ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់ពីរឹតបន្តឹងសណ្តាប់ធ្នាប់រួច ក៏មិនបន្ធូរដៃដែរ ដាក់កម្លាំង​ប្រចាំ​ការជាប់​

4 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ ​បន្ទាប់​ពី​សណ្ដាប់ធ្នាប់​នៅ​ប្រជុំ​ផ្សារ​ស្មាច់​ដែង​ ក្នុង​ឃុំ​រាម ត្រូវ​បាន​រឹត​បន្តឹង​ដោយ​ចុះ​បញ្ជា រៀបចំ​ផ្ទាល់​ពី​លោក​សរ កក្កដា អភិបាលស្រុក​ព្រៃ​នប់ នៅ​ផ្សារ​វាល​រេញ ឃុំ​វាល​រេញ…

​ខេត្តព្រះសីហនុ ៖ ​បន្ទាប់​ពី​សណ្ដាប់ធ្នាប់​នៅ​ប្រជុំ​ផ្សារ​ស្មាច់​ដែង​ ក្នុង​ឃុំ​រាម ត្រូវ​បាន​រឹត​បន្តឹង​ដោយ​ចុះ​បញ្ជា រៀបចំ​ផ្ទាល់​ពី​លោក​សរ កក្កដា អភិបាលស្រុក​ព្រៃ​នប់ នៅ​ផ្សារ​វាល​រេញ ឃុំ​វាល​រេញ ដែល​ជា​ប្រជុំជន​ផ្សារ​ជាប់​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ដូច​គ្នា​នឹង​ផ្សារ​ស្មាច់​ដែង ក៏​មិន​ត្រូវ​បាន​បន្ធូ​រ​ដៃ​នោះ​ឡើយ ដោយ​ក្នុង​នោះ​មាន​ដាក់​កម្លាំង​ប្រចាំការ​ជាប់​ពី​សំណាក់​សមត្ថកិច្ច និង​កំលាំង​ប្រជា​ការពារ នៅ​ចំណុច​ប្រជុំជន​នោះ​ដែល​សកម្មភាព​នេះ​ត្រូវ​បាន​រដ្ឋបាល​ស្រុក​ប​ង្កើ​ប​ថា​ ចៀស​វាង​ជំងឺ​រើ​ឡើង​វិញ នាំ​ឲ្យ​មាន​ភាព​អនាធិបតេយ្យ ចត និង​លក់ដូ ប្រើប្រាស់​លើ​ចំណី​ផ្លូវ​ដែល​នាំ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ​ ជា​ពិសេស​ប៉ះពាល់​ការ​ធ្វើ​ចរាចរណ៍​ឆ្លង​ចេញចូល​ទៅ​ខេត្ត​ព្រះ​សីហ​នុ ។​

ជាមួយ​សកម្មភាព​ខាងលើនេះដែរ ​លោក​សរ កក្កដា​ អភិបាលស្រុក​ព្រៃ​នប់ សំដែង​ការ​អរគុណ​ដល់​អ្នកបើកបរ​រថយន្ត​តូច​ធំ​ និង​អាជីវករ​លក់ដូរ​ដែល​បាន​សហការ​ជាមួយ​រដ្ឋបាល​ស្រុក​ក្នុង​ការ​លក់ដូរ​តាម​ការ​ណែនាំ និង​អរគុណ​ដល់​កម្លាំង​សមត្ថកិច្ច កម្លាំង​ប្រជា​ការពារ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់ រៀបចំ​នៅ​ក្នុង​ប្រជុំជន​ផ្សារ​វាល​រេញ​ក៏​ដូច​ជា​ប្រជុំជន​ផ្សារ​ស្មាច់​ដែង​ដែល​ជា​ផ្សារ​ជាប់​ព្រ​លាន​យន្តហោះ​កងកេង ដែល​គិត​មក​ទល់​ថ្ងៃនេះ​សង្កេត​ឃើញ​ថា​មាន​សណ្ដាប់ធ្នាប់​ល្អ​ មិន​មានការ​កកស្ទះ​ចរាចរណ៍​ លក់ដូរ​និង​ចតមាន​របៀបរៀបរយ​ធ្វើ​ឱ្យ​ការ​ចរាចរណ៍​ចេញចូល​ខេត្ត​ព្រះ​សីហ​នុ​ប្រកបដោយ​ភាព​រលូន ។

​លោក​អភិបាលស្រុក​បាន​បន្ត​ថា​ ទាំងនេះ​គឺជា​ការ​ចូលរួម​ចំណែក​មួយ​យ៉ាង​ធំ​ពី​សំណាក់​អ្នកបើកបរ​រថយន្ត រ៉ឺ​ម៉ក​ម៉ូតូ អាជីវករ​លក់ដូរ ដែល​បាន​សហការ​ជាមួយ​រដ្ឋបាល​ស្រុក​និង​មូលដ្ឋាន​ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ធ្វើ​ឱ្យ​សណ្ដាប់ធ្នាប់​នៅ​តាម​ប្រជុំជន​ទាំង​ពីរ​ខាងលើ មាន​ភាពល្អ​ប្រសើរ​។ ជា​ចុង​ក្រោយ ​លោក​អភិបាលស្រុក​នៅតែ​​សង្ឃឹមថា​ ការ​សហការ​ទាំងនេះ​នឹង​បន្ត​មាន​ជា​រៀង​រហូត​ដើម្បី​សណ្តាប់​ធ្នាប់​មុខមាត់​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​​យើង​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ