ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុណសម្បត្តិ​ដែល​និស្សិត​គួរ​យកចិត្តទុកដាក់​រៀនសូត្រ​ដើម្បី​ជោគជ័យ​ការងារ

4 ឆ្នាំ មុន

និស្សិត​ជា​ច្រើន​រូប​ចូល​ចិត្ត​រអ៊ូរទាំ​ពី​ការ​ដែល​សាកលវិទ្យាល័យ​មិន​ផ្តល់​នូវ​ចំណេះដឹង និង​ជំនាញ​ជាក់ស្តែង​ដែល​មាន​ពិត​ដែល​ពួក​គេ​អាច​ប្រើប្រាស់​បាន​ពេល​ដែល​ចូល​ក្នុង​ស្ថាប័ន​ការងារ ប៉ុន្តែ​បញ្ហា គឺ​មិន​ត្រឹមតែ​ធ្លាក់​លើ​សាកលវិទ្យាល័យ​ទេ តែ​ក៏​មក​ពី​និស្សិត​មិនដឹង​ពី​អ្វី​ដែល​ខ្លួន​គួរ​យកចិត្តទុកដាក់​លើ​ជាងគេ​ដែរ ។ ក្រៅពី​សកម្មភាព​ក្រៅ​ម៉ោង​ផ្សេង​ៗ​ដូច​ជា​ការងារ​ស្ម័គ្រចិត្ត​ហើយ បរិស្ថាន​នៅ​សាកលវិទ្យាល័យ​អាច​ជំរុញ​នូវ​ការ​អភិវឌ្ឍន៍​បានជា​គុណសម្បត្តិ​ជា​ច្រើន​ដែល​មាន​អត្ថប្រយោជន៍​សម្រាប់​និស្សិត​ពេល​ដែល​ពួក​គេ​ចូល​ក្នុង​ស្ថាប័ន​ការងារ ។ គុណសម្បត្តិ​ទាំងនោះ​មាន​ដូច​ជា​៖…

និស្សិត​ជា​ច្រើន​រូប​ចូល​ចិត្ត​រអ៊ូរទាំ​ពី​ការ​ដែល​សាកលវិទ្យាល័យ​មិន​ផ្តល់​នូវ​ចំណេះដឹង និង​ជំនាញ​ជាក់ស្តែង​ដែល​មាន​ពិត​ដែល​ពួក​គេ​អាច​ប្រើប្រាស់​បាន​ពេល​ដែល​ចូល​ក្នុង​ស្ថាប័ន​ការងារ ប៉ុន្តែ​បញ្ហា គឺ​មិន​ត្រឹមតែ​ធ្លាក់​លើ​សាកលវិទ្យាល័យ​ទេ តែ​ក៏​មក​ពី​និស្សិត​មិនដឹង​ពី​អ្វី​ដែល​ខ្លួន​គួរ​យកចិត្តទុកដាក់​លើ​ជាងគេ​ដែរ ។
ក្រៅពី​សកម្មភាព​ក្រៅ​ម៉ោង​ផ្សេង​ៗ​ដូច​ជា​ការងារ​ស្ម័គ្រចិត្ត​ហើយ បរិស្ថាន​នៅ​សាកលវិទ្យាល័យ​អាច​ជំរុញ​នូវ​ការ​អភិវឌ្ឍន៍​បានជា​គុណសម្បត្តិ​ជា​ច្រើន​ដែល​មាន​អត្ថប្រយោជន៍​សម្រាប់​និស្សិត​ពេល​ដែល​ពួក​គេ​ចូល​ក្នុង​ស្ថាប័ន​ការងារ ។ គុណសម្បត្តិ​ទាំងនោះ​មាន​ដូច​ជា​៖

១. ការ​ប្រាស្រ័យ​ទាក់ទង​គ្នា
សាកលវិទ្យាល័យ​ជា​កន្លែង​ដែល​និស្សិត​អាច​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ដែល​មក​ពី​វណ្ណៈ និង​ស្ថាន​ការ​ខុស​ៗ​គ្នា​ដែល​ជួយ​ដល់​ពួក​គេ​ក្នុង​ការ​រៀន​សម្រប​ខ្លួន​ទៅ​នឹង​បរិស្ថាន​ការងារ​ដែល​មាន​ភាព​ចម្រុះ​ទៅ​ៗ​នៅ​ថ្ងៃ​អនាគត ។
លើស​ពី​នេះ​ទៅ​ទៀត មធ្យោបាយ​បង្រៀន​នៅ​កម្រិត​នេះ​ជំរុញ​ឲ្យ​និស្សិត​រៀន​ចេះ​ឯករាជ្យ​ភាព​ដែល​ជួយ​ឲ្យ​ពួក​គេ​ចេះ​គ្រប់គ្រង​ជីវិត​ដោយ​ខ្លួនឯង​និង​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង​ផង​ដែរ ។

២. ភាព​ចាស់ទុំ
សាកលវិទ្យាល័យ​អាច​ពង្រឹង​ភាព​ចាស់ទុំ​របស់​និស្សិត​ដែល​ចាំបាច់​ក្នុង​ស្ថាប័ន​ការងារ​គ្រប់​វិស័យ ។ ក្រៅពី​ភាព​ជឿជាក់​ហើយ និស្សិត​ត្រូវ​តែ​មាន​ភាព​ចាស់ទុំ និង​មាន​ទំនួល​ខុស​ត្រូវ​ដើម្បី​បន្ត​សម្រេច​កិច្ចការ ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ និង​ដោះស្រាយ​បញ្ហា​ដែល​ចាំបាច់​ផង​ដែរ ។កិច្ចការ​ដែល​និស្សិត​ត្រូវ​សម្រេច​ក្នុង​កម្រិតសិក្សា​នេះ​មាន​ច្រើន​និង​ពិបាក​ជាង​នៅ​វិទ្យាល័យ ដែល​តម្រូវ​ឲ្យ​ពួក​គេ​រៀន​ចេះ​ជំនាញ​គ្រប់គ្រង ការ​ធ្វើការ​ជា​ក្រុម ការ​ទំនាក់ទំនង និង​ភាព​ជា​អ្នកដឹកនាំ​ជាដើម ។

៣. សមត្ថភាព​ក្នុង​ការ​ចែករំលែក​គំនិត
តាម​រយៈ​ការ​ចូលរួម​ក្នុង​កិច្ចការ​ក្នុង​ថ្នាក់ ការ​ពិភាក្សា និង​សកម្មភាព​ក្រៅ​ថ្នាក់​ដទៃ និស្សិត​មានឱកាស​ជា​ច្រើន​ក្នុង​ការ​ចែករំលែក​គំនិត​ជាមួយនឹង​មិត្ត​រួម​ថ្នាក់​ដទៃ និង​សាស្ត្រាចារ្យ​ដែល​មាន​វត្តមាន​ក្នុង​ថ្នាក់​ផង​ដែរ ។ ជា​លទ្ធផល ពួក​គេ​រៀន​ចេះ​ការ​ធ្វើ​បទ​បង្ហាញ​និង​ចែករំលែក​គំនិត​ក្នុង​ស្ថាប័ន​ការងារ​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ