កីឡាការនីរូបស្រស់ Maria Sharapova បានបង្កភាពភ្ញាក់ផ្អើល បន្ទាប់ពីបានប្រកាសបញ្ចប់អាជីពជាកីឡាការនីវាយកូនបាល់ (Tennis) ត្រឹមវ័យ៣២ឆ្នាំ ។ ដែលនេះជាការបង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គមរបស់ម្ចាស់ជើងឯក Grand Slam ៥សម័យកាលរូបនេះ ដោយភ្ញាប់ជាមួយរូបថតកុមារភាពរបស់ខ្លួន។

សូមរលឹកថា កីឡាការិនីសញ្ជាតិរុស្ស៊ី ដែលកើតនៅថ្ងៃទី១៩ មេសា ១៩៨៧ រូបនេះ បានឈ្នះពានរង្វាន់ Grand Slam លើកដំបូងរបស់នាងនៅ Wimbledon ក្នុងឆ្នាំ ២០០៤ ត្រឹមវ័យ១៧ឆ្នាំ ខណៈការឈ្នះចុងក្រោយដែលជា Grand Slam លើកទី៥ ក្នុងអាជីពគឺនៅ French Open កាលពីឆ្នាំ២០១២ ។
រឿងដែលចង់ចាំក្នុងអាជីពរបស់នាងគឺនៅឆ្នាំ២០១៦ នាងត្រូវបានទទួលការហាមឃាត់រយៈពេល១៥ខែ ក្រោយការធ្វើតេស្តិ៍វិជ្ជមាន ចំពោះសារធាតុប៉ូវកម្លាំង (Meldonium) ។
បន្ទាប់ពីឆ្លងកាត់ការហាមឃាត់រួច ពោលគឺក្នុងឆ្នាំ២០១៧ Sharapova បានតស៊ូ ដើម្បីចាប់យកទម្រង់
ដ៏ល្អបំផុតរបស់នាងឡើងវិញ ប៉ុន្តែក៏ទទួលរងរបួសមួយចំនួន និងធ្វើឱ្យនាងបន្តធ្លាក់ទម្រង់ ព្រមទាំងធ្លាក់ចំណាត់ថ្នាក់ពិភពលោកដល់លេខ៣៧៣ ដែលជាចំណាត់ថ្នាក់ទាបបំផុតរបស់នាងចាប់តាំងពីខែសីហា ឆ្នាំ២០០២។

ចែករំលែកព័តមាននេះ