លក្ខណសម្បត្តិ​១០​យ៉ាង​ដើម្បី​ក្លាយជា​អ្នកដឹកនាំ​ល្អ


ព្រះពុទ្ធ​ទ្រង់​សម្ដែង​ថា ដើម្បី​ក្លាយ​ខ្លួន​ជា​មេដឹកនាំ​ល្អ និង​មាន​សមត្ថភាព​ខ្ពស់ បុគ្គល​ត្រូវ​បំពេញ​នូវ​លក្ខណសម្បត្តិ​១០​យ៉ាង​ឱ្យ​បាន​ប្រាកដ ។

១- ជា​មនុស្ស​យល់​ពី​កិច្ចការ​នានា មាន​បទ​ពិសោធ​ក្នុង​ការងារ​យូរ ។

២- ជា​មនុស្ស​មានការ​ទទួលខុសត្រូវ​ខ្ពស់ មានការ​គោរព​ច្បាប់​ធំ ។

៣- មានចំណេះ​វិជ្ជា​ខ្ពស់ ស្គាល់​បញ្ហា ស្គាល់​សេចក្តី​ត្រូវការ​របស់​សង្គម ។

៤- ជា​អ្នកដឹង​ពី​គោល​ច្បាប់ ទាំង​ច្បាប់​ជាតិ និង​អន្តរជាតិ ។

៥- ជា​អ្នក​វៃឆ្លាត​ពូកែ​ក្នុង​ការ​រម្ងាប់​អធិករណ៍ ជម្លោះ​ទាស់ទែង​គ្នា​ក្នុង​សង្គម ។

៦- ជា​អ្នក​ស្រឡាញ់​ការ​ចេះ​ដឹង ស្រឡាញ់​ការ​ពិត ចេះ​ស្តាប់ ចេះ​និយាយ ចេះ​ពិភាក្សា ។

៧- ជា​អ្នក​ដែល​មិន​លោភលន់ មិន​ចង់បាន​ឲ្យ​ហួស​ឋានៈ​ខ្លួន ។

៨- ជា​អ្នក​ដែល​មាន​សុខភាព​បរិបូណ៌ និង​មិន​ងាយ​ខឹង​ក្រោធ ។

៩- មាន​កិរិយាមារយាទ​គួរ​ឲ្យ​ជ្រះថ្លា មាន​សុជីវធម៌ សីលធម៌​មិន​ឆ្គង ។

១០- ជា​អ្នកមាន​បញ្ញា​ច្រើន មិន​ញាប់​ញ័រ​ក្នុង​លាភ យស​ឡើយ ។

នេះ​ជា​លក្ខណសម្បត្តិ​នៃ​អ្នកដឹកនាំ​ល្អ ។

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ