ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​មិន​នឹក​ស្មាន​ដល់ ! រោងចក្រ​២០០ ប្រឈម​កង្វះ​វត្ថុធាតុដើម​នៅ​ខែ​ដើម​មិ​នា​ខាង​មុខ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បង្ហើប​ឱ្យ​ដឹង​នៅ​ដើមខែ​មីនា​ខាង​មុខ​នេះ​អាច និង​មាន​រោងចក្រ​សហគ្រាស​ប្រមាណ​ជិត​២០០​ប្រឈម​កង្វះខាត​នូវ​ត្ថុ​ធាតុ​ដើម​នៅ​ក្នុង​សង្វា​ក់​ផលិតកម្ម​ដែល​ប៉ះពាល់​ដល់ក​ម្មរ​ប្រមាណ​១៦​ម៉ឺន​នាក់ ។ ការ​បង្ហាញ​តួលេខ​នេះ​ធ្វើ​ឱ្យ​សហជីព​យល់​ថា វា​ជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ដែល​មិន​ធ្លាប់​គិត​ទៅ​ដល់ ។ លោក…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បង្ហើប​ឱ្យ​ដឹង​នៅ​ដើមខែ​មីនា​ខាង​មុខ​នេះ​អាច និង​មាន​រោងចក្រ​សហគ្រាស​ប្រមាណ​ជិត​២០០​ប្រឈម​កង្វះខាត​នូវ​ត្ថុ​ធាតុ​ដើម​នៅ​ក្នុង​សង្វា​ក់​ផលិតកម្ម​ដែល​ប៉ះពាល់​ដល់ក​ម្មរ​ប្រមាណ​១៦​ម៉ឺន​នាក់ ។ ការ​បង្ហាញ​តួលេខ​នេះ​ធ្វើ​ឱ្យ​សហជីព​យល់​ថា វា​ជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ដែល​មិន​ធ្លាប់​គិត​ទៅ​ដល់ ។

លោក ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សន្និសីទ​សារព័ត៌មាន ស្ដី​ពី «​វឌ្ឍនភាព និង​ទិស​ដៅ​បន្ដការងារ​បន្ដ​របស់​ក្រសួង​ការងារ​» នា​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​ថា « នៅ​ដើមខែ​មីនា​ខាង​មុខ​នេះ តាម​ការ​ព្យ​ការណ៍ និង​វាយតម្លៃ​ជាក់ស្តែង នៅ​ក្នុង​ឥទ្ធិពល​វីរុស​កូ​រ៉ូ​ណា​នេះ គឺ​យើង​បានដឹង​ថា អាច​នៅ​ដើមខែ​៣ (​មីនា​)​ខាង​មុខ​នេះ គឺ​អាច​មាន​រោងចក្រ​សហគ្រាស​ជិត​២០០​ដែល​ប្រឈម​កង្វះ​នូវ​វត្ថុធាតុដើម ហើយ​វា​អាច​ប៉ះពាល់​ទៅ​ដល់​កម្មករ និ​យោ​ជិ​ក​ក្នុង​ករណី​អាក្រក់​ខ្ទង់​១៦​ម៉ឺន​នាក់​» ។

លោក​លើក​ឡើង​ថា «​យើង​ក៏​បានដឹង​ដែរ​ថា សង្វា​ក់​ផលិតកម្ម​នៅ​ប្រទេស​ចិន​ក៏​ចាប់ផ្តើម​ដំណើរការ​ហើយ​រាជរដ្ឋាភិបាល​ក៏​បាន​ខិតខំ​ប្រើប្រាស់​នូវ​គ្រប់​មធ្យោបាយ​ទាំង​ទំនាក់ទំនង​ជាមួយ​អ្នកបញ្ជា​ទិញ​, រោងចក្រ​ក៏​ដូច​កម្រិត​រដ្ឋាភិបាល​និង​រដ្ឋាភិបាល ធ្វើ​យ៉ាងម៉េច​ឱ្យ​រដ្ឋាភិបាល​ចិន​ផ្តល់​អាទិភាព​ក្នុង​ផ្គត់ផ្គង់​វត្ថុធាតុដើម​នេះ​ជូន​មក​ប្រទេស​កម្ពុជា ធ្វើ​ម៉េច​ឱ្យ​រយៈពេល​នៅ​កង្វះ​វត្ថុធាតុដើម​នេះ​គឺ​មាន​រយៈពេល​ខ្លី​»​។

បើ​តាម​លោក​រដ្ឋលេខាធិការ ការ​រំខាន​នៃ​សង្វា​ក់​ផលិតកម្ម​នៅ​ប្រទេស​ចិន​នេះ ពិតជា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​សង្វា​ក់​ផលិតកម្ម​នៅ​ក្នុង​ពិភពលោក​ទាំងមូល ជា​ពិសេស​នៅ​ក្នុង​តំបន់​អាស៊ី​របស់​យើង សូ​ម្បី​តែ​នៅ​ក្នុង​ប្រទេស​ជប៉ុន​,​កូរ៉េ​ក៏​គាត់​បាន​ផ្អាក​សង្វា​ក់​ផលិតកម្ម​មួយ​ចំនួន​ដោយសារ​កង្វះ​នូវ​ត្ថុ​ធាតុ​ដើម​ឬ​មួយ​ផលិតផល​ពាក់កណ្តាល​សម្រេច​ដែល​ទទួលយក​ពី​ប្រទេស​ចិន ។ ដោយឡែក​នៅ​កម្ពុជា​ក៏​ដូច​ជា​នៅ​តាម​បណ្តា​ប្រទេស​ផលិត​នូវ​សម្លៀក​បំពាក់​នេះ​ក៏​ប្រឈម​នៅ​បញ្ហា​កង្វះ​វត្ថុធាតុដើម​នេះ​ដូច​គ្នា ។

លោក ហេង សួរ មាន​ប្រសាសន៍​ថា «​តាម​រយៈ​ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នេះ គឺ​យើង​សង្ឃឹមថា កម្ពុជា​នឹង​មាន​អាទិភាព​ទទួល​បាន​នូវ​វត្ថុធាតុដើម​នេះ​មុនគេ ហើយ​ក្នុង​ការ​ព្យួរការងារ​ដែល​អាច​កើត​មាន​ខ្លះ គឺ​មក​ដល់​ពេល​នេះ គឺ​ក្រសួង​បាន​ដាក់​នៅ​វិធានការ​យ៉ាង​ម៉ើ​ង​មាត់​ចំពោះ​គ្រប់​មន្ទីរ​រាជធានី ខេត្ត​ក៏​ដូច​ជា នាយកដ្ឋាន​អធិការកិច្ច ធ្វើការ​ប្រាស្រ័យ​ទាក់ទង​យ៉ាង​កៀក​ជាមួយ​ខាង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ក៏​ដូច​ជា ម្ចាស់​រោងចក្រ​កាត់ដេរ ហើយនឹង​ស្បែកជើង​ទាំងអស់​អំពី​ស្ថានភាព​ស្តុក​របស់​រោងចក្រ​នីមួយ​ៗ» ។

លោក​សង្កត់ធ្ងន់​ថា​«​តាម​ភាព​ជាក់ស្តែង គឺ​គិត​ត្រឹម​ព្រឹក​មិ​ញ​នេះ គឺ​មាន​រោងចក្រ​ចំនួន​១០​បាន​ចាប់ផ្តើម​ស្នើ​ព្យួរការងារ​ផ្នែក​ខ្លះ​នៃ​សង្វា​ក់​ផលិតកម្ម បើ​គិត​ជា កម្មករ​តាម​ផ្នែក​មាន​ប្រហែលជា​៣​ពាន់​នាក់​ទេ ។​តាម​រយៈ​តួលេខ​ដែល​យើង​មាន​នេះ​យើង​កំពុង​សម្របសម្រួល ដើម្បី​ធ្វើ​ម៉េច​ឱ្យ​រោងចក្រ​ទាំងនោះ​ធ្វើការ​ដោះស្រាយ​ប្រាក់​បៀរ​វត្ស និង​អត្ថប្រយោជន៍​ផ្សេង​ៗ​ជូន​ដល់​កម្មករ​និ​យោ​ជិ​ក​ដែល​បាន​ព្យួរ​នោះ​ឱ្យ​ស្រប​ទៅ​តាម​អនុសាសន៍​របស់​សម្តេច ហើយ​ក្រសួង​ក៏​បាន​រៀបចំ​ចាត់ចែង​មនុស្ស​ធ្វើការ​ទំនាក់ទំនង ដើម្បី​ចុះ​ឈ្មោះ​អ្នក​ដែល​ត្រូវ​ព្យួរការងារ​នោះ​ចូល​រៀន​វគ្គ​មុខ​ជំនាញ​ទន់ ដើម្បី​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ពី​រាជរដ្ឋាភិបាល​» ។

លោក អាត ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​មាន​ប្រសាសន៍​ថា «​ខ្ញុំ​គិត​ថា តាម​តួលេខ​ដែល​ក្រសួង​បាន​បង្ហាញ​ដែល​មាន​រោងចក្រ​រហូត​ដល់​ជិត​២០០ ហើយ​អាច​ប៉ះពាល់​កម្មរ​១៦​ម៉ឺន​នាក់​នេះ វា​ជា​បញ្ហា​ធ្ងន់ធ្ងរ ដែល​យើង​មិន​គិតស្មាន​ដល់​ថា ជា​បញ្ហា​ធំ​បែប​នេះ​ទេ ។ ពួក​គេ​ទាំងនេះ​សុទ្ធតែ​ជា​អ្នកមាន​បញ្ហា​ហើយ​បើសិន​គេ​ជួប​វិបត្តិ​ការងារ​ហ្មឹ​ង គេ​នឹង​មានការ​លំបាក​ក្នុង​ការ​រក​ប្រាក់​ចំណូល​មក​ផ្គត់ផ្គង់​គ្រួសារ​ពួក​គេ​» ។

លោក ហ៊ឹ​ម ជី​វន កម្មករ​ធ្វើការ​នៅ​រោងចក្រ​សៅ​លែ​ន​ផលិត​មួក​និង ខោអាវ​នៅ​ក្រុងភ្នំពេញ​បានឱ្យ​ដឹង​ថា នៅ​ពេល​ទទួល​បាន​ព័ត៌មាន​ភ្លាម​ៗ​បែប​នេះ ខ្ញុំ​យល់​ឃើញ​ថា វា​មាន​ហានិភ័យ​ចំពោះ​កម្មករ​ផ្សេង​ទៀត​ក៏​ដូច​ជា រូប​ខ្ញុំ ។ កម្មករ​យើង​តាម​ការ​ព្យាករណ៍​មើលទៅ​ប្រហែល​៨០​ទៅ​៩០%​ជំពាក់​បំណុល​ធនាគារ កាលណា​ត្រូវ​បាន​ផ្អាក​ឬ​ព្យួរការងារ​វា​នឹង​ប៉ះពាល់​ខ្លាំង​មែនទែន​សម្រាប់​ការ​ផ្ត​ត់​ផ្គង់​ថ្លៃ​ផ្ទះ បង់ប្រាក់​ឱ្យ​ធនាគារ​រួម​និង​ការ​ហូប​ចុក​របស់​ពួក​គាត់ ហើយ​គាត់​មិនដឹង​ថា​ទៅ​បាន​ការងារ​មកពីណា​បាន​ធ្វើ​ដើម្បី​យក​លុយ​យក​មក​បង់​ធនាគារ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ