ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង ៖ ​មាន​អ្នក​ឆ្លង​វីរុស​ថ្មី​៣៣៤​នាក់​ ដែល​សរុប​១.៥៩៥​នាក់​ហើយ​

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ យោង​តាម​YONHAP​ថា អាជ្ញាធរ​សុខាភិបាល​កូរ៉េ​ខាងត្បូង​អះអាង​នា​ថ្ងៃ​ទី​២៧​កុម្ភៈ ​ពី​អ្នក​ឆ្លង​វីរុស​COVID-19​ថ្មី ក្នុង​ប្រទេស​៣៣៤​នាក់​ទៀត​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប ក្នុង​ប្រទេស​នេះ​ឡើង​ដល់​១.៥៩៥​នាក់ ទល់​នឹង​តែ​៥១​នាក់​ប៉ុណ្ណោះ​កាលពី​១​ស​ប្ដា​ហ៍​មុន​។ រហូត​មក​ទល់​ពេល​នេះ​មនុស្ស​១៣​នាក់​ហើយ​បាត់​បង់​ជីវិត​​ដោយសារ​វីរុស​នេះ​ក្នុង​ប្រទេស​។ ចំនួន​អ្នក​ឆ្លង​ថ្មី​នឹង​មានការ​កើនឡើង​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ យោង​តាម​YONHAP​ថា អាជ្ញាធរ​សុខាភិបាល​កូរ៉េ​ខាងត្បូង​អះអាង​នា​ថ្ងៃ​ទី​២៧​កុម្ភៈ ​ពី​អ្នក​ឆ្លង​វីរុស​COVID-19​ថ្មី ក្នុង​ប្រទេស​៣៣៤​នាក់​ទៀត​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប ក្នុង​ប្រទេស​នេះ​ឡើង​ដល់​១.៥៩៥​នាក់ ទល់​នឹង​តែ​៥១​នាក់​ប៉ុណ្ណោះ​កាលពី​១​ស​ប្ដា​ហ៍​មុន​។ រហូត​មក​ទល់​ពេល​នេះ​មនុស្ស​១៣​នាក់​ហើយ​បាត់​បង់​ជីវិត​​ដោយសារ​វីរុស​នេះ​ក្នុង​ប្រទេស​។

ចំនួន​អ្នក​ឆ្លង​ថ្មី​នឹង​មានការ​កើនឡើង​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត ខណៈ​អាជ្ញាធរ​សុខាភិបាល​ចាប់​ផ្ដើម​ធ្វើតេស្ត សមាជិក​ក្រុម​សាសនា​មួយ​ប្រមាណ​ជា​១.៣០០​នាក់ ក្នុង​ចំណោម​សមាជិក​ប្រមាណ​​ជា​៩.០០០​នាក់​របស់​ក្រុម​សាសនា​នោះ​នៅ​ក្រុង DAEGU​។ នៅ​ព្រះ​វិហារ​គ្រឹ​ស្ត​MYUNGSUNG ក្រុង​សេ​អ៊ូ​ល​ដែល​មាន​សាសនិក​៨០.០០០​នាក់ មានការ​បាញ់ថ្នាំ​សម្លាប់​មេរោគ ក្រោយ​ពី​គ្រូ​ប្រដៅ​សាសនា​ម្នាក់​ធ្វើតេស្ត​ឃើញ​វីរុស​។

ដោយសារ​ការ​ឆ្លង​រាលដាល​កាន់តែ​ខ្លាំង​នៃ​វីរុស​COVID-19​នោះ នាំ​ឲ្យ​សហរដ្ឋអាមេរិក​និង​កូរ៉េ​ខាងត្បូង​ពន្យារពេល​សមយុទ្ធ​យោធា​រួម​ប្រចាំឆ្នាំ ដែល​គ្រោង​ធ្វើ​ក្នុង​ខែមីនា​ខាង​មុខ​នេះ​។ ទាហាន​​អា​មេ​រិ​ក​ម្នាក់​នៅ​កូរ៉េ​ខាងត្បូង ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស ក៏​ដូច​ជា​ទាហាន​កូរ៉េ​ខាងត្បូង​ជា​ច្រើន​នាក់​។

ប្រមាណ​ជា​៨០%​នៃ​អ្នក​ឆ្លង​វីរុស​COVID-19​នៅ​កូរ៉េ​ខាងត្បូង មក​ពី​ប្រភព​ឆ្លង​២​គឺ​ប្រភព​មួយ​ចេញពី​សាខា​នៃ​អង្គការ​សាសនា​គ្រឹ​ស្ត​មូ​យ ស្ថិត​នៅ​ក្រុង​DAEGU​ចម្ងាយ​៣០០​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ក្រុង​សេ​អ៊ូ​ល ហើយ​ប្រភព​មួ​​យ​ទៀត​ចេញពី​មន្ទីរពេទ្យ​មួយ​នៃ​ទីក្រុង​CHEONGDO​។ អ្នក​ឆ្លង​ថ្មី​ភាគច្រើន​បំផុត​គឹ​ក្នុង​ទីក្រុង​DAEGU​និង​ខេត្ត​GYEONGSANG​ខាងជើង​។ ជាមួយ​ការ​លេច​ចេញ​ការ​ឆ្លង​ក្នុង​ទីក្រុង​ធំ​ៗ​ដទៃ​ទៀត​របស់​ប្រទេស ក្នុង​នោះ​មាន​ក្រុង​ប៊ូ​សាន​និង​ក្រុង​សេ​អ៊ូ​ល ការ​ព្រួយបារម្ភ​មាន​កាន់តែ​ខ្លាំង ចំពោះ​កន្លែង​ជា​ប្រភព​ចម្លង​ថ្មី​ៗ​ទៀត​។

យោង​តាម​លោក​JUN BYUNG-YOOL សាស្ត្រាចារ្យ​ខាង​វេជ្ជសាស្ត្រ​បង្ការ​នៃ​សាលា​វេជ្ជសាស្ត្រ​ជាន់ខ្ពស់ របស់​សាកលវិទ្យាល័យ​CHA UNIVERSITY​ថា វីរុស​COVID-19​ឆ្លង​រាល​ដាន​ដ៏​រហ័ស​ជាង​វីរុស​គ្រុនផ្ដាសាយ​ជ្រូក​H1N1​កាលពី​ឆ្នាំ​២០០៩​ទៅ​ទៀត​។ វីរុស​នោះ​ឆ្លង​ក្នុងស្រុក​រយៈពេល​ប្រមាណ​តែ​៧០​ថ្ងៃក្រោយ​ការ​ឆ្លង​ដំបូង​។

រហូត​មក​ដល់​ថ្ងៃ​ទី​២៦​កុម្ភៈ​កូរ៉េ​ខាងត្បូង​មាន​អ្នកជំងឺ​២៤​នាក់​បានជា​សះស្បើយ​ចាក​ចេញពី​មន្ទីរពេទ្យ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yna (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ