ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ពោធិ៍សាត់​ឈ្នះ​រង្វាន់ ៥០​លាន​រៀល​​ពី ស្រា​បៀរ កម្ពុជា បាន​ទាំង​មុខ​របរ រួច​ទាំង​បំណុល !

4 ឆ្នាំ មុន
  • ភ្នំពេញ

លោក ចែ​ម ឈាន មក​ពី​ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ បាន​គាស់​កំប៉ុង ស្រា​បៀរ កម្ពុជា កាលពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ…

លោក ចែ​ម ឈាន មក​ពី​ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ បាន​គាស់​កំប៉ុង ស្រា​បៀរ កម្ពុជា កាលពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ថ្មី​ៗ​នេះ ស្រាប់តែ​ជួប​អភិនីហារ​មួយ ដែល​ជួយ​គាត់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ធំ​ៗ​បាន​នោះ គឺ​ត្រូវ​រង្វាន់ ៥០​លាន​រៀល​ពី​ក្រវិល​កំប៉ុង​ស្រា​បៀរ​នេះ ។

លោក​បានឱ្យ​ដឹង​ថា​៖ «​ខ្ញុំ និង​ប្រពន្ធ​នៅផ្ទះ​មើល​ចៅ មិន​មានមុខ​របរ​អ្វី​ជា​ដុំ​កំភួន​ទេ ។ រាល់ថ្ងៃ​ត្រូវ​ពឹង​លុយ​ប្រាក់ខែ​កូន​ផ្ញើ​មក​ពី​ភ្នំពេញ ដើម្បី​ទ្រទ្រង់​ជីវភាព និង​មើលថែ​ចៅ​ពីរ​នាក់ ដែល​នៅ​ក្នុង​បន្ទុក ។ ដល់​តែ​ត្រូវ ៥០​លាន​អត់​ព្រៀង​ទុក​អ៊ីចឹង ខ្ញុំ​ពិតជា​រំភើប​ណាស់ ព្រោះ​ចាស់​ៗ​ហើយ​នៅ​ខ្វល់​លុយ​ជំពាក់​គេ គ្មាន​មុខរបរ​អី​ទៀត​» ។

លោក ឈាន រៀបរាប់​ពី​ការ​ឈ្នះ​រង្វាន់​នេះ​ថា លោក​បាន​ទិញ​ស្រា​បៀរ កម្ពុជា ៣​យួរ​ហូប​ជាមួយ​ក្មួយ​នៅផ្ទះ ។ ម៉ោង​ប្រហែល ៤​រសៀល និង​គាស់​កំប៉ុង​មួយ​ក្នុង​យួរ​ទី ៣ ក៏​ស្រាប់តែ​មាន​សំណាង​រក​ឃើញ​ទឹកប្រាក់ ៥០​លាន​រៀល​តែ​ម្តង ។

ក្រៅ​តែ​ពី​យក​ទៅ​សង​ធនាគារ​ខ្លះ លោក​សម្រេច​ថា នឹង​យក​ទៅ​ទិញ​របស់របរ​បង្កើត​ជា​មុខរបរ​លក់​ចាប់ហួយ​ពីរ​នាក់​ភរិយា​គាត់ ដែល​កន្លង​មក​រំពឹង​ចាយ​តែ​លុយ​កូន ដល់​ពេល​នេះ​ទឹកប្រាក់​ពី ស្រា​បៀរ កម្ពុជា បាន​បង្កើត​ក្តី​សង្ឃឹម​ថ្មី​ក្នុង​ជីវិត​របស់​គាត់​ហើយ ។ ពិសា​ដោយ​ការ​ទទួល​ខុស​ត្រូវ ! ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ