាត់​មានឱកាសក្នុង​ការ​ធ្វើបុណ្យ​ទាន​គ្រប់​ទីកន្លែង និង​ធ្វើ​ឱ្យ​ព្រះពុទ្ធសាសនា​កាន់តែ​រីក​ចម្រើន​ទៅ​មុខ ។
៤-​នៅ​ពេល​ដែល​វិស័យ​អាណាចក្រ​មានការ​រីក​ចម្រើន​ហើយ​នោះ វិស័យ​ពុទ្ធចក្រ​ក៏​មានការ​រីក​ចម្រើន​ទៅ​តាម​ហ្នឹង​ដែរ ។

នៅ​ក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រគេន​និង​ជូនអំណោយ​ជា​ថវិកា​មួយ​ចំនួន​ដល់​ព្រះសង្ឃ និង​យាយជី​តាជី ដែល​បាន​និមន្ត​និង​ចូលរួម​ក្នុង​ពិធី​នេះ និង​បាន​ប្រគេន​ពរ និង​ជូនពរ​ដល់​ព្រះសង្ឃ យាយជី​តាជី និង​ប្រជាពលរដ្ឋ​ទាំងអស់​សូម​ជួប​តែ​សេចក្តីសុខ​សេចក្តីចម្រើន ។មុន​នឹង​បញ្ចប់ ក៏​មាន​ពិធី​ដង្ហែ​សម្តេច​ព្រះសង្ឃ នាយករង​ទាំង​៣​ព្រះ​អង្គ​ចំនួន​៣​ជុំ​ធ្វើ​ដំណើរ​មកកាន់​បុស្បុក ដើម្បី​ទទួល​ការ​ស្រោចស្រព​ព្រះ​សុ​គ​ន្ធា​វា​រី ទៅ​តាម​បវេណី ៕​

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ