ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរុស ​COVID-19​ កាន់តែខ្លាំង​​នាំ​ឲ្យ​ពិភព​លោក​ទាំងមូល​មានការ​ព្រួយ​បារម្ភ​

4 ឆ្នាំ មុន

ប្រទេស​អ៊ីតា​លី ៖ វីរុស ​COVID-19 ​ពេល​នេះ​បាន​ឆ្លង​រាលដាល​កាន់តែ​ខ្លាំង រហូត​ដល់​អា​មេ​រិ​កឡា​ទី​ន ដោយ​ចូល​ដល់​ប្រទេស​ប្រេ​ស៊ីល ហើយ​បន្ត​ឆ្លង​រាលដាល​នៅ​អឺរ៉ុប ​និង​អា​ស៊ី ដែល​នាំ​ឲ្យ​ពិភពលោក​ទាំងមូល​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​។…

ប្រទេស​អ៊ីតា​លី ៖ វីរុស ​COVID-19 ​ពេល​នេះ​បាន​ឆ្លង​រាលដាល​កាន់តែ​ខ្លាំង រហូត​ដល់​អា​មេ​រិ​កឡា​ទី​ន ដោយ​ចូល​ដល់​ប្រទេស​ប្រេ​ស៊ីល ហើយ​បន្ត​ឆ្លង​រាលដាល​នៅ​អឺរ៉ុប ​និង​អា​ស៊ី ដែល​នាំ​ឲ្យ​ពិភពលោក​ទាំងមូល​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​។

នៅ​ប្រេ​ស៊ីល​បុរស​ចំណាស់​ម្នាក់​រស់នៅ​ក្រុង​សាវ​ប៉ូ​ឡូ​បាន​ឆ្លង​វីរុស​នេះ ក្រោយ​ត្រឡប់​មក​ពី​អ៊ីតា​លី​ជា​ប្រទេស​អឹ​រ៉ុ​ប​មួយ​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​។ ប្រទេស​ប៉ា​គី​ស្ថាន​មាន​ព្រំដែន​ជាប់​ចិន ​និង​អ៊ីរ៉​ង​​ដែល​មាន​មនុស្ស​​បាត់​បង់​ជីវិត​​កាន់តែ​ច្រើន​ដោយសារ​វីរុស បាន​ប្រកាស​នា​ថ្ងៃ​ទី​២៦ ​កុម្ភៈ ​ពី​អ្នក​ឆ្លង​ដំបូង​២​នាក់​។ នៅ​អឺរ៉ុប​ប្រទេស​ស្វ៊ី​ស អូ​ទ្រី​ស ក្រូ​អា​ស៊ី ម៉ា​សេ​ដូ​នី​និង​ក្រិ​ក ពេល​នេះ​ក៏​រង​ការ​ប៉ះពាល់​ដោយ​វីរុស​COVID-19 ហើយ​បារាំង​ប្រកាស​នា​ថ្ងៃ​ទី​២៦​កុម្ភៈ​ពី​ជនជាតិ​ខ្លួន​ដំបូង​ជា​សាស្ត្រាចារ្យ​វិទ្យាល័យ​ម្នាក់បាត់​បង់​ជីវិត ដោយ​រូបគេ​ពុំ​ធ្លាប់​ទាំង​ធ្វើ​ដំណើរ​ចូល​ក្នុង​តំបន់​មាន​គ្រោះថ្នាក់​។ នោះ​ជា​អ្នក​បាត់​បង់​ជីវិត​​ទី​២​នៅ​បារាំង​បន្ទាប់​ពី​ស្ត្រី​អ្នកទេសចរ​ចិន​ម្នាក់​។

វីរុស​COVID-19​ពេល​នេះ​ទាក់ទិន​ក្រៅពី​ចិន ដល់​ប្រទេស​និង​តំបន់​ប្រមាណ​ជា​៤០​។ ប៉ុន្តែ​ការ​ឆ្លង​ហាក់ដូចជា​ដល់​ចំណុចកំពូល​នៅ​ចិន ហើយ​ធ្លាក់​ចុះ​វិញ​ប​ណ្ដើ​រ​ៗ​។ អាជ្ញាធរ​សុខាភិបាល​ចិន​ប្រកាស​នា​ថ្ងៃ​ទី​២៦​កុម្ភៈ​ពី​អ្នកបាត់​បង់​ជីវិត​​ថ្មី​តែ​៥២​នាក់ រយៈពេល​២៤​ម៉ោង​ក្នុង​ប្រទេស ជា​តួលេខ​ដ៏​ទាប​បំផុត​ចាប់តាំងពី​ជាង​៣​ស​ប្ដា​ហ៍​មកនេះ​។

អ៊ី​តា​លី​ជាមួយ​អ្នក​ឆ្លង​វីរុស​នេះ​ជាង​៣៧០​នាក់​និង​អ្នក​បាត់​បង់​ជីវិត​១២​នាក់ ពេល​នេះ​ក្លាយជា​ប្រភព​នៃ​ការ​ចម្លង​សំខាន់​នៅ​អឺរ៉ុប ជា​ហេតុ​នាំ​ឲ្យ​ប្រទេស​ជា​ច្រើន​ក្នុ្ង​ង​ទ្វីប​នេះ ពង្រឹង​បណ្ដា​វិធាន​ការ​បង្ការ​និង​រិ​ត​ត្បិត​។ ប្រទេស​ជា​ច្រើន​បាន​ណែនាំ​ពលរដ្ឋ​ពួក​គេ កុំ​ឲ្យ​ទៅ​កាន់​បណ្ដា​តំបន់​រង​ការ​ប៉ះពាល់​ដោយ​វីរុស​នៅ​អ៊ី​តា​លី ពិសេស​អេ​ស្ប៉ា​ញ អង់គ្លេស អូ​ទ្រី​ស ហុង​គ្រី អ៊ុយ​ក្រែ​ន លុ​ច​ហ្សំ​បួរ ឆេ​ក​និង​រូ​ម៉ា​នី​។

អ៊ី​រ៉​ង់​មាន​អ្នកបាត់​បង់​ជីវិត​ដល់​១៩​នាក់
តុល្យការ​ចុង​ក្រោយ​ទាក់ទិន​នឹង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 នៅ​អ៊ីរ៉​ង់​មាន​អ្នក​ឆ្លង​ដល់​១៣៩​នាក់ ហើយ​អ្នក​បាត់​បង់​ជីវិត​​មាន​ដល់​១៩​នាក់​។ នេះ​ជា​ការ​អះអាង​នា​ថ្ងៃ​ទី​២៦​កុម្ភៈ​របស់​អ្នក​នាំំ​ពាក្យ​ក្រសួងសុខាភិបាល​អ៊ី​រ៉​ង់ ក្នុង​សង្កថា​តាម​ទូរទស្សន៍​រដ្ឋ​។ ក្រៅពី​ចិនដីគោក អ៊ី​រ៉​ង់​ជា​ប្រទេស​ដែល​មាន​ចំនួន​អ្នក​បាត់​បង់​ជីវិត​ដោយសារ​វីរុស​នោះ​ច្រើន និង​ក្នុង​អត្រា​ដ៏​ខ្ពស់​៕ ដក​ស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ