ព្រះអង្គម្ចាស់នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត Mohammad bin Salman ដែលមួយរយៈចុងក្រោយនេះ ត្រូវបានផ្សារភ្ជាប់ជាមួយការចង់ទិញក្លិប Newcastle United ពេលនេះ បានបង្វែរការចង់បាន របស់ព្រះអង្គម្តងទៀតទៅកាន់ក្លិប Manchester United។
ការពិភាក្សាអំពីការចង់ទិញក្លិប Newcastle របស់ព្រះអង្គម្ចាស់ Salman ក្នុងតម្លៃ៣៤៥លានផោនបានស្ងប់ស្ងាត់នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយពុំទទួលបានពន្លឺណាមួយពីម្ចាស់ក្លិបលោក Mike Ashley។
យោងតាមកាសែត Shield Gazette បានឱ្យដឹងថា ព្រះអង្គម្ចាស់ Salman នៅតែចិញ្ចឹមចិត្តចង់បានក្លិប Man United បើទោះបីជាការដាក់សំណើ៣ពាន់លានផោនកាលពី១៨ខែមុន ត្រូវបានបដិសេធដោយម្ចាស់ក្លិបបិសាចក្រហម គឺគ្រួសារត្រកូល Glazer យ៉ាងក៏ដោយ។
Man United បានបញ្ចេញតួលេខរបស់ពួកគេ សម្រាប់ត្រីមាសទី២នៅឆ្នាំ២០១៩ ក្នុងសប្តាហ៍នេះ ដែលបង្ហាញពីការធ្លាក់ចុះប្រាក់ចំណូល និងការកើនឡើងនៃបំណុល ។ ស្របពេលដែលអ្នកគាំទ្រក្លិបមួយនេះ កំពុងតែមិនពេញចិត្តយ៉ាងខ្លាំង ក្រោមការគ្រប់គ្រង់ពីសំណាក់គ្រួសារត្រកូល Glazer។

ចែករំលែកព័តមាននេះ