ធ្វើការ Freelance មានលក្ខណៈជាច្រើនប្រភេទដូចជាអ្នកសរសេរអត្ថបទ អ្នកច្នៃម៉ូដ ឬវិស្វករជាដើម ។ ពេលដែលអ្នកធ្វើការបែបនេះ អ្នកប្រៀបបានជាអាជីវករដែលអ្នកដឹកនាំអាជីវកម្មតែម្នាក់ឯងដែរ ។ ក្រៅពីការទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជាឯករាជ្យភាព និងភាពបត់បែនហើយ ការងារទាំងនេះក៏អាចនឹងផ្តល់ភាពមិននឹងនរផ្នែកហិរញ្ញវត្ថុទៀតផង ។ ដោយហេតុដូចនេះ មុនពេលធ្វើការសម្រេចចិត្តថាអ្នកចង់ធ្វើការ Freelance ចូរសួរខ្លួនឯងជាមុនសិននូវសំណួរខាងក្រោមនេះ៖
១. តើអ្នកមានកន្លែងធ្វើការច្បាស់លាស់ទេ?
ការងារ Freelance អនុញ្ញាតឲ្យអ្នកធ្វើការបានពីគ្រប់ទីកន្លែងរួមទាំងពីផ្ទះរបស់អ្នកផងដែរ ។ ប៉ុន្តែសម្រាប់មនុស្សភាគច្រើន ការធ្វើការក្នុងផ្ទះរបស់ខ្លួនមិនមែនជាជម្រើសល្អទេព្រោះតែមានកត្តាច្រើនដែលអាចរំខានអារម្មណ៍ធ្វើការ ។ ដោយហេតុដូចនេះ អ្នកត្រូវជ្រើសរើសកន្លែងធ្វើការរបស់អ្នកឲ្យបានច្បាស់លាស់ខណៈដែលអ្នកមិនមានការិយាល័យជាក់ស្តែងមួយ ។ កត្តាដែលអ្នកគួរពិចារណាលើរួមមាននៅហាងកាហ្វេ ឬនៅសហការិយាល័យដែលអនុញ្ញាតឲ្យអ្នកជួបជាមួយនឹងអ្នកធ្វើការស្រដៀងអ្នកដទៃជាដើម ។
២. តើអ្នកទុកប្រាក់ចំណូលរបស់អ្នកក្នុងគណនីមួយណា?
ជាទូទៅ ប្រាក់ចំណូលបានពីការងារទាំងនេះគួរតែត្រូវបានដាល់ចូលក្នុងគណនីធនាគារច្បាស់លាស់ ប៉ុន្តែតើអ្នកមានធនាគារក្នុងចិត្ត ឬនៅ? លើសពីនេះទៅទៀត អ្នកត្រូវដឹងថាអ្នកមិនគួរទុកប្រាក់ចំណូលពីអាជីវកម្មរបស់អ្នកចូលក្នុងគណនីផ្ទាល់ខ្លួនឡើយព្រោះវាអាចបង្កភាពស្មុគស្មាញច្រើនសម្រាប់អ្នក ។
៣. តើអ្នកត្រូវការជំនួយផ្នែកគណនេយ្យទេ?
ការតាមដានកុងត្រា វិក័យប័ត្រ និងការចំណាយផ្សេងៗ គឺជាតួនាទីដ៏សំខាន់ តែអ្នកមានតែម្នាក់ឯងទេ ។ ដូច្នេះតើអ្នកគិតថាអ្នកអាចសម្រេចការងារទាំងនោះបានដោយខ្លួនឯង ឬក៏អ្នកត្រូវការជំនួយសម្រាប់កិច្ចការទាំងនេះ? បច្ចុប្បន្ននេះ អ្នកមានជម្រើសជាច្រើនដើម្បីដោះស្រាយបញ្ហាខាងលើដូចជារៀនដោយខ្លួនឯងពីការគ្រប់គ្រងបញ្ជី ឬសុំជំនួយពីអ្នកដែលមានបទពិសោធន៍ស្រាប់ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ