ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​កែ​​​ទម្លាប់​ទាំង​​នេះបាន​ ​​​ជីវិត​ប្តី​ប្រពន្ធ​​​អ្នក​នឹង​អាច​ដើរ​ដល់​ចាស់​កោង​ខ្នង

4 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ទម្លាប់​ទាំង​៧​ដែល​អ្នក​គួរតែ​កែ​ចេញ ទើប​អាពាហ៍​ពិពាហ៍​អ្នក​បាន​យូរអង្វែង​។ តើ​មាន​អ្វី​ខ្លះទៅ? ១-មិន​ថា​មានរឿង​អ្វី​ទេ អ្នក​មិន​គួរ​លើក​រឿង​ចាស់​ៗ​ឡើង​មក​និយាយ​ឡើយ ព្រោះ​ពេល​ដែល​អ្នក​លើក​រឿង​ចាស់​កាន់តែ​ច្រើន គ្រួសារ​មួយ​នេះ​នឹង​កាន់តែ​ពិបាក​ដើរទៅ​មុខ​។ ២-នៅ​មុខ​កូន អ្នក​មិន​អាច​ឈ្លោះ​គ្នា​ជា​ដាច់ខាត…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ទម្លាប់​ទាំង​៧​ដែល​អ្នក​គួរតែ​កែ​ចេញ ទើប​អាពាហ៍​ពិពាហ៍​អ្នក​បាន​យូរអង្វែង​។ តើ​មាន​អ្វី​ខ្លះទៅ?

១-មិន​ថា​មានរឿង​អ្វី​ទេ អ្នក​មិន​គួរ​លើក​រឿង​ចាស់​ៗ​ឡើង​មក​និយាយ​ឡើយ ព្រោះ​ពេល​ដែល​អ្នក​លើក​រឿង​ចាស់​កាន់តែ​ច្រើន គ្រួសារ​មួយ​នេះ​នឹង​កាន់តែ​ពិបាក​ដើរទៅ​មុខ​។

២-នៅ​មុខ​កូន អ្នក​មិន​អាច​ឈ្លោះ​គ្នា​ជា​ដាច់ខាត ព្រោះ​បើ​អ្នក​ហ៊ាន​តែ​ឈ្លោះ​គ្នា នោះ​កូន​នឹង​កើត​មាន​សម្ពាធ​ផ្លូវ​ចិត្តជា​មិន​ខាន​ឡើយ​។

៣-មិន​ថា​នៅ​មុខ​នរណា​ទេ អ្នក​គួរតែ​ចៀស​ពី​ការ​ឈ្លោះប្រកែក​គ្នា ដោយ​គួរតែ​ទុក​មុខមាត់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ទើប​អាពាហ៍ពិពាហ៍​អ្នក​មិន​ត្រូវ​បញ្ចប់​មុន​កំណត់​។

៤-មិន​ថា​ប្តី ឬ​ប្រពន្ធ​អ្នក​ទេ បើ​មាន​ម្នាក់​ឈឺ​ហើយ អ្នក​មិន​គួរ​បង្កជម្លោះ​ឡើយ ដោយ​មិន​គួរ​ឈ្លោះ​នោះ​ទេ​។ អ្វី​ដែល​អ្នក​គួរតែ​ធ្វើ គឺ​ត្រូវ​តែ​មើលថែ​ទាំ​គ្នា ទើប​អាច​រស់នៅ​ជាមួយ​គ្នា​បាន​យូរអង្វែង​។

៥-ទោះបីជា​អ្នក​ឈ្លោះ​គ្នា​ខ្លាំង​យ៉ាងណា​ក៏​ដោយ អ្នក​មិន​គួរ​ជេរ​ឪពុក​ម្តាយ​គ្នា​នោះ​ទេ ព្រោះ​គាត់​ជា​អ្នក​មានគុណ ដោយ​មិន​គួរ​លើក​គាត់​មក​ពាក់ព័ន្ធ​នឹង​ជម្លោះ​របស់​អ្នក​ឡើយ​។

៦-នៅ​ពេល​ដែល​អ្នក​ឈ្លោះ អ្នក​មិន​គួរ​បោះ ឬ​គប់​របស់​ផ្តេសផ្តាស​ឡើយ ព្រោះ​នៅ​ពេល​ដែល​អ្នក​ធ្វើ​បែប​នេះ អ្នក​នឹង​អាច​បំផ្លាញ​គ្រួសារ​មួយ​នេះ​យ៉ាង​លឿន​ជាទី​បំផុត​។

៧-មិន​ថា​អ្នក​ឈ្លោះ​គ្នា​យ៉ាងណា​ទេ អ្នក​មិន​គួរ​ចេញពីផ្ទះ​នោះ​ទេ ហើយ​ក៏​មិន​គួរ​និយាយ​ពាក្យ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​គ្នា​ដែរ​។ ជា​ពិសេស អ្នក​មិន​គួរ​ប្រើ​អំពើ​ហឹ​ង្សា ហើយ​ក៏​មិន​គួរ​និយាយ​ពាក្យ​លេង​លែស​គ្នា​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ